មន្ត្រី​ព្រៃឈើ​ចំនួន១៦រូប​ត្រូវបាន​ផ្ទេរ​សម្រួល​ភារកិច្ច​ និង​តែងតាំង

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4187

មន្ត្រីរដ្ឋបាល​ព្រៃឈើ ​ចំនួន១៦រូប​សម្រាប់​ថ្នាក់​ការិយាល័យ ​ថ្នាក់​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ និង​ថ្នាក់រដ្ឋបាល​ព្រៃឈើ​ ត្រូវបាន​ផ្ទេរ​សម្រួល​ភារកិច្ច ​និង​តែងតាំង​កាលពី​ថ្ងៃទី២៨ ខែមករា ​នា​ទីស្តីការ​រដ្ឋបាល​ព្រៃឈើ ​ក្រោម​ការចូលរួម​របស់ ឯកឧត្តម​ ច័ន្ទ ​សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ។

ថ្លែង​ទៅកាន់​មន្ត្រី​នៃ​ក្រសួងកសិកម្ម ​ពិសេស​មន្ត្រីរដ្ឋបាល​ព្រៃឈើ ​ដែល​ចូលរួម​ក្នុង​ពិធី​នេះ​ ឯកឧត្តម​រដ្ឋមន្ត្រី ​បានធ្វើការ​កោតសរសើរ ​ចំពោះ​ការប្រឹងប្រែង ​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ ដែល​បាន​ចូលរួម ​ក្នុងការ​ទប់​ស្តា​ត់​បង្ក្រាប​ដល់​បទល្មើស​ព្រៃ​ឈើ​ រហូត​មន្ត្រី​ខ្លះ​គ្រោះថ្នាក់​ដល់​ជីវិត ​រង​ការប្រមាថ​ រង​ការគាបសង្កត់​គ្រប់បែបយ៉ាង ​ហើយ​បើទោះបី​រដ្ឋ​យើង​ខ្វះខាត​ថវិកា ​សម្រាប់​បម្រើ​ការងា​រ​ទប់ស្កាត់ ​និង​បង្ក្រាប​យ៉ាងណាក៏ដោយ ​នៅតែ​បាន​បំពេញភារកិច្ច​យ៉ាងសកម្ម ​មិន​ខ្លាច​នឿយហត់។ ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​បន្តទៀតថា ក្រសួង​បានដឹង​ពី​ការលំបាក​ទាំងនេះ ប៉ុន្តែ​ការខ្វះ​ក៏​តែងតែមាន​ដោយ​ចៀស​មិន​ផុត​ចំពោះ​មន្ត្រី​អ្នកអនុវត្ត​ការងារ ។

ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​លើកទឹកចិត្ត​ផងដែរ​ថា ទោះជា​ដូចនេះ​លើកទឹកចិត្ត​ផងដែរ​ថា ទោះជា​ដូចនេះ​ក្តី ​សូមកុំ​អស់សង្ឃឹម​ កុំ​បាក់​ទឹកចិត្ត​តែ​ត្រូវខិតខំ​បំពេញការងារ​បន្តទៀត។ អ្វី​ដែលជា​ចំណុច​ខ្វះខាត ​ត្រូវ​កែលម្អ ​ហើយ​អនុវត្ត​ឲ្យ​បានល្អ​ជូន​រដ្ឋបាល​ព្រៃឈើ និង​ក្រសួង។ ក្រសួង​ក៏ដូចជា​រដ្ឋបាល​ព្រៃឈើ តែង​យល់ច្បាស់​ពិការ​លំបាក​ ជា​សត្យានុម័ត​របស់​មន្ត្រី​ព្រៃឈើ។ ក្រសួង​ក្តី​ រដ្ឋបាល​ព្រៃឈើ​ នឹង​ខិតខំ​គ្រប់​រូបភាព ​ដើម្បី​រក​មធ្យោបាយ​ដោះស្រាយ​ជូន​មន្ត្រី​របស់​យើង ​ដើម្បី​បំពេញការងារ​តាម​ភារកិច្ច​ស្នូល​របស់ខ្លួន ។

ឯកឧត្តម​រដ្ឋមន្ត្រី ​ក៏បាន​ពន្យល់​មន្ត្រី​ទាំងនោះ​ផងដែរ ​អំពី​ស្ថានភាព​ថ្មី ​សម្រាប់​ការបំពេញ​ការងារ ​ដែល​មិន​ងាប់ក្រឡា​ ទៅតាម​សភាពការណ៍​ខាងក្នុង ​និង​ក្រៅ។ ដោយឡែក​ឯកឧត្តម​ បានបញ្ជាក់​ថា ការងារ​ដែល​អាច​សម្រេច​ជោគជ័យ​ទៅបាន​ ចាំបាច់​ត្រូវតែ​បន្ត​កិច្ចសហការ​ ជាមួយអាជ្ញាធរ​ដែនដី​ខេត្ត មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ កងកម្លាំង​ប្រដាប់អាវុធ​តុលាការ ​ជា​ប្រការ​ចាំបាច់ មិនអាច​ខ្វះ​បាន។ ពោល​ផ្ទៃក្នុង​រឹងមាំ ​ជា​កត្តា​កំណត់​ជោគជ័យ​ក្នុង​ដំណាក់​បច្ចុប្បន្ន។ ការប្រែប្រួល​ និង​ការកែលម្អ​ទាន់​សភាព​ការ​ណ៏​ ក៏​ជា​កត្តា​កំណត់​ជោគជ័យ​ផងដែរ។

សំដៅ​រកម​ន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​រំលឹក​ឲ្យ​យកចិត្ត​ដាក់​ស្វែងរក​ដៃគូ ​ដើម្បី​គ្រប់គ្រង​សហគមន៍​ព្រៃឈើ​ និង​ជំរុញ​ឲ្យ​ដំណើរ​ការល្អ។ ស្វែងរក​ដី​រៀបចំ​ជា​សួន​អាពាហ៍ពិពាហ៍ ​ស្របទៅតាម​ច្បាប់​ព្រៃឈើ។ ពិនិត្យ​ការបង្កើត​សួន​បណ្តុះ​កូនឈើ, ពិនិត្យ​ដី​សម្បទាន​សេដ្ឋកិច្ច និង​សហការ​គាំពារ​ឲ្យ​ដំណើរ​ការល្អ។ ជាមួយនេះ ក៏​ពិនិត្យ​ផងដែរ​ការបោះបង្គោល​ព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍​អភិរក្ស​ពូជឈើ​កម្រ។

ដោយឡែក ​សម្រាប់​រដ្ឋបាល​ព្រៃឈើ​ ថ្នាក់លើ​គិតពី​ការផ្តល់​ញញួរ​ដែក ​ទៅដល់​ខណ្ឌ​ឲ្យ​មាន​មួយ​ឬ​ពីរ។ កែលម្អ​របៀបរបប​ការងារ​ ដើម្បី​ឲ្យ​ថ្នាក់មូលដ្ឋាន​ភ្ជាប់​ជាមួយ​ថ្នាក់លើ។ ថ្នាក់លើ ទទួល​ស្តាប់​មតិយោបល់​ ថ្នាក់ក្រោម​ផងដែរ។ សិក្សា​ពី​ការដឹកជញ្ជូន​ឈើ​ពេលយប់​ដើម្បី​ទប់ស្តា​ត់។

Other News
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 276

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 290

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 585

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 658

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 624

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 660

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 918

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 908

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 896

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1057

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1107

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1150

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...