ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៨:៣០ នាទីព្រឹក នៅបន្ទប់ប្រជុំអគ្គាធិការដ្ឋាន ជាន់ទី២ បានបើកកិច្ចប្រជុំស្តីពី “ ពិភាក្សាដោះស្រាយការងារផ្ទៃក្នុងអគ្គាធិការដ្ឋាន ” ក្រោមអធិបតីភាព ឯកឧត្តម គង់ វ៉ាញ អគ្គាធិការ និងមានការចូលរួមពីសំណាក់លោក លោកស្រី អគ្គាធិការរង លោក លោកស្រី អធិការ លោកប្រធានការិយាល័យ និងលោក លោកស្រីអនុប្រធានការិយាល័យ។