Other News
កាលពីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម តំណាងឱ្យឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាវាគ្មិនកិត្តិយសនៅក្នុង«វេទិកានៃកិច្ចសន្ទនា និងការផ្គូផ្គងពាណិជ្ជកម្ម» នៃមហាសន្និបាទប្រចាំអាស៊ីប៉ាស៊ីហ្វិចឆ្នាំ២០២៤របស់JCI នៅខេត្តសៀមរាប។
វេទិកានេះធ្វើឡើងក្នុងគោលបំណងចែករំលែកព័ត៌មានសំខាន់ៗ និងចំណេះដឹងពីឱកាសវិនិយោគនៅកម្ពុជាដល់អ្នកវិនិយោគវ័យក្មេងដែលជាសមាជិកJCI ចំនួនជិត ៥០០នាក់ មកពីជាង៥០ប្រទេស ដោយផ្តោតសំខាន់លើ៣ចំណុចធំៗ រួមមាន ការធ្វើបច្ចុប្បន្នភាពពីស្ថានភាពនៃវិស័យនីមួយៗ បញ្ហាប្រឈមដែលកំពុងជួបប្រទះ និងឱកាស ឬអាទិភាពចាំបាច់ជាងគេ ព្រមទាំងមានអនុញ្ញាតឱ្យមានសំណួរចម្លើយផងដែរ៕