ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោក Ahab Downer នាយកអង្គការ FAUNA & FLORA INTERNATIONAL (FFI) ប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ៧ មីនា ២០១៨ 3927

នៅទីស្តីការក្រសួងកាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអនុញ្ញាតឲ្យលោក Ahab Downer នាយកអង្គការ FAUNA & FLORA INTERNATIONAL (FFI) ប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអភិរក្សសត្វព្រៃ រុក្ខជាតិក្នុងព្រះរាជាណាចក្រកម្ពុជា។ នាឪកាសនេះលោក Ahab Downer បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តីនិងសហការីដែលបានចូលរួមសហការបានយ៉ាងល្អប្រសើរកន្លងមកជាមួយការអង្គការ FFI តាំងពីឆ្នាំ១៩៩៦ ដែលទទួលបានលទ្ធផលជាផ្លែផ្កាមានជាអាទិ៍ គម្រោងអភិរក្សដំរីកម្ពុជា និងគម្រោងអភិរក្សប្រពើកម្ពុជា ការជួយគាំទ្រកម្មវិធីបង្កាត់ពូជក្រពើត្រីនៅឧស្យានសួនសត្វភ្នំតាម៉ៅដើម្បីទៅក្នុងធម្មជាតិ ព្រមទាំងកម្មវិធីសំខាន់ថែមទៀត។ លោក Ahab Downer បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្រ្តីផងដែរថាអង្គការ FFI បានប្តេជ្ញាចិត្តបន្តការគាំទ្រនិងអភិរក្សប្រភេទដែលទទួលរងការគំរាមកំហែងនៅតំបន់ការពារសមុទ្រ សត្វព្រៃ និងជីវចម្រុះនៅតំបន់ជួរភ្នំក្រវាញ តាមរយៈជំរើសនូវដំណោះស្រាយណាដែលមាននិរន្តរភាព ផ្អែកតាមគុណភាពផ្នែកវិទ្យាសាស្រ្តនិងត្រូវតាមរបបសសត្វព្រៃ និងរុក្ខជាតិក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាការឆ្លើយតបនាឪកាសនេះឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់សកម្មភាពរបស់អង្គការ FFI ដែលបានខិតខំការពារ អភិរក្សធនធានធម្មជាតិ បណ្តុះបណ្តាលធនធានមនុស្ស ក្នុងន័យរក្សាឲ្យបាននូវពូជសត្វដោយកម្រ ជីវៈចម្រុះសម្រាប់ប្រជាជនកម្ពុជានិងកូនចៅជំនាន់ក្រោយឲ្យបានស្គាល់និងយល់ដឹងអំពីអត្ថប្រយោជន៍នៃធនធានធម្មជាតិ និងត្រូវចូលរួមថែរក្សាឲ្យបានគង់វង្ស។

ទន្ទឹមនិងនេះឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍សំខាន់ៗជូនអង្គការ FFI និងអង្គភាពពាក់ព័ន្ធដើម្បីយកទៅអនុវត្តឲ្យទទួលបានជោគជ័យបន្ថែមទៀតដូចជា៖ ១-អង្គការ FFI គួរតែសហការជាមួយរដ្ឋាលព្រៃឈើ និងរដ្ឋាលជលផល គួរជ្រើសរើសរកទីតាំង ឬតំបន់ណាមួយដែលសត្វមានដោយកម្រកំពុងប្រឈមមុខរកកលនឹងវិនាសផុតពូជ ត្រូវតែថែរក្សា ការពារនិងអភិរក្សឲ្យបានទាន់ពេលវេលា។ ២-ត្រូវបង្កើនជីវភាពដល់សមាជិកសហគមន៍ព្រៃឈើតាមរយៈការលើកទឹកឲ្យធ្វើការដាំដុះដំណាំ និងចិញ្ចឹមសត្វ ដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងផល អនុផលព្រៃឈើ និងការប្រមាញ់សត្វព្រៃ។ ៣-លើកកម្ពស់សមត្ថភាពបង្កាត់ពូជសត្វដែលជិតផុតពូជ និងមានដោយកម្រ។ ៤-ស្នើសុំឲ្យអង្គការ FFI និងរដ្ឋបាលពាក់ព័ន្ធគួរតែបង្កើតមជ្ឈមណ្ឌលអប់រំ ឬផ្សព្វផ្សាយពីចំណេះដឹងអំពីវត្តជីវិតរបស់សត្វព្រៃនៅកម្ពុជាដើម្បីឲ្យយុវជនជំនាន់ក្រោយបានដឹង បានយល់និងយកចិត្តទុកដាក់ចូលរួមការពារ និងអភិរក្សសត្វព្រៃនិងរុក្ខជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនាពេលអនាគត។

Other News
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 431

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 450

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 630

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 670

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 632

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 668

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 975

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 988

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 973

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1135

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1175

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1258

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...