ព័ត៌មានផ្សេងៗទៀត
ថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំខាល ព.ស ២៥៦៦ ត្រួវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារការិយាល័យព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទូរគមនាគមន៍ នៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបប្រជុំពិភាក្សាជាមួយមន្ត្រីបច្ចេកទេសនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ក្នុងគោលបំណងតាមដាន និងពង្រឹងការប្រើប្រាស់គេហទំព័រមន្ទីរ និងប្រមូលធាតុចូលសម្រាប់បង្កើតកម្មវិធីទូរស័ព្ទ នៅសាលប្រជុំមន្ទីរ។ សមាសភាពចូលរួមសរុបចំនួន០៨នាក់ ស្រី ០១នាក់។ និងរសៀលនាថ្ងៃដដែល ក្រុមការងារបានបន្តចុះទៅជួបពិភាក្សាជាមួយមន្ត្រីបច្ចេកទេសនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សមាសភាពចូលរួមសរុបចំនួន០៧នាក់។