Other News
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា ប្រារព្ធទិវាស្បៀងអាហារពិភពលោកឆ្នាំ២០១៣ ក្រោមប្រធានបទ "ប្រព័ន្ធស្បៀងមាននិរន្តរភាពសម្រាប់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ" ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ នៅវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មកម្ពុជា (CARDI) នៅសង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយជួបជុំភ្ញៀវជាតិ អន្តរជាតិ តំណាងប្រជាកសិករ និស្សិត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រមាណជា៦០០នាក់៕