ពិនិត្យ​ស្រូវប្រាំង​នៅ​ឃុំ​ចំប៉ី

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 3431

កាលពី​ថ្ងៃទី២៣ ខែ​មិនា លោក រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រ​ក្ខា​ប្រមាញ់​និង​នេសាទ ច័ន្ទ សារុន រួម​ដំណើរ​ជាមួយ​មន្ត្រី​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ជំនាញ​មួយចំនួន ​បាន​អញ្ជើញ​ទៅពិនិត្យ​មើល ស្រែប្រាំង​និង​ពិនិត្យ​សកម្មភាព​បូមទឹក​ស្រោច ស្រព​ស្រូវប្រាំង​នៅ​ស្ថានីយ​បូមទឹក​សម្តេច ហ៊ុន សែន ២២ និង២៣ និង​ស្ថានីយ​បូមទឹក​មិត្តភាព​កម្ពុជា​កូរ៉េ៨ព្រមទាំង​ជួប​ជាមួយ​កសិករ​ចំនួន១០០ គ្រួសារ នៅ​ទីនោះ។

ក្នុងឱកាស​នោះ ប្រធាន​មន្ទីរ​កសិកម្ម​ស្រុក ប្រធាន​ក្រុមប្រឹក្សា​ស្រុក បានធ្វើ​របាយការណ៍​ទាក់ ទង​ទៅនឹង​បញ្ហា​ការងារ​បង្កបង្កើនផល លោក ងិន ឆាយ ប្រធាន​នាយកដ្ឋាន កសិកម្ម​បានផ្តល់​ការ ណែនាំ​ដល់​កសិករ មួយចំនួន​អំពី​បច្ចេកទេស​ធ្វើ​កសិកម្ម ដែល​នឹង​ធ្វើឱ្យ​ទទួលបាន​ផល​ច្រើន។

មាន​ប្រសា​ន៍​នៅក្នុង​ជំនួប​នោះ​លោក​រដ្ឋមន្ត្រី បាន​អំពាវនាវ​សុំ ឱ្យ​កសិករ​ប្តូរ​ទម្លាប់​ពី​ការ​ព្រោះ ទៅ​ស្ទួ​ង​វិញ ចំណេញ​ពូជ​និង​ទទួល​ទិន្នផល​ច្រើន។

លោក​បាន​ទាញអារម្មណ៍​ឱ្យ​កសិករ​មានការ​គិតគូ​រ ផងដែរ​ក្នុង​ការធ្វើ​កសិកម្ម​ពោល​ត្រូវ​គិតពី​ការចំណាយ និង​ចំណូល។ គិតគូរ​ពី​ចំនួន​ប្រជាជន​ចេះតែ កើនឡើង​ផ្ទៃដី​ស្រែ​នៅតែ​ដដែល​ដូច្នេះ​ត្រូវ​ពង្រឹង​លទ្ធភាព​ចិញ្ចឹម​លើ​ផ្ទៃដី​ដដែល។

លោក​បាន​រំលឹក ទៀតថា​នៅ​កន្លែង​ណា​ដែល​មិនអាច​ធ្វើស្រែ​បាន​ផល​ច្រើន​ត្រូវ​ចាប់ផ្តើម​ពិចារណា​រកហេតុ​ផល​ច្រើន ត្រូវ​ចាប់ផ្តើម​ពិចារណា​រកហេតុ​ផល​តា​មរយៈ​ការសាកសួរ​អ្នកបច្ចេកទេស​សួរ​មន្ត្រី​ជំនាញ​នៅជិតៗ ខ្លូន។ ប្រសិនបើ​ចង់​ប្តូរ​ពូជ ចង់​ប្រើ​ជី ចង់​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​ត្រូវ​សួរនាំ​ពី​មន្ត្រី​ជំនាញ​កសិន​កុំ​តាម គ្នា​ប្រើតែ​តាម​អ្នកលក់​ប្រាប់។

លោក​រដ្ឋមន្ត្រី​បាន​ជូន​ជា​គំនិត​ថា អនាគត​ក្នុង​តំបន់​នេះ​គួររៀបចំ​សហគមន៍​ប្រើប្រាស់​ពូជ​ណា មួយ​ដែល​ទីផ្សារ​ត្រូវការ មន្ទីរ​កសិកម្ម​ខេត្ត​ត្រូវ​ធ្វើការ​ឱ្យបាន​ច្រើនជាង​នេះ។ នាយកដ្ឋាន​ដំណាំ​ស្រូវ នាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម​ត្រូវ​ព្យាយាម​ចុះមក​ផ្សព្វផ្សាយ​បច្ចេកទេស​ឱ្យបាន​ទូលំទូលាយ។ ត្រូវ មករក​កសិករ​មុន កុំ​រងចាំ​ឱ្យ​កសិករ​ទៅរក​យើង។

យើង​ស៊ូទ្រាំ​នឿយ​ធ្វើយ៉ាងណា​ឱ្យ​បងប្អូន​ប្រជាកសិករ​យើង​មាន​ជីវភាព​ធូរធារ​ហើយ កាលណា ជីវភាព​ធូរធារ​របស់​ពួកគាត់ ត្រូវបាន​កែប្រែ​នេះ​គឺជា​លទ្ធផល​នៃ​ការខិតខំ​តស៊ូ​រៀនសូត្រ​របស់​យើង គ្រប់ៗគ្នា។

លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា នៅ​មូលដ្ឋាន​គឺជា​ប្រភព​បញ្ហា​ទាក់ទង​នឹង​កសិកម្ម​ហើប​ញ្ហា ទាំងអស់​ត្រូវធ្វើ​ការដោះស្រាយ​ជាបណ្តើរៗធ្វើ​យ៉ាងនេះ​ទើប​ការងារ​កសិកម្ម​មានកា​រ​រីកចម្រើន៕

Other News
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៤ 78

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ​បានអនុញ្ញាតិឱ្យអង្គការ Swisscontact Cambodia ជួបសំដែងការគួរសម និងសូមការណែនាំជាផ្លូវការនូវនាយកប្រចាំប្រទេសរបស់អង្គការ និងការលាលែងរបស់អតីតនាយកប្រចាំប្រទេស របស់អង្គការ Swisscontact Cambodia

នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ​បានអនុញ្ញាតិឱ្យអង្គការ Swisscontact Cambodia ជួបសំដែងការគួរសម និងសូមការណែនាំជាផ្លូវការនូវនាយកប្រចាំប្រទេសរបស់អង្គការ...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៤ 79

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី កិច្ចប្រជុំអន្តរក្រសួងលើកទី២ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី កិច្ចប្រជុំអន្តរក្រសួងលើកទី២ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៤ 82

ឯកឧត្តមរដ្ឋមន្ដ្រី ៣រូប រួមគ្នាដឹកនាំកិច្ចប្រជុំអន្តរក្រសួងលេីកទី២ ស្ដីពីការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក

នៅព្រឹកថ្ងៃទី១៩​ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៤ 123

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកកងមាស ខេត្តកំពង់ចាម

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៤ 155

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ទទួលជួបសំណេះ សំណាលជាមួយគណៈប្រតិភូ និងថ្នាក់ដឹកនាំនៃសមាគម នាវាយុវជនអាស៊ីអាគ្នេយ៍ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ដោយបានទទួលការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសំណេះ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៤ 150

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុន​ សិលា​ ផិបភេីរ​ ខូអិលធីឌី

នៅព្រឹកថ្ងៃទី១៨​ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុន​ សិលា​...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៤ 149

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល បានអញ្ជីញដឹកនាំក្រុមការងារ ចុះពិនិត្យគម្រោងព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ ក្នុងតំបន់ស្ដារ និងអភិវឌ្ឍន៍ព្រៃឈើ «បន្ទាយស្រី» ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជីញដឹកនាំក្រុមការងារ ចុះពិនិត្យគម្រោងព្រៃលំហែកម្សាន្ត...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 174

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 176

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី​ «សេចក្តីព្រាងផែនការកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា​ និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន​ ស្តីពីការអភិវឌ្ឍរួមគ្នាក្នុងច្រករបៀងមច្ឆា​ និងអង្ករ»

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី​ «សេចក្តីព្រាងផែនការកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា​...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 172

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញដឹកនាំសម្របសម្រួល​វគ្គបណ្តុះបណ្តាល Farmbook App ដល់មន្ដ្រីកសិកម្មឃុំ ក្នុងខេត្តព្រៃវែង

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិកា​រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសម្របសម្រួល​វគ្គបណ្តុះបណ្តាល Farmbook App ដល់មន្ដ្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 179

ឯកឧត្តមឡោ រស្មី អនុរដ្ឋលេខាធិការ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងជី-ថ្នាំកសិកម្ម នៅខេត្តសៀមរាប

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 183

អបអរសាទរ ខួប១ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ​ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

អបអរសាទរ ខួប១ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ​ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក