ថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ សាសប្រជុំរដ្ឋបាលជលផល៖ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល ឯកឧត្តម អេង ជាសាន បានសហការដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសជលផល (TWGF) ដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលជលផលនិងនាយកដ្ឋានក្រោមឱវាទ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងជារៀងរាល់បីខែម្តង ក្នុងគោលបំណងដើម្បីរាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តគម្រោង និងផែនការសកម្មភាពទាក់ទងនឹងវិស័យជលផលដែលនឹងត្រូវអនុវត្តនៅកម្ពុជា។