ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញចុះពិនិត្យការងារបង្កបង្កើនផលស្រូវរដូវប្រាំង និងសំណេះសំណាលជាមួយកសិករ នៅក្នុងឃុំចំនួន២ និងរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តឧត្តរមានជ័យ

ចេញ​ផ្សាយ​ ២១ មករា ២០២៥ 2627

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកអភិបាលស្រុកចុងកាល់ មេឃុំ មេភូមិ មន្ទីរកសិកម្មខេត្តឧត្តរមានជ័យ និងមន្ត្រីកសិកម្មឃុំ បានអញ្ជើញចុះពិនិត្យការងារបង្កបង្កើនផលស្រូវរដូវប្រាំង និងជួបសំណេះសំណាលជាមួយប្រជាកសិករ នៅក្នុងឃុំជើងទៀន និងឃុំចុងកាល់ ស្រុកចុងកាល់ និងរោងម៉ាស៊ីនកិនស្រូវមួយចំនួន នៅក្រុងសំរោង  ខេត្តឧត្តរមានជ័យ។

នាឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយប្រជាកសិករ នៅភូមិឆ្កែស្រែង ឃុំជើងទៀន ស្រុកចុងកាល់ ដោយបានដាំដុះស្រូវរដូវប្រាំង សរុបចំនួន ៣៧៧ហិកតា ស្មើនឹង ៨៩គ្រួសារ លើប្រភេទពូជស្រូវ OM៥៤៥១។ និងជួបជាមួយប្រជាកសិករនៅភូមិក ឃុំចុងកាល់ ស្រុកចុងកាល់ ដោយបានដំាដុះស្រូវរដូវប្រាំងសរុបចំនួន ៤៥៨ហិកតា ស្មើនឹង ១៩០គ្រួសារ លើប្រភេទពូជស្រូវ OM៥៤៥១ ចំនួន ៣៣២ហិកតា និងស្រូវដំណើប IR៤៦២៥ ចំនួន ១២៦ហិកតា។

នៅក្នុងជំនួបសំណេះសំណាលនោះ ប្រជាកសិករបានលើកឡើងថា នាពេលកន្លងមក ពួកគាត់ជួបប្រទះបញ្ហាខ្វះខាតទឹកក្នុងការដាំដុះស្រូវប្រាំង ក៏ប៉ុន្តែដោយមានកិច្ចអន្តរាគមន៍ពីរដ្ឋបាលខេត្ត និងសហការរវាងមន្ទីរកសិកម្ម និងមន្ទីរធនធានទឹក បានកាយបើកផ្លូវទឹក ដើម្បីបង្ហូរទឹកចូលក្នុងអាងស្តុកទឹកបន្ថែម។ ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ មន្ទីរកសិកម្ម និងអភិបាលស្រុក បានឧបត្ថម្ភប្រេងម៉ាស៊ូតក្នុង១នាក់ ចំនួន១០០លីត្រ ដើម្បីឱ្យសហគមន៍ប្រើប្រាស់ទឹក ត្រៀមបូមទឹកបង្ហូរចូលក្នុងអាង និងបើកទ្វារទឹកបង្ហូរចូលតាមប្រឡាយ ហើយបន្តបូមចូលទៅក្នុងស្រែរបស់ប្រជាកសិករ។  តាមរយៈការសំណូមពរពីប្រជាកសិករ ឯកឧត្តមអនុរដ្ឋលេខាធិការបានឧបត្ថម្ភថវិកាចំនួន១លានរៀលបន្ថែមទៀត ដើម្បីទិញលូដាក់កាត់ផ្លូវ ដើម្បីបង្ហូរទឹកចូលក្នុងស្រែចំនួន៦កន្លែង និងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលរបស់ពួកគាត់នៅភូមិឆ្កែស្រែងផងដែរ។

ទន្ទឹមនឹងនេះ ប្រជាកសិករទាំងនោះ បានបង្ហាញការសប្បាយរីករាយ ដោយសារនៅក្នុងភូមិសាស្ត្រទាំងអស់នៅក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មានទឹកគ្រប់គ្រាន់សម្រាប់ធ្វើស្រែប្រាំង តាមរយៈការគាំទ្រ ទាំងការងារសម្របសម្រួល និងបច្ចេកទេស ពីមន្ទីរកសិកម្មខេត្ត ការិយាល័យកសិកម្មស្រុក និងមន្ត្រីកសិកម្មឃុំ។ អ្វីដែលគួរឱ្យកត់សម្គាល់ ប្រជាកសិករក៏បានចាប់អារម្មណ៍ ចង់ស្វែងយល់បន្ថែមពីការកសាង និងចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីកាត់បន្ថយថ្លៃដើម និងទទួលបានផលចំណេញផងដែរ។ លើសពីនេះ ប្រជាកសិករ ទទួលស្គាល់នូវបញ្ហានៃការធ្លាក់ថ្លៃស្រូវរដូវប្រាំង បើធៀបទៅនឹងឆ្នាំមុន ប៉ុន្តែតម្លៃស្រូវបច្ចុប្បន្នក្នុងរង្វង់៨០០រៀលនេះ នៅតែធ្វើឱ្យពួកគាត់ទទួលបានផលចំណេញខ្លះដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានបន្តបជួបពិភាក្សាជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវរបស់លោក អេង សួរ ស្ថិតនៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ដែលរោងម៉ាស៊ីននេះ អាចស្តុកស្រូវបានចំនួន ១០ ០០០ តោន  កិនបាន ៥តោន/ម៉ោង សម្ងួតបាន ១៥០តោន/ថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់រោងម៉ាស៊ីនមានទទួលទិញស្រូវនាងខុន ចំនួន ៥ ០០០ ទៅ ៦ ០០០តោន/ឆ្នាំ និងកំពុងសាងសង់ឃ្លំាំស្តុកស្រូវបន្ថែមទៀត ដែលមានលទ្ធភាពអាចស្តុកទុកស្រូវបានចំនួន ២ ០០០តោន។

ក្នុងការជួបពិភាក្សានេះ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ បានសំណូមពរស្នើដល់ក្រសួង និងមន្ទីរកសិកម្មខេត្ត ជួយផ្សព្វផ្សាយដល់កសិករគួរផលិតស្រូវប្រភេទពូជរបស់ខ្មែរ។ ឆ្លើយតបនឹងសំណើរនេះ ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងកសិកម្មបាននឹងកំពុងយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយជូនប្រជាកសិករតាមរយៈផេករបស់ក្រសួង និងចាត់ឱ្យមន្ត្រីកសិកម្មនៅតាមខេត្ត ស្រុក និងឃុំចុះផ្សព្វផ្សាយជូនប្រជាសិករយ៉ាងផុសផុល ហើយឯកឧត្តមក៏បានលើកទឹកចិត្ត និងស្នើដល់ម្ចាស់រោងម៉ាស៊ីន បន្តជួយប្រមូលទិញស្រូវប្រជាកសិករតាមលទ្ធភាពដែលអាចធ្វើទៅបានផងដែរ។

និយាយជារួម គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងទូទាំងខេត្តឧត្តរមានជ័យ បានចំនួនសរុប១ ៣៥១ ហិកតា ស្មើនឹង២១៧.៩០% នៃផែនការប្រចាំឆ្នាំចំនួន៦២០ហិកតា ស្មើនឹង៤៨៦គ្រួសារ ក្នុងនោះរួមមាន មានពូជ OM៥៤៥១, ស្រង៉ែ និងចំប៉ីស៧០ ដំណើប IR៤៦២៥  និងសែនក្រអូប០១៕

Other News
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 607

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 736

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 702

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 659

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 869

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 867

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 803

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 836

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 812

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 833

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 862

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...