កសិករ​មិនអាច​សាប​ពូជស្រូវ​បានទេ​នាពេលនេះ

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 5004

ឯក​ឩ​ត្ត​មបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ប្រាប់​ដល់​កសិករ​ថា ដោយសារតែ​សភាព​ទឹកភ្លៀង​មិន​អំណោយផល ​ធ្វើអោយ​យឺត​យាវ ​ដល់​ការបង្ករ​បង្កើន​ផល​នោះ កសិករ​មិនអាច​សាប​ពូជ​ស្រូវធ្ងន់បានទេ​នាពេលនេះ បើទោះបី​ជាមាន​ទឹកភ្លៀង​ក៏ដោយ ។

ប្រាប់​ដល់​កសិករ​ចំនួន ៦៨ គ្រួសារ​នៅ​ភូមិ​ត្រពាំង​ក្តារ ភូមិ​ខ្ពស់ ឃុំ​ស្រែ​ជា​ត្បូង ខេត្តកំពត កាលពី​ថ្ងៃទី០៩ ខែកញ្ញា ខណៈដែលឯកឧត្តម ​អញ្ជើញ​ទៅ​ពិ​និ​ត្រ​តំបន់​រាំងស្ងួត ឯក​ឩ​ត្ត​ម រដ្ឋមន្ត្រី​ បាន​រំលឹកថា​ សំណាប​ដែល​បាន​សាប​រួចហើយ រង់ចាំ​ទឹកភ្លៀង​ ដែលមាន​អាយុ​ជាង​ពី​ខែ​នោះ មិនអាច​យកមកប្រើ​ប្រាស់​បានទេ ពីព្រោះ​វាចា​ស់​ដើម​ពេក​ទៅហើយ បើ​យកមក​ប្រើការ​ក៏​មិនបាន​ទទួលផល​ខ្ពស់​ដែរ ។

កសិករ​ត្រូវតែ​ប្រើ​សំណាប​ថ្មី សំណាប​ខ្ចី ។ ឯក​ឩ​ត្ត​ម​បន្តទៀតថា ក្រសួង​អនុ​ញា​ត្ត ​អោយ​គ្រួសារ​ទាំងអស់នោះ ខ្ចី​ពូជស្រូវ ពូជស្រូវ IR66 ដើម្បី​យកទៅ​សាប​បាន​ទាន់ពេលវេលា។ ឯក​ឩ​ត្ត​មបាន​បញ្ជាក់ទៀតថា ប្រជាជន​មិនអាច​សាប​ពូជស្រូវ​ធ្ងន់​បាន​ទៀត​ទេ ព្រោះ​វា​យឺត​ពេល​ហើយ កសិករ​ត្រូវ​ប្តូ​ទម្លាប់​ចាស់​ចោល ប្តូរ​មក​មក​ប្រើ​ពូជស្រូវ​ស្រាល​ មិន​ប្រកាន់​រដូវ ព្រោះ​ពូជ​កាន់តែ​សុទ្ធ ទិន្នផល​កាន់តែ​ខ្ពស់ ។

ចាប់ពី​ឆ្នាំក្រោយ​ប្តូរ​ទម្លាប់ ដែល​ធ្លាប់តែ​ធ្វើ​សំណាប​ដី មក​ធ្វើ​ដី​រង់ចាំ​សំណាប​វិញ។ ធ្វើ​ដី​អោយបាន ២-៤ដង ហើយ​អោយ​រាបស្មើ​ល្អ។ សាប​ជា​រង​ស្ពៃ ជ្រើសរើស​ដក​តែ​សំណាប​ណា​ដែល​ថ្លោស ហើយ​សុខ​ភាពល្អ អាយុ ១៥ឆ្នាំ ។ សំណាប​ខ្ចី​កាន់តែខ្លាំង សំណាប​ក៏​ជះឥទ្ធិពល​ដល់​ទិន្នផល​ស្រូវ​កាន់តែខ្លាំង​ដែរ។ ស្ទួ​ង​តែ ១ដើម​ចន្លោះ​គុម្ព ​ពី១ដើម​ទៅ១ដើម គឺ​ពី ២, ៥៤ តឹក ។ ប្រើប្រាស់​ដី​អោយអស់​លទ្ធ​ភាព​ដោយ​ធ្វើស្រែ​អោយបាន​ពី​ដង​ក្នុង១ឆ្នាំ និង​ផ្ទេរ​ដីស្រែ​ទៅជា​ដីចំការ​នៅ​ចុងឆ្នាំ ។

ឯក​ឩ​ត្ត​ម រដ្ឋមន្ត្រី បាន​បន្តទៀតថា មន្ទីរ​និង​ការិយាល័យ​កសិកម្ម​ស្រុក ​ចុះ​ជ្រើសរើស កសិករ​ស្ម័គ្រចិត្ត​ចំនួន ៤-៥ គ្រួសារ​ណែនាំ​ បង្ហាញ​អោយ​គាត់​ធ្ធើ​សាល​សំណាប​គោគ ដោយ​អញ្ជើញ​អោយ​កសិករផ្សេងៗទៀត ឪ្យ​គាត់​មក​មើល​ពី​វិធី​ធ្វើ​ថ្នាលសំណាប​គោគ របៀប​ដកសំណាប រៀបចំ​ដី​ស្ទួ​ង និង​ប្រមូល​ផល ហើយ​ម្យ៉ាងវិញទៀត ប្រធាន​មន្ទី​ធ្ធើ​ថ្នាលសំណាប​រួម​នៅ​កន្លែង​ដែលមាន​ប្រភពទឹក ដើម្បី​បែងចែក​សំណាប​ជូន​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ភាព​រាំង​ស្ងូ​ត

សូមបញ្ជាក់ថា ល្បឿន​បង្កបង្កើនផល​ស្រូវ​រដូវវស្សា គិត​ត្រឹម​ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០១០ នៅ​ទូទាំងប្រទេស​អនុវត្ត​ន៏​បាន​លើ​ផ្ទៃដី ២.១៤៦.៨៧៩ ហិកតា លើ​ផែនការ ២.២៧៩.១៨០ ហិកតា​ស្មើ​និង ៩៤,២០ ភាគរយ ។ ខេត្តកំពត​អនុវត្តបាន​លើ​ផ្ទៃដី ១១៣,៤៦៣ ហិកតា​លើ​ផែនការ ១២៦.០០០ ហិកតា៕

Other News
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 314

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 330

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 590

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 659

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 624

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 660

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 933

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 932

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 916

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1086

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1130

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1179

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...