ថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំជូត ទោសក័ ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសហការីទាំងអស់ សូមគោរពជូនពរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងឪកាសចូលឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ព្រះនាមទេពធីតា(គោរាគទេវី)បុត្រីទី២នៃកបិលមហាព្រហ្ម សូមប្រោះព្រំសព្វសាធុការពរ បវរសួស្តីសិរីមង្គល វិបុលសុខមហាប្រសេីរ ជូន ឯកឧត្តម នឹងលោកជំទាវ ព្រមទាំងបុត្រា បុត្រីនិងចៅប្រុស ចៅស្រី សូមមានសុខភាពល្អ បានប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ។