Other News
នៅថ្ងៃអង្គារ ១១កេីត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស បានចុះសិក្សាពីតម្រូវការនៃការប្រើប្រាស់ធនធានមនុស្ស របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុងក្រោមការដឹកនាំនិងសម្របសម្រួលដោយលោក ហេង បុ៊ននី អនុប្រធាននាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីមានមូលដ្ឋានក្នុងការរៀបចំធនធានមនុស្សនិងការប្រើប្រាស់ធធានមនុស្សដែលមានស្រាប់អោយអស់លទ្ធភាព សមត្ថភាព ស្របតាមជំនាញ សំដៅលើកកម្ពស់ប្រសិទ្ធភាព និងសមិទ្ធកម្ម។