ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន​ Zhengzhou Chen’s Sun Fruits and Vegetables International Trade Co.,Ltd

ចេញ​ផ្សាយ​ ០៩ មករា ២០២៥ 107

នៅរសៀលថ្ងៃទី០៩ ខែមករា​ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន​ Zhengzhou Chen’s Sun Fruits and Vegetables International Trade Co.,Ltd នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ដែលក្រុមហ៊ុនមានគោលបំណងចង់វិនិយោគនូវកសិផលកម្ពុជា​ដូចជា​ ធុរេន​ ដូងស្រស់​ និងស្វាយចន្ទី ដេីម្បីនាំចេញទៅកាន់ទីផ្សារប្រទេស​ចិន​ និងទីផ្សារប្រទេសផ្សេងៗ។ លេីសពីនេះ​ ឯកឧត្តមរដ្ឋមន្ត្រី​ បានលេីកឡេីងថាកម្ពុជា​មានកសិផលសក្តានុពលជាច្រេីនរួមមាន​ ផ្លែស្វាយ​ ផ្លែមៀន​ និងចេកពងមាន់​ មានរសជាតិឆ្ងាញ់​ និងគុណភាពល្អ​ ជាពិសេសកម្ពុជាមាននីតិវិធីនៃការនាំចេញច្បាស់លាស់ទៅកាន់ប្រទេសចិន​ ប្រការសំខាន់គឺទាមទារការវិនិយោគលេីការ​វេចខ្ចប់​ កែច្នៃ​ និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី​ បានបញ្ជាក់បន្ថែមថា​កម្ពុជាស្វាគមន៍នូវរាល់វិនិយោគិន​ដែលមានបំណងចង់វិនិយោគលេីការកែច្នៃ​ និងធ្វេីពាណិជ្ជកម្ម​នាំចេញ​ ដោយអាចសហការធ្វេីការដាំដុះជាមួយប្រជាកសិករ​ កំណត់ស្តង់ដាបច្ចេកទេសច្បាស់លាស់​ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ​ និងអាចទទួលទិញត្រលប់ក្នុងតម្លៃចរចា​ ដោយមិនប្រកួតប្រជែងលេីការដាំដុះជាមួយប្រជាកសិករឡេីយ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី​ បានផ្តល់ការណែនាំដល់ភាគីក្រុមហ៊ុនត្រូវធ្វេីការកំណត់ស្តង់ដា​នៃកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន​ និងការធ្វេីទីផ្សារផលិតផល​ដេីម្បីឱ្យអ្នកប្រេីប្រាស់មានការទទួលស្គាល់​ ដែលជាកត្តាចាំបាច់​ ជំរុញឱ្យផលិតផលលក់បានក្នុងតម្លៃថ្លៃ​ និងមានតម្លៃបន្ថែមខ្ពស់​ ហេីយកម្ពុជាមានគោលបំណងប្រកួតប្រជែងលេីផលិតផលដែលមានគុណភាពល្អប្រណិត​ និងមានរសជាតិឆ្ងាញ់​ ដោយមិនប្រកួតប្រជែងបរិមាណ។

ក្នុងឱកាសនេះដែរ​ ឯកឧត្តមរដ្ឋមន្ត្រី​ បានលេីកទឹកចិត្តដល់ភាគីក្រុមហ៊ុន​សហការជាមួយក្រសួងកសិកម្ម​ ក្នុងការចុះពិនិត្យទីតាំង​ និងគុណភាពកសិផលកម្ពុជាដូចបានរៀបរាប់ខាងលេី​ដេីម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ​ ពេញលេញ​ និងមានភាពច្បាស់លាស់​ក្នុងការវិនិយោគ​ និងជូនពរដល់ក្រុមហ៊ុនទទួលបានលទ្ធផលជោគជ័យ​ ព្រមទាំងអាចនាំចេញនូវកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបានពិតប្រាកដ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ០៩ មករា ២០២៥ 117

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត​ Manuel Barange ជំនួយការអគ្គនាយក និងជាប្រធានផ្នែកជលផល និងវារីវប្បកម្មនៃអង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិ (FAO)

នៅរសៀលថ្ងៃទី០៩ ខែមករា​ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត​...
ចេញ​ផ្សាយ​ ០៩ មករា ២០២៥ 108

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន​ Zhengzhou Chen’s Sun Fruits and Vegetables International Trade Co.,Ltd

នៅរសៀលថ្ងៃទី០៩ ខែមករា​ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន​...
ចេញ​ផ្សាយ​ ០៩ មករា ២០២៥ 108

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស ដឹកនាំក្រុមការងារចម្រុះ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលក្នុងខេត្តកំពង់ចាម

នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម...
ចេញ​ផ្សាយ​ ០៩ មករា ២០២៥ 141

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចុះទស្សនកិច្ចពិនិត្យការប្រមូលផលត្រីប្រហុកនៅដាយត្រី នៅស្រុកពញាឮ ខេត្តកណ្តាល

នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណេីរជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត​ចិន ក្រុមសហភាពអឺរ៉ុប​ និងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ...
ចេញ​ផ្សាយ​ ០៨ មករា ២០២៥ 197

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារអរគុណជូន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្ញើសារលិខិតថ្វាយព្រះពរ ក្នុងទិវាចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារអរគុណជូន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្ញើសារលិខិតថ្វាយព្រះពរ...
ចេញ​ផ្សាយ​ ០៨ មករា ២០២៥ 181

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើព្រះរាជសារអរគុណជូន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្ញើសារលិខិតថ្វាយព្រះពរ ក្នុងទិវាចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើព្រះរាជសារអរគុណជូន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ០៨ មករា ២០២៥ 178

ឯកឧត្តមរដ្ឋលេខាធិការ តួច ប៊ុនហួរ បានដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពជាក់ស្តែងពីទីតាំងប្រភពទឹកអាងទន្លេបាទី ខេត្តតាកែវ

នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារក្រសួង ដោយមានឯកឧត្តម សុខ វិសាល និងឯកឧត្តម ឈុន...
ចេញ​ផ្សាយ​ ០៨ មករា ២០២៥ 189

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យ​ទីតាំង​ត្រៀម​រៀបចំកម្មវិធី សម្ពោធរោងចក្រកែច្នៃជ័រកៅស៊ូធម្មជាតិ និងកម្មវិធី​បើក​មុខ​ចៀរជ័រដើមកៅស៊ូ នៅក្រុមហ៊ុនចម្ការកៅស៊ូទ្រីភាពបឹងទន្លេម្រេច

នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយថ្នាក់ដឹកនាំ និង​មន្ត្រីជំនាញ​នៃអគ្គនាយកដ្ឋានកៅស៊ូ...
ចេញ​ផ្សាយ​ ០៨ មករា ២០២៥ 214

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញដឹកនាំក្រុមការងារ ចុះជួបកសិករបង្កបង្កើនផលស្រូវ នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ ឯកឧត្តម ហុង ណារិត លោកជំទាវ លី សាគីណា លោកជំទាវ យ៉ើ អាស៊ីគីន...
ចេញ​ផ្សាយ​ ០៨ មករា ២០២៥ 218

ឯកឧត្តម​រដ្ឋមន្ត្រី​ ឌិត​ ទីណា​​ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព​ និងលទ្ធផលការងារចុះមូលដ្ឋាន​របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ប្រចាំឆ្នាំ២០២៤​ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥

នៅរសៀលថ្ងៃទី០៧ ខែ​មករា ឆ្នាំ​២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ០៨ មករា ២០២៥ 218

ឯកឧត្តម​រដ្ឋមន្ត្រី​ ឌិត​ ទីណា​​ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ​ និងចែកអំណោយជូនអតីតយុទ្ធជន​ នៅមជ្ឈមណ្ឌលតេជោសន្តិភាព​ (ការ៉េពីរ)

នៅព្រឹកថ្ងៃទី០៧ ខែ​មករា ឆ្នាំ​២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ០៧ មករា ២០២៥ 249

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមក្នុងកម្មវិធីមីទ្ទិញអបអរសាទររំឭកខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧-១-១៩៧៩-៧-១-២០២៥)

នាព្រឹកថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២៥ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...