ឯកឧត្ដម​បណ្ឌិត​ អ៊ុក​ រ៉ា​ប៊ុន​ជួប​ពិភាក្សា​ជាមួយ​លោក​ CHEN LIN ​អគ្គនាយក​នៃ​នាយក​ដ្ឋាន​សហប្រតិបត្ដិការ​សេដ្ឋកិច្ច​ ​និង​ការវិនិយោគ​ក្រៅ​ប្រទេស​ នៃ​ក្រសួង​ ពាណិជ្ជកម្ម​នៃ​សា​ធារណ​រដ្ឋ​ប្រជា​មា​និត​ចិន​

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 3818

ឯកឧត្ដម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​លោក CHEN LIN អគ្គនាយក​នៃ​នាយកដ្ឋាន​សហ​ប្រតិ​ប​ត្ដិ​ការ​សេដ្ឋកិច្ច និង​ការវិនិយោគ​ក្រៅប្រទេស នៃ​ក្រសួង ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​បានមក​បំពេញបេសកកម្ម​នៅ​កម្ពុជា និង​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្ដិការ ក្នុង​វិស័យ​កសិកម្ម​និង​ព្រៃឈើ​រវាង​ក្រសួង​ទាំងពីរ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​និង​ល្អប្រសើរ​មួយកម្រិត​ថែមទៀត។ ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​លើកឡើងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​បាន​ខិតខំ​អនុវត្ដ​ផែនការ​យុទ្ធសាស្ដ្រ​សហ​ប្រតិ​ប​ត្ដិ​ការ​គ្រប់​ជ្រុងជ្រោយ​ក្នុង ក្របខណ្ឌ​កិច្ចសហប្រតិបត្ដិការ​ជា​ដៃគូ ជាមួយ​ភាគី​ចិន ហើយ​យើង​នឹង​ពិនិត្យ​រួមគ្នា​អំពី​ផែនការអភិវឌ្ឍន៍​ក្នុង​វិស័យ​ដែល បានលើកឡើង​ខាងលើ​ក៏ដូចជា​ការសម្រួល​ដល់​លក្ខខណ្ឌ​ទាំងឡាយ​ក្នុង​កិច្ចការ​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​ឱ្យមាន​លក្ខណៈ ស​ង្គ​ត​ភាព ដើម្បី​សម្រេចបាន​នូវ​គោលនយោបាយ​ថ្នាក់ជាតិ​របស់​ប្រទេស​ទាំងពីរ ជាពិសេស​ជាមួយ​សាធារណរដ្ឋ​ប្រជា មានិត​ចិន ដែលជា​មិ​ត្ដ​ជិតខាង​ដ៏​ល្អ​តាំងពី​យូរលង់​ណាស់​មកហើយ។ សូម​ជម្រាបជូន​ថា កិច្ចសវនាការ​នេះ​បាន​ប្រ​ព្រឹ​ត្ដទៅ កាលពី​រសៀល​ថ្ងៃទី១១ ខែ មីនា ឆ្នាំ២០១៤ នៅ​ទីស្ដីការ​ក្រសួងកសិកម្ម  រុក្ខាប្រមាញ់  និង​នេសាទ។

លោក CHEN LIN អគ្គនាយក​នៃ​នាយកដ្ឋាន​សហ​ប្រតិ​ប​ត្ដិ​ការ​សេដ្ឋកិច្ច និង​ការវិនិយោគ​ក្រៅប្រទេស នៃ ក្រសួងពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រសាសន៍​របស់ ឯកឧត្ដមរដ្ឋមន្ដ្រី ដែល​បានលើកឡើង​អំពី​សារៈសំខាន់​នៃ​ផែនការ​យុទ្ធសាស្ដ្រ​កិច្ចសហប្រតិបត្ដិការ​គ្រប់​ជ្រុងជ្រោយ​ជា​ដៃគូ​កម្ពុជា-ចិន ហើយ​បាន​ជម្រាបជូន​អំពី​គោលបំណង​របស់លោក​ក្នុង​កិច្ច​សវន​ការ​ជាមួយ ឯកឧត្ដម​រដ្ឋមន្ដ្រី នាពេលនេះ​គឺ​ដើម្បី​ស្វែង យល់ និង​ពិភាក្សា​ទៅលើ​កិច្ចសហប្រតិបត្ដិការ​រ​វាង​ក្រសួង​ទាំងពីរ ក្នុងន័យ​ធ្វើយ៉ាងណា​ឱ្យ​ការវិនិយោគ​របស់​ក្រុមហ៊ុន ឯកជន​ចិន​មានឱកាស​បានមក​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​និង​ព្រៃឈើ​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​ដើម្បី ផលប្រយោជន៍​នៃ​ប្រទេស​ទាំងពីរ ពោលគឺ ចង់ឱ្យ​វិនិយោគិន​ទាំងនោះ​ស្គាល់​អំពី​ស្ថានភាព​នៃ​ប្រទេស​ដែល​គេ​ត្រូវ​វិនិយោគ ដោយ​អនុលោម​ទៅតាម​គោលនយោបាយ​នៃ​ប្រទេស​នោះ​ផងដែរ។ លោក​អគ្គនាយក​បានលើកឡើង​ថា ក្រសួង​ទាំងពីរ គួររៀបចំ​ចេញ​ជា​ផែនការ​វិនិយោគ និង​សហ​ប្រតិ​ប​ត្ដិ​ការ​សេដ្ឋកិច្ច​មួយ ដើម្បី​ងាយស្រួល​ក្នុងការ​កំណត់​នូវ​វិស័យ​វិនិយោគ ជា​អាទិភាព និង​ការ​អនុវត្ដ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់។ លោក​អគ្គនាយក​ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា ក្រសួងពាណិជ្ជកម្ម នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានរៀបចំ​ផែនការ​សហ​ប្រតិ​ប​ត្ដិ​ការ សេដ្ឋកិច្ច និង​វិនិយោគ​តាម​រូបភាព​នេះ​ជាមួយ ប្រទេស​រុស្សី និង​អូស្ដ្រាលី​ផងដែរ ហើយ​លោក​ក៏បាន​សន្យាថា នៅពេល​ត្រឡប់​ទៅវិញ លោក​នឹង​រៀបចំ​នូវ​ពង្រាង ផែនការ​សហ​ប្រតិ​ប​ត្ដិ​ការ​មួយ រួច​ផ្ញើមក​ភាគី​កម្ពុជា​តាមរយៈ ការិយាល័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច នៃ​ស្ថានទូត​ចិន​ប្រចាំ នៅ​កម្ពុជា។

ឆ្លើយតប​ទៅនឹង​សំណើ​របស់​ភាគី​ចិន​លើ​ការរៀបចំ​ផែនការ​វិនិយោគ និង​កិច្ចសហប្រតិបត្ដិការ​សេដ្ឋកិច្ច​ក្នុង​វិស័យ ព្រៃឈើ និង​កសិកម្ម​នោះ ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​គាំទ្រ​នូវ​សំណើ​នេះ ហើយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នឹង ត្រៀម លក្ខណៈ​សហការ​ក្នុងការ​រៀបចំ​ផែនការ​នៃ​កិច្ចសហប្រតិបត្ដិការ​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ​ទៅតាម​របៀបវារៈ​ជាក់ ស្ដែង​នៃ​កិច្ចសហប្រតិបត្ដិការ​រ​វាង​ប្រទេស​ទាំងពីរ​ក្នុង​ស្មារតី​យោគយល់​គ្នា​ទៅវិញទៅមក។

កិច្ច​សវន​ការ​នេះ បានបញ្ចប់​នៅវេលា​ម៉ោង ១៦ និង ៣០ នាទី នា​ថ្ងៃ ខែ ឆ្នាំ​ដដែល ក្នុង​បរិយាកាស ស្និទ្ធស្នាល និង​សហ​ប្រតិ​ប​ត្ដិ​ការ​ខ្ពស់។

Other News
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 441

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 512

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 561

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 482

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 683

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 696

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 643

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 660

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 683

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 691

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 710

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...