ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ នៅសាលមហោស្រពនៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ចេញ​ផ្សាយ​ ៣០ ឧសភា ២០២៤ 2648

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ក្នុងពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ០១ មិថុនា ខួបលើកទី២៣ ទិវាពិភពលោក​ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ក្រោមប្រធានបទ "វិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើន​មូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល" ។

កម្មវិធីប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៅសាលមហោស្រពនៃមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

អង្គពិធីនេះធ្វើឡើងក្នុងគោលបំណង ផ្តោតទៅលើការរីកចម្រើន​ផ្នែកបច្ចេកវិទ្យាឌីជីថល ដែលបាននាំមកនូវកាលានុវត្តការងារ នយោបាយ សេដ្ឋកិច្ច និងសង្គម ព្រមទាំងលើកម្ពស់គុណភាពជីវិត ការងារ បង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តា​ប្រទេសជុំវិញពិភពលោក។ ទន្ទឹមនោះដែរការរីកចម្រើនផ្នែកឌីជីថលនេះ ក៏មានលេចឡើងនូវការប្រឈមជាច្រើន ដូចជាឧក្រិដ្ឋកម្ម ការចាប់ជំរិត ការជួញដូរខុសច្បាប់ ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្សេងៗ​តាមប្រព័ន្ធអនឡាញ ដែលធ្វើឱ្យក្លាយជាបរិបទថ្មីអាចផ្តល់ផល​ប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងកុមារ ទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ហើយបញ្ហានេះកំពុងរីករាលដាលនៅលើពិភពលោក​រួមទាំងកម្ពុជាផងដែរ៕

Other News
ចេញ​ផ្សាយ​ ២៤ តុលា ២០២៦ 187

ការពង្រឹងសមាហរណកម្មផលិតកម្ម និងខ្សែច្រវាក់តម្លៃប្រកបដោយបរិយាបន្ន និងការប្រកួតប្រជែង

នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ការពង្រឹងសមាហរណកម្មផលិតកម្ម និងខ្សែច្រវាក់តម្លៃប្រកបដោយបរិយាបន្ន និងការប្រកួតប្រជែង» នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម...
ចេញ​ផ្សាយ​ ២៤ តុលា ២០២៦ 284

ថ្នាក់ដឹកនាំក្រសួងកសិកម្ម លើកទឹកចិត្តដល់ការវិនិយោគ ការផ្ដល់ហិរញ្ញប្បទាន ការបង្កើត និងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា...
ចេញ​ផ្សាយ​ ២៤ តុលា ២០២៦ 273

ទិដ្ឋភាពនៃការបង្ហាញ និងណែនាំអំពីគ្រឿងយន្តកសិកម្មទំនើប ជូនដល់បងប្អូនប្រជាកសិករ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ (CAFE26)»

ទិដ្ឋភាពនៃការបង្ហាញ និងណែនាំអំពីគ្រឿងយន្តកសិកម្មទំនើប ជូនដល់បងប្អូនប្រជាកសិករ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ (CAFE26)»...
ចេញ​ផ្សាយ​ ២៤ តុលា ២០២៦ 442

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​«គិតគូរអំពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ២៤ តុលា ២០២៦ 414

ទិដ្ឋភាពនៃពិធីកាត់ខ្សែបូសម្ពោធ និងទស្សនាស្តង់ផលិតផលកសិកម្មកម្ពុជា​ ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE26)

ទិដ្ឋភាពនៃពិធីកាត់ខ្សែបូសម្ពោធ និងទស្សនាស្តង់ផលិតផលកសិកម្មកម្ពុជា​ ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី​...
ចេញ​ផ្សាយ​ ២៤ តុលា ២០២៦ 423

ទិដ្ឋភាព៖ «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE26)»

ទិដ្ឋភាព៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា និងឯកឧត្តម Francisco P. Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន ព្រមទាំងគណៈប្រតិភូអមដំណើរ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 468

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និង​ឯកឧត្តមរដ្ឋមន្រ្តី​ Francisco P.Tiu Laurel Jr. នៃសារធារណរដ្ឋហ្វីលីពីន ព្រមទាំងប្រតិភូអមដំណើរ​ អញ្ជើញចូលរួមទស្សនាស្តង់ផលិតផលកសិកម្ម​ ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26)

ទិដ្ឋភាព ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និង​ឯកឧត្តមរដ្ឋមន្រ្តី​ Francisco P.Tiu Laurel Jr. នៃសារធារណរដ្ឋហ្វីលីពីន ព្រមទាំងប្រតិភូអមដំណើរ​ អញ្ជើញចូលរួមទស្សនាស្តង់ផលិតផលកសិកម្ម​...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 465

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញអមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបជាមួយ​ ឯកឧត្តម Francisco P.Tiu Laurel Jr. ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

នាថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញអម​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 453

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 441

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 463

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 462

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...