ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ​ស្ថានភាពស្រូវប្រាំង និងការបូមទឹកជួយសង្គ្រោះស្រូវដែលប្រឈមនឹង​ការខ្វះទឹក នៅក្រុងសៀមរាប ខេត្តសៀមរាប

ចេញ​ផ្សាយ​ ០៥ កុម្ភៈ ២០២៥ 374

នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក អ៊ឺង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប  លោក ប៉ែន ប៊ុនធឿន អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត  លោក នួន គ្រឹស្នា ប្រធានមន្ទីរ​ធនធាន​ទឹក និងឧតុនិយមខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី​ជំនាញនៃ​រដ្ឋបាល​​ក្រុងសៀមរាប និងអាជ្ញាធរសង្កាត់សៀមរាប បានចុះពិនិត្យ​ស្ថានភាព​ដំណាំ​ស្រូវប្រាំង និងការបូមទឹកជួយសង្គ្រោះបន្ថែម ដល់ដំណាំស្រូវ​ដែល​ប្រឈមនឹងការខ្វះទឹក ស្ថិតនៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

ដំណើរបេសសកម្មនោះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យ​មើលពីស្ថានភាព​ប្រភព​ទឹកស្ទឹងសៀមរាប ដែលបានបើកជូនតាមការស្នើសុំរបស់ប្រជាកសិករ ការបូមចែកចាយទឹករបស់ប្រជាកសិករ តម្រូវការទឹកសម្រាប់ដំណាំស្រូវ និង​ពិនិត្យទៅលើ​ស្ថានភាពនៃការលូតលាស់របស់ដំណាំស្រូវនៅតំបន់រងគ្រោះ។

ជាមួយគ្នានោះដែរ ដោយមានការជួយអន្តរាគមន៍ទាន់ពេលវេលាពីសំណាក់ ឯកឧត្តមអភិបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរជាតិអប្សរា នៅក្នុងការ​បញ្ជូន​ទឹកពីទំនប់អាងក្រពើ តាមដងស្ទឹងដែលកំពុងធ្វើការស្តារ និងជួសជុល បាន​ធ្វើ​ឱ្យ​ដំណាំស្រូវដែលកំពុងត្រូវការទឹក ទទួលបានទឹកជាបន្តបន្ទាប់ រហូតមក​ដល់ថ្ងៃនេះ គឺពុំមានការខូចខាតនោះទេ ។ 

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំ និងផ្តល់អនុសាសន៍​ដល់​ប្រជាកសិករសូមប្រើប្រាស់ទឹកដោយសន្សំសំចៃ សហការចែកចាយគ្នាឱ្យបានល្អ ជា​ពិសេស​ចំពោះមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានសូមបន្តការតាមដាន និងសម្រប​សម្រួលស្នើសុំទឹកបន្តនៅពេលខាងមុខ។

មុននឹងបញ្ចប់កម្មវិធីចុះពិនិត្យ ឯកឧត្តមរដ្ឋលេខាធិការ បានពន្យល់ណែនាំ ផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍នៃការចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដល់ប្រជាកសិករ អាជ្ញាធរភូមិ ឃុំ ស្រុក ឱ្យបានជ្រាប ដើម្បីជួយជំរុញ​ប្រជា​កសិករ​​​ក្នុងមូលដ្ឋានឱ្យបានយល់ នឹងចូលរួមចងក្រងបង្កើតជាសហគមន៍កសិកម្ម​ទំនើបនេះឡើងនាពេលឆាប់ៗខាងមុខ។ ជាមួយគ្នានោះដែរ ប្រជាកសិករបង្ហាញ​ការសប្បាយចិត្ត ដោយចាប់អារម្មណ៍សន្យានឹងរៀបចំខ្លួន ចូលរួមជាមួយនឹង​គម្រោង​បង្កើត​សហគមន៍កសិកម្មទំនើបនៅតំបន់របស់ពួកគាត់៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ០៧ កុម្ភៈ ២០២៥ 42

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ទទួលជួបពិភាក្សាជាលើកទី៣ ជាមួយសារព័ត៌មានអេអ៊ឹមអេស (AMS) អំពីកិច្ចសហការផ្សព្វផ្សាយ កម្មវិធីគោលនយោបាយអាទិភាពសហគមន៍កសិកម្មទំនើប

នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារ​ជាមួយ​សារព័ត៌មានអេអ៊ឹមអេស...
ចេញ​ផ្សាយ​ ០៧ កុម្ភៈ ២០២៥ 191

ឯកឧត្តមរដ្ឋលេខាធិការ​ អុឹម​ សុីថុល​ ទទួលជួបសម្តែងការគួរសមជាមួយក្រុមការងារនៃអង្គការ​ស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា

នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ០៧ កុម្ភៈ ២០២៥ 189

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ ទទួលជួបសម្តែងការគួរសមជាមួយលោកបណ្ឌិត Richard Linton សាកលវិទ្យាធិការនៃសាកលវិទ្យាល័យរដ្ឋកាន់សាស់ (KSU) និងគណៈប្រតិភូអមដំណើរ

នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់​ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ០៧ កុម្ភៈ ២០២៥ 192

ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការ មាស ពិសិដ្ឋ អញ្ជើញដឹកនាំក្រុមការងារពិនិត្យ​ស្ថានភាពទូទៅ​នៃវិស័យ​កសិកម្ម នៅតំបន់គោលដៅនៃគម្រោង « ស្តារ និងគ្រប់គ្រង​ស្ទឹងស្វាយចេក » ក្នុងខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្ដមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិកា​រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារបំពេញ​បេសកកម្ម នៅតំបន់គោលដៅនៃគម្រោង...
ចេញ​ផ្សាយ​ ០៧ កុម្ភៈ ២០២៥ 189

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញដឹកនាំក្រុមការងារជំនាញចុះសួរសុខទុក្ខ និងនាំយកអំណោយ​ឧបត្ថម្ភ ជូនដល់ក្រុមអន្តរាគមន៍ថ្នាក់ជាតិ ប្រចាំការនៅស្រុកក្រគរ ខេត្ដពោធិ៍សាត់

នៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋ​មន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំមន្រ្តីជំនាញចុះសួរសុខទុក្ខ...
ចេញ​ផ្សាយ​ ០៧ កុម្ភៈ ២០២៥ 258

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយឯកអគ្គរាជទូតតែងតាំងថ្មីនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋប៊ុលហ្គារី ព្រះរាជាណាចក្រប៊ែលហ្សុិក ប្រ៊ុយណេដារូស្សាឡាម និងសាធារណរដ្ឋហ្វីលីពីន

នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយឯកអគ្គរាជទូតតែងតាំងថ្មីនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋប៊ុលហ្គារី...
ចេញ​ផ្សាយ​ ០៦ កុម្ភៈ ២០២៥ 291

ម្ចាស់ដេប៉ូជី-ថ្នាំកសិកម្មខេត្តបន្ទាយមានជ័យ រីករាយទទួល​បានចំណេះដឹងថ្មីៗក្នុងវិស័យកសិកម្ម និងប្តេជ្ញាចូលរួមផ្សព្វផ្សាយជាវិជ្ជមានជួយដល់កសិករ

ម្ចាស់ដេប៉ូជី-ថ្នាំកសិកម្មខេត្តបន្ទាយមានជ័យ រីករាយទទួល​បានចំណេះដឹងថ្មីៗក្នុងវិស័យកសិកម្ម និងប្តេជ្ញាចូលរួមផ្សព្វផ្សាយជាវិជ្ជមានជួយដល់កសិករ៕
ចេញ​ផ្សាយ​ ០៦ កុម្ភៈ ២០២៥ 274

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជេីញជាអធិបតីក្នុងពិធីបង្ហាញការចម្អិនម្ហូបរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោមប្រមូលផល​ (CAPFISH-CAPTURE)

នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជាអធិបតីក្នុងពិធីបង្ហាញការចម្អិនម្ហូបរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោមប្រមូលផល​...
ចេញ​ផ្សាយ​ ០៦ កុម្ភៈ ២០២៥ 275

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូក​សរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥​ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ

នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួម​ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤...
ចេញ​ផ្សាយ​ ០៦ កុម្ភៈ ២០២៥ 280

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក “សន្និសីទលើកទី២ ស្ដីពី ជណ្ដើរត្រីនៅតំបន់មេគង្គក្រោម” នៅខេត្តសៀមរាប

នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមជាអធិបតី...
ចេញ​ផ្សាយ​ ០៥ កុម្ភៈ ២០២៥ 328

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រគល់កញ្ចប់កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) និងដាក់ឱ្យដំណេីរការជាផ្លូវការនូវប្រព័ន្ធអង្កេតតាមដានឌីជីផលកម្ពុជា (CamTrace)

នាព្រឹកថ្ងៃទី០៥​ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រគល់កញ្ចប់កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ...
ចេញ​ផ្សាយ​ ០៥ កុម្ភៈ ២០២៥ 375

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ​ស្ថានភាពស្រូវប្រាំង និងការបូមទឹកជួយសង្គ្រោះស្រូវដែលប្រឈមនឹង​ការខ្វះទឹក នៅក្រុងសៀមរាប ខេត្តសៀមរាប

នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿនរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក អ៊ឺង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប លោក...