ព័ត៌មានផ្សេងៗទៀត
គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ ចំនួនសត្វផ្សោតទន្លេមេគង្គបានកើនឡើងដល់១០៧ក្បាល។ សត្វផ្សោតត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជារតនសម្បត្តិជាតិមានជីវិតដ៏ពិសិដ្ឋ។ ក្រៅពីមានតម្លៃផ្នែកទេសចរណ៍ វត្តមានសត្វផ្សោតទន្លេមេគង្គ កំពុងបន្តនាំមកនូវកិត្យានុភាពសម្រាប់កម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ និងអង្គការដៃគូ ក្នុងការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ឱ្យបានជាអតិបរមា ដើម្បីធានានិរន្តរភាពសត្វផ្សោតក្នុងទន្លេមេគង្គឱ្យឋិតថេរគង់វង្ស៕