លោកប្រធាននាយកដ្ឋានបានអញ្ជើញអមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមក្នុងកម្មវិធីបុណ្យដារលានប្រចាំឆ្នាំ២០១៨

ចេញ​ផ្សាយ​ ១៤ មករា ២០១៩ 18006

នារសៀលថ្ងៃសៅរ៍ ៧កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយអាជ្ញាធរដែលដី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំប្រារព្វពិធីបុណ្យដាលានដែលជាប្រពៃណីជាតិក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រី្ត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រះសង្ឃ សិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅស្ថានីយពូជស្រូវទួលសំរោង ក្នុងភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្ដបាត់ដំបង។

នាឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមរដ្ឋមន្រ្តីក្នុងនាមថ្នាក់ដឹកនាំក្រសួង ព្រមទាំងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគេនចំពោះព្រះករុណាគ្រប់ព្រះអង្គ និងជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ដែលមានវត្តមាននៅទីនេះ សូមទទួលនូវសិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ។ ទាក់ទងនឹងពិធីបុណ្យដារលាននាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តីបានរំលឹកជូនអង្គពិធីជ្រាបដោយសង្ខេបពីប្រវត្តិបុណ្យនេះថា៖ បុណ្យដារលាន ឬបុណ្យភូមិ គឺជាប្រពៃណីមួយដែលត្រូវបានបណ្ដាជនអ្នកស្រុកស្រែចម្ការ តែងតែរៀបចំធ្វើជារៀងរាល់ឆ្នាំ ក្នុងអំឡុងខែមករា កុម្ភៈ ឬខែមីនា ទៅតាមភូមិនីមួយៗដើម្បីរំឭកគុណដល់ទឹក ដី និងអាកាសធាតុ សម្រាប់ការបង្កបង្កើនស្រូវនោះគឺ “បុណ្យដារលាន ឬបុណ្យភូមិ” ។ ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធពិធី “បុណ្យដារលាន” ជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ ក្រោយពីបានប្រមូលផលស្រូវរួចរាល់។ ប្រជាពលរដ្ឋក្នុងភូមិទាំងមូលបានស្រុះស្រួលគ្នា រៀបចំពិធី “បុណ្យដារលាន ឬបុណ្យភូមិ” ដើម្បីបង្កើតនូវភាពសប្បាយរីករាយ ការជួបជុំ ជាពិសេស ការបង្ហាញនូវ “ផលស្រូវ” ដែលពួកគាត់ទទួលបានក្នុងឆ្នាំនេះ។ ពិធី “បុណ្យដារលាន ឬបុណ្យភូមិ” នេះធ្វើឡើងតាមប្រពៃណីជារៀងរាល់ឆ្នាំ ក្នុងអំឡុងខែមករា កុម្ភៈ ឬខែមីនា ទៅតាមភូមិនីមួយៗ ដើម្បីរំឭកគុណដល់ទឹក ដី និងអាកាសធាតុ ដែលជាកត្តាសំខាន់ដល់ការបង្កបង្កើនស្រូវ។ ពីធីបុណ្យនេះក៏មាននិមន្តព្រះសង្ឃសូត្រមន្តដើម្បី សូមសិរីសួស្ដីជូនដល់ពលរដ្ឋ ក៏ដូចជាសូមការបង្កបង្កើនស្រូវឱ្យបានផលច្រើនរាល់ឆ្នាំ និងក៏មានរាប់បាត្រឆ្លងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបជូនអង្គពិធីជ្រាបដោយសង្ខេបផងដែរអំពីស្ថានភាពទូទៅនៃការវិវឌ្ឍន៍ផ្នែកនយោបាយ សង្គម និងការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល រួមជាមួយផែនការ និងទិសដៅអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម។ ដើម្បីបន្តដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍ វិស័យកសិកម្មឲ្យមានការរីកចម្រើនបន្ថែមទៀត ឆ្លើយតបតាមកំណើនសេដ្ឋកិច្ច កំណើនប្រជាជន និងជាពិសេសដើម្បីបង្កើនផលិតភាពផលិតកម្មក្នុងស្រុក ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មសំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលរូបនីយកម្ម សមស្របតាមចក្ខុវិស័យនិងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលគឺដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍មួយចំនួនដើម្បីជាធាតុចូលនិងជាពុទ្ធិសម្រាប់អង្គពិធីយកទៅអនុវត្តបន្ត៖ ទី១.ត្រូវលើកកម្ពស់ផលិតភាព គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ឆ្លើយតបតាមតម្រូវការទីផ្សារ និងមានភាពប្រកួតប្រជែង ដោយត្រូវបង្កើនផលិតភាព គុណភាព និងពិពិធកម្មតាមរយៈការបង្កើនការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជដំណាំ ពូជសត្វ និងវារីវប្បកម្មដែលផ្តល់តម្លៃបន្ថែមខ្ពស់ បន្តជំរុញការអភិវឌ្ឍកសិដ្ឋានគំរូនិងការផ្តល់សេវាបច្ចេកទេសកសិកម្ម ការប្រើប្រាស់ពូជធន់ដែលផ្តល់ទិន្នផលខ្ពស់ ពង្រឹងការគ្រប់គ្រងសហគមន៍កសិកម្មនិងពង្រីកយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា ព្រមទាំងជំរុញការប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត ទំនើប និងឌីជីថល ដើម្បីកាត់បន្ថយពលកម្ម និងបង្កើនផលិតភាពនិងប្រសិទ្ធភាពការងារ ដើម្បីជំនួសការនាំចូល។ ទី២.ពង្រីកការអនុវត្តទំនើបកម្មកសិកម្មតាមសហគ្រាសកសិកម្មធុនតូច និងមធ្យម និងពង្រឹងសមត្ថភាពសហគមន៍កសិកម្មឲ្យមានលក្ខណៈជាអាជីព ដោយជំរុញឱ្យអនុវត្តបច្ចេកវិទ្យាសមស្រប ព្រមទាំងលើកកម្ពស់ការចូលរួមវិនិយោគពីវិស័យឯកជនក្នុងគ្រប់ខ្សែចង្វាក់តម្លៃកសិកម្ម ដើម្បីផ្សារភ្ជាប់កសិករខ្នាតតូច ទៅនឹងទីផ្សារតាមអភិក្រម “ភាពជាដៃគូក្នុងចំណោម រដ្ឋ-ឯកជន-ផលិតករ” ហើយផ្នែកឯកជនត្រូវកំណត់ជ្រើសរើសយកសហគមន៍កសិកម្មជាដៃគូសហការផលិត និងប្រមូលទិញកសិផល តាមរយៈការអនុវត្តយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ទី៣.បន្ដកិច្ចសហប្រតិបត្ដិការល្អជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍន៍នានាឱ្យបានល្អប្រសើរ ដើម្បីផ្តល់ព័ត៌មានថ្មីៗស្ដីពីបច្ចេកទេសផលិតកម្មកសិកម្ម ឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាដើម្បីដោះស្រាយបញ្ហាដែលកសិករជួបប្រទះទាន់ពេលវេលា និងមានប្រសិទ្ធភាព។

Other News
ចេញ​ផ្សាយ​ ២៤ តុលា ២០២៦ 53

ការពង្រឹងសមាហរណកម្មផលិតកម្ម និងខ្សែច្រវាក់តម្លៃប្រកបដោយបរិយាបន្ន និងការប្រកួតប្រជែង

នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ការពង្រឹងសមាហរណកម្មផលិតកម្ម និងខ្សែច្រវាក់តម្លៃប្រកបដោយបរិយាបន្ន និងការប្រកួតប្រជែង» នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម...
ចេញ​ផ្សាយ​ ២៤ តុលា ២០២៦ 219

ថ្នាក់ដឹកនាំក្រសួងកសិកម្ម លើកទឹកចិត្តដល់ការវិនិយោគ ការផ្ដល់ហិរញ្ញប្បទាន ការបង្កើត និងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា...
ចេញ​ផ្សាយ​ ២៤ តុលា ២០២៦ 216

ទិដ្ឋភាពនៃការបង្ហាញ និងណែនាំអំពីគ្រឿងយន្តកសិកម្មទំនើប ជូនដល់បងប្អូនប្រជាកសិករ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ (CAFE26)»

ទិដ្ឋភាពនៃការបង្ហាញ និងណែនាំអំពីគ្រឿងយន្តកសិកម្មទំនើប ជូនដល់បងប្អូនប្រជាកសិករ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ (CAFE26)»...
ចេញ​ផ្សាយ​ ២៤ តុលា ២០២៦ 393

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​«គិតគូរអំពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ២៤ តុលា ២០២៦ 379

ទិដ្ឋភាពនៃពិធីកាត់ខ្សែបូសម្ពោធ និងទស្សនាស្តង់ផលិតផលកសិកម្មកម្ពុជា​ ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE26)

ទិដ្ឋភាពនៃពិធីកាត់ខ្សែបូសម្ពោធ និងទស្សនាស្តង់ផលិតផលកសិកម្មកម្ពុជា​ ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី​...
ចេញ​ផ្សាយ​ ២៤ តុលា ២០២៦ 398

ទិដ្ឋភាព៖ «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE26)»

ទិដ្ឋភាព៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា និងឯកឧត្តម Francisco P. Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន ព្រមទាំងគណៈប្រតិភូអមដំណើរ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 441

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និង​ឯកឧត្តមរដ្ឋមន្រ្តី​ Francisco P.Tiu Laurel Jr. នៃសារធារណរដ្ឋហ្វីលីពីន ព្រមទាំងប្រតិភូអមដំណើរ​ អញ្ជើញចូលរួមទស្សនាស្តង់ផលិតផលកសិកម្ម​ ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26)

ទិដ្ឋភាព ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និង​ឯកឧត្តមរដ្ឋមន្រ្តី​ Francisco P.Tiu Laurel Jr. នៃសារធារណរដ្ឋហ្វីលីពីន ព្រមទាំងប្រតិភូអមដំណើរ​ អញ្ជើញចូលរួមទស្សនាស្តង់ផលិតផលកសិកម្ម​...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 449

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញអមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបជាមួយ​ ឯកឧត្តម Francisco P.Tiu Laurel Jr. ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

នាថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញអម​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 433

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 422

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 443

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 442

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...