នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញទទួលអំណោយសម្រាប់ចែកជូនពុកម៉ែបងប្អូនជនភៀសសឹក ពីក្រុមហ៊ុន PK Light Block Co.,Ltd និងក្រុមហ៊ុន Synergy Laundry Co.,Ltd។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនទាំង២ ដែលបានចូលរួមឧបត្ថម្ភទឹកដោះគោសម្រាប់កូនក្មេងចំនួន ១០០កេស តាមរយៈ ឯកឧត្តម ថៃ សុខា ដែលនេះជាទឹកចិត្តដ៏សប្បុរស សបញ្ជាក់អំពីមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងធ្លុងមហាសាមគ្គីគ្រួសារខ្មែរ ដើម្បីរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋជនភៀសសឹក ដែលកំពុងស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ។
តាងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្ត ឯកឧត្តមរដ្ឋមន្រ្តី នឹងចាត់ចែងអំណោយនេះឱ្យបានដល់ជនភៀសសឹកគ្រប់ៗគ្នា និងជូនពរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន PK Light Block Co.,Ltd និងក្រុមហ៊ុន Synergy Laundry Co.,Ltd ទទួលបានជោគជ័យគ្រប់ភារកិច្ច៕