នារសៀលថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនិងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅរដ្ឋបាលជលផល ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសហការី បានទទួលជួបពិភាក្សាជាមួយតំណាងសហភាពអឺរ៉ុបនិងជំនាញការ ដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ចុះពិនិត្យសកម្មភាពគ្រប់គ្រងវិស័យជលផលនិងវារីវប្បកម្ម នៅជុំវិញបឹងទន្លេសាប។