ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ លោកជំទាវ សៀលខឺ រ៊ើហ្វើ (Silke Röfer) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ៦ វិច្ឆិកា ២០២៦ 120

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបជាមួយ លោកជំទាវ សៀលខឺ រ៊ើហ្វើ (Silke Röfer) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងវិស័យកសិកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងការរក្សាលំនឹងថ្លៃកសិផល ការកសាងសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្រ្តីកសិកម្ម-ឃុំ និងគូសបញ្ជាក់ពីការកាត់បន្ថយថ្លៃដើមផលិតកម្ម ថាមពលក្នុងវិស័យកសិកម្ម និងការប្រែប្រួលអាកាសធាតុ ដែលភាគីអាល្លឺម៉ង់ អាចពិនិត្យលទ្ធភាពចូលរួមគាំទ្រ សំដៅលើកកម្ពស់ជីវភាព បង្កើនប្រាក់ចំណូលប្រជាកសិករ ធានាបានសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។
ភាគីទាំងពីរ បានបង្ហាញគោលជំហរពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ ឱ្យមានការរីកចម្រើនជាលំដាប់ក្នុងវិស័យកសិកម្ម ស្របពេលដែលប្រទេសទាំងពីរ នឹងឈានទៅប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ២០២៧ នាពេលខាងមុខ៕

Other News
ចេញ​ផ្សាយ​ ៦ វិច្ឆិកា ២០២៦ 121

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ លោកជំទាវ សៀលខឺ រ៊ើហ្វើ (Silke Röfer) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបជាមួយ លោកជំទាវ សៀលខឺ រ៊ើហ្វើ (Silke Röfer) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ៦ វិច្ឆិកា ២០២៦ 120

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការអនុវត្តមុខងារក្នុងវិស័យកសិកម្ម ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តកណ្ដាល

នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្ដម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ៦ វិច្ឆិកា ២០២៦ 116

ប្រជានេសាទក្នុងស្រុកសំបូរ ខេត្តក្រចេះ ស្ម័គ្រចិត្តប្រគល់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីចូលរួមអភិរក្សធនធានជលផល

ប្រជានេសាទមួយចំនួនក្នុងស្រុកសំបូរ ខេត្តក្រចេះ បានស្ម័គ្រចិត្តប្រគល់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេសឧបករណ៍ឆក់ ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ឈប់ការនេសាទខុសច្បាប់...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 453

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 556

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី ការពង្រឹង និងត្រួតពិនិត្យការបំពេញការងាររបស់មន្ត្រីកសិកម្មឃុំ សង្កាត់ ផ្អែកលើសូចនាករសមិទ្ធកម្មគន្លឹះ (KPIs)

នៅថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 572

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញជួបជាមួយសមាគមពាណិជ្ជករដឹកជញ្ជូនខ្សែច្រវាក់ផ្គត់ផ្គង់​ និងភ្នាក់ងារជើងសានៅកម្ពុជា​ ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នារសៀលថ្ងៃទី៤​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជួបជាមួយសមាគមពាណិជ្ជករដឹកជញ្ជូនខ្សែច្រវាក់ផ្គត់ផ្គង់​...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 559

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី«សំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋ

នាព្រឹកថ្ងៃទី៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 570

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមអបអរសាទរទិវាជាតិអាហារូបត្ថម្ភលើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»

នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត​ យ៉ង​ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមពិធីអបអរសាទរទិវាជាតិអាហារូបត្ថម្ភលើកទី១៣...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 560

សារលិខិតជូនពរ សូមគោរពជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

សារលិខិតជូនពរ សូមគោរពជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា និងប្រកបដោយសោមនស្សរីករាយនៃទិវាចម្រើនជន្មាយុដែលប្រព្រឹត្តិទៅថ្ងៃទី៥...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 555

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Santong Industrial Development Co.,Ltd

នាព្រឹកថ្ងៃទី៤​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Santong Industrial...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 559

មជ្ឈមណ្ឌលត្រួតពិនិត្យ តាមដាន និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ឈានដល់ដំណាក់កាលបំពាក់កាមេរ៉ាស្វ័យប្រវត្តិ និងប្រព័ន្ធតាមដានទំនើប មុននឹងដាក់ឱ្យដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២៦

នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារអភិរក្សជលផល បានដឹកនាំក្រុមការងារអភិរក្សជលផល...