Other News
នៅថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ បានអញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការសម្របសម្រួលខ្សែច្រវ៉ាក់ផលិតកម្មដំណាំពោត និងដំណាំស្រូវ នៅមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងមន្ត្រីកសិកម្មឃុំ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ធ្វើការតម្រង់ទិសនិងផ្តល់យោបល់ដល់មន្រ្តីកសិកម្មក្នុងការដោះស្រាយបញ្ហាទីផ្សារជូនកសិករ និងជំរុញឱ្យមន្រ្តីកសិកម្មឃុំបង្កើនការផ្សព្វផ្សាយជូនកសិករអំពីការចងក្រងជាសហគមន៍កសិកម្មទំនើប និងការធ្វើផលិតកម្មតាមកិច្ចសន្យាមុនការដាំដុះ ដើម្បីទទួលបាននូវតម្លៃសមរម្យ និងទីផ្សារច្បាស់លាស់៕