ខែមីនា ឆ្នាំ២០២៤៖ រដ្ឋបាលជលផលសហការជាមួយសាកលវិទ្យាល័យ Kyoto Prefectural University និងក្រុមហ៊ុន Aqua Note នៃប្រទេសជប៉ុន បានសាកល្បងបំពាក់ និងដាំសារាយសិប្បនិម្មិត C-lant នៅសហគមន៍នេសាទភូមិថ្មី ខេត្តកែប ដោយមានការចូលរួមពីសមាជិកសហគមន៍នេសាទ មន្រ្តីខណ្ឌរដ្ឋបាលជលផល និងនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
ការដាំសារាយសមុទ្រ សិប្បនិម្មិត C-lant ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដូចជាបង្កើនស្តុកធម្មជាតិ ជាទីជម្រក កន្លែងផ្តល់ចំណី និងកន្លែងពងកូនវារីសត្វសមុទ្រ ជាបង្គោលសម្រាប់សារាយធម្មជាតិតោងនិងដុះលូតលាស់ ជាពិសេសអាចបង្កើនផលិតភាពក្នុងការនេសាទ តាមរយៈការបង្កើតប្រព័ន្ធអេកូឡូស៊ីជលផលសមុទ្រថ្មីសម្រាប់វារីជាតិសមុទ្រនៅក្នុងតំបន់ ដែលចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចពណ៌ខៀវ។ សារាយសមុទ្រ សិប្បនិម្មិត C-lant អាចស្តារ ឡើងវិញនូវធនធានជលផលតំបន់ឆ្នេរ និងជួយបង្កើនសុខមាលភាពរបស់អ្នកនេសាទខ្នាតតូចនៅតាមសហគមន៍តំបន់ឆ្នេរ។