Other News
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច ជលផលផ្នែករដ្ឋបាលជលផលក្រគរ នៃខណ្ឋរដ្ឋបាល ជលផលពោធិ៍សាត់ ដោយមានការចូលរួមសហការពីកម្លាំងយោធា នៃតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ និងសហគមន៍នេសាទ សរុប ចំនួន១១នាក់ បានប្រើមធ្យោបាយមានកាណូត ចំនួន០៤គ្រឿងដែលដឹកនាំដោយលោក ភុន សុវណ្ណា បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ពីចំណុចជ្រោយវែងភូមិកោះក្អែក ដល់ព្រែកទាល់ ភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀងខេត្តពោធិ៍សាត់។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសនេសាទដែលមានប្រើឧបករណ៍ឆក់បាន០១ករណី ដោយក្នុងនោះវត្ថុតាង ខុសច្បាប់រឹបអូសបាន មានដូចជា៖ អាំងវែកទ័រចំនួន ០៨គ្រឿង អាគុយ៧០Aចំនួន០៤ ខ្សែភ្លើងប្រវែង៦០ម៉ែត្រ ដងឆក់ចំនួន០៥គូ ត្រីចំរុះចំនួន១២គីឡូក្រាម៕