ថ្នាក់ដឹកនាំក្រសួងកសិកម្ម​​ ដឹកនាំមន្ត្រីជលផលខេត្តព្រៃវែង បង្ក្រាបបទល្មើសជលផលនៅក្រុងព្រៃវែង និងស្រុកពោធិ៍រៀង​ ខេត្តព្រៃវែង

ចេញ​ផ្សាយ​ ២៨ តុលា ២០២៦ 143

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយមានការណែនាំពីឯកឧត្តម ហាស់ សារ៉េត ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំនាយ នាយរងខណ្ឌ ផ្នែក និងមន្ត្រីរដ្ឋបាលជលផលនៃខណ្ឌរដ្ឋបាលជលផលព្រៃវែង សរុបចំនួន ១៧នាក់ ដោយប្រើប្រាស់កាណូតចំនួន ២គ្រឿង ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅសង្កាត់ជើងទឹក ក្រុងព្រៃវែង និងឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង។ ប្រតិបត្តិការនេះសម្រេចបានលទ្ធផលចំនួន ២ករណី ពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍នេសាទស្បៃមុង និងការរក្សាទុកឧបករណ៍នេសាទឈិបយន្តក្នុងគោលបំណងធ្វើនេសាទខុសច្បាប់។
ជាលទ្ធផល កម្លាំងជំនាញបានរុះរើ និងបំផ្លាញចោលនៅនឹងកន្លែងនូវឧបករណ៍នេសាទខុសច្បាប់ រួមមាន៖ លូស្បៃមុងចំនួន ៤១មាត់ របាំងព្រួលស្បៃមុងប្រវែង ២.០៥០ម៉ែត្រ បង្គោលចម្រឹងចំនួន ៩៥០ដើម និងឧបករណ៍ឈិបយន្តចំនួន ៤គ្រឿង។ ជាមួយគ្នានេះ កម្លាំងជំនាញបានចាក់លែងត្រីចម្រុះទម្ងន់ ៧០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ដើម្បីចូលរួមថែរក្សា និងអភិរក្សធនធានជលផល។
ប្រតិបត្តិការនេះបង្ហាញពីការបន្តយកចិត្តទុកដាក់របស់មន្ត្រីជំនាញក្នុងការពង្រឹងការអនុវត្តច្បាប់ និងទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ ដែលអាចបង្កផលប៉ះពាល់ដល់ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ី។ ទន្ទឹមនឹងនេះ ការចូលរួមសហការរបស់ប្រជានេសាទ និងសហគមន៍មូលដ្ឋានក្នុងការគោរពច្បាប់ និងការពារធនធានធម្មជាតិ គឺជាកត្តាសំខាន់ក្នុងការធានានិរន្តរភាពធនធានជលផលសម្រាប់បច្ចុប្បន្ន និងអនាគត៕

Other News
ចេញ​ផ្សាយ​ ២៨ តុលា ២០២៦ 34

ឯកឧត្តម​ សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានទទួលជួប លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រេស៊ីលប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម​ សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានទទួលជួប...
ចេញ​ផ្សាយ​ ២៨ តុលា ២០២៦ 35

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិនិត្យរបាយការណ៍បញ្ចប់ការងាររបស់ក្រុមហ៊ុន RDC ក្រោមគម្រោង LASED III នៅខេត្តកែប

នាថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៦ ក្រុមហ៊ុនទីប្រឹក្សាអភិវឌ្ឍន៍ធនធាន(Resource Development Consultant Co., Ltd. – RDC) បានរៀបចំសិក្ខាសាលាស្តីពីការពិនិត្យរបាយការណ៍បញ្ចប់ការងារ របស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច...
ចេញ​ផ្សាយ​ ២៨ តុលា ២០២៦ 144

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​​ ដឹកនាំមន្ត្រីជលផលខេត្តព្រៃវែង បង្ក្រាបបទល្មើសជលផលនៅក្រុងព្រៃវែង និងស្រុកពោធិ៍រៀង​ ខេត្តព្រៃវែង

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយមានការណែនាំពីឯកឧត្តម ហាស់ សារ៉េត ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំនាយ នាយរងខណ្ឌ ផ្នែក...
ចេញ​ផ្សាយ​ ២៨ តុលា ២០២៦ 149

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការ​រួមគ្នា​កសាង​វិទ្យាស្ថាន​វិស្វករ​ឆ្នេីម​កម្ពុជា​-ចិន

នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការ​រួមគ្នា​កសាង​វិទ្យាស្ថាន​វិស្វករ​ឆ្នេីម​កម្ពុជា​-ចិន​...
ចេញ​ផ្សាយ​ ២៨ តុលា ២០២៦ 155

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចសន្ទនាយុវជនអាស៊ាន-ចិន ស្តីពី ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធី...
ចេញ​ផ្សាយ​ ២៨ តុលា ២០២៦ 181

កិច្ចប្រជុំបើកដំណើរការគម្រោង FishTech Plus នៅកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការ និងការអភិរក្សធនធានជលផលប្រកបដោយនិរន្តរភាព

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ មានការរៀបចំកិច្ចប្រជុំបើកដំណើរការគម្រោង FishTech Plus នៅកម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២៧ តុលា ២០២៦ 411

គ្រំយក្ស ជាវារីសត្វសមុទ្រដ៏កម្រ និងជាផ្នែកសំខាន់នៃប្រព័ន្ធអេកូឡូស៊ីសមុទ្រ

គ្រំយក្ស ជាវារីសត្វសមុទ្រដ៏កម្រ និងជាផ្នែកសំខាន់នៃប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ គ្រំយក្សពេញវ័យមួយអាចច្រោះទឹកសមុទ្របានរហូតដល់ ១.០០០ លីត្រក្នុងមួយថ្ងៃ ដែលរួមចំណែកដល់ការរក្សាគុណភាពទឹក...
ចេញ​ផ្សាយ​ ២៧ តុលា ២០២៦ 395

ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមក្នុង​ វេទិកាថ្នាក់ជាតិស្តីពីលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូតូច​ និងមធ្យម(MSMEs)

នាព្រឹកថ្ងៃទី២៧​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមក្នុង​ វេទិកាថ្នាក់ជាតិស្តីពីលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូតូច​...
ចេញ​ផ្សាយ​ ២៧ តុលា ២០២៦ 487

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកម្មវិធីបើកពិព័រណ៍បច្ចេកទេសជាន់ខ្ពស់កសិកម្ម យ៉ាងលីង លើកទី៣៣ និងកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃលើវិស័យកសិកម្ម នៅខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយលោក ហេង សាមឌី អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ...
ចេញ​ផ្សាយ​ ២៦ តុលា ២០២៦ 583

វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ បានក្លាយជាវេទិកាដ៏មានសារៈសំខាន់ក្នុងការតភ្ជាប់បណ្តាញធុរកិច្ច...
ចេញ​ផ្សាយ​ ២៦ តុលា ២០២៦ 701

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយលោកស្រី Rebekah Bell ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោកស្រី Rebekah Bell តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា(FAO)...
ចេញ​ផ្សាយ​ ២៦ តុលា ២០២៦ 708

ឯកឧត្តម​រដ្ឋមន្រ្តី ឌិត​ ទីណា​ និងលោកជំទាវ​ ថៃ​ វិឡាល័យ​ ព្រមទាំងថ្នាក់ដឹកនាំ​ និងមន្រ្តីរាជការនៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួម​ ពិធីក្រុងពាលីបើកការដ្ឋានគម្រោងសាងសង់អគារលេខាធិការដ្ឋាន​ និងអគារជីវគីមី​ នៃមន្ទីរពិសោធន៍ជាតិកសិកម្មសិត្បូ

នាព្រឹកថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​រដ្ឋមន្រ្តី ឌិត​ ទីណា​ និងលោកជំទាវ​ ថៃ​ វិឡាល័យ​ ព្រមទាំងថ្នាក់ដឹកនាំ​ និងមន្រ្តីរាជការនៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...