នៅរសៀលថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ នៅសាលាខេត្តកំពត ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងមន្ត្រីជំនាញបានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ជុំវិញការងារគ្រប់គ្រងព្រៃកោងកាងតាមតំបន់ឆ្នេរ។