ថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិង ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២០ លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល និងជាតំណាងឯកឧត្ដមប្រតិភូ បានអញ្ជើញចូលរួមចែកវិញ្ញាបនបត្រ ដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី "ការប្រមូលទិន្នន័យល្បាត SMART សម្រាប់ដែននេសាទទឹកសាប" សម្រាប់អនុវត្តកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) ដោយជោគជ័យចំនួនបីថ្ងៃនៅរដ្ឋបាលជលផល។