ឯកឧត្តមរដ្ឋលេខាធិការ​ប្រចាំការ​ ឈា​ ប៊ុនរិទ្ធ និងឯកឧត្តមរដ្ឋលេខាធិការ​ ហ៊ាន​ វណ្ណហន​ អញ្ជេីញជាអធិបតីភាពក្នុងសិក្ខាសាលាប្រកាសដាក់ឱ្យអនុវត្តគម្រោង​ "កែលម្អសន្តិសុខទឹកកម្ពុជា​"

ចេញ​ផ្សាយ​ ០៣ មេសា ២០២៥ 577

នៅព្រឹកថ្ងៃទី៣​ ខែមេសា​ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ​ប្រចាំការ​ ឈា​ ប៊ុនរិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ថោ​ ជេដ្ឋា​ រដ្ឋមន្ត្រីក្រសួងធនធានទឹក​ និងឧតុនិយម​ ឯកឧត្តមរដ្ឋលេខាធិការ​ ហ៊ាន​ វណ្ណហន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងលោកស្រី Tania Meyer នាយិកានៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា​ បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាប្រកាសដាក់ឱ្យអនុវត្តគម្រោង​ "កែលម្អសន្តិសុខទឹកកម្ពុជា​"​ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។


ថ្លែងទៅកាន់អង្គសិក្ខាសាលា​ ឯកឧត្តមរដ្ឋលេខាធិការ​ ហ៊ាន​ វណ្ណហន​ បានកោតសរសេីរ​ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ ធនាគារពិភពលោក​ ដៃគូអភិវឌ្ឍន៍ ដែលបានផ្តល់ការគាំទ្រ​ សម្របសម្រួលដល់ការអនុវត្តគម្រោង​ ជាពិសេស ការប្រេីប្រាស់ថវិកាគម្រោង​ ផ្តល់ផលប្រយោជន៍អតិបរមា​ ឆ្លេីយតបចំតម្រូវការ និងដំណេីរការបាននៅខេត្តគោលដៅ។ ជាការពិតណាស់ ទឹកគឺជាប្រភពដ៏សំខាន់បំផុតសម្រាប់ជួយទ្រទ្រង់ដល់គ្រប់ភាវៈមានជីវិតទាំងអស់នៅលើភពផែនដី ដូចដែលសុភាសិតបុរាណខ្មែរពោលថា «ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ» ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវភាពចាំបាច់មិនអាចខ្វះបានរបស់ទឹកនៅក្នុងផលិតកម្មកសិកម្ម។


នៅក្នុងបរិបទនៃការបម្រែបម្រួលអាកាសធាតុយ៉ាងឆាប់រហ័ស ដែលបណ្តាលឱ្យមានគ្រោះធម្មជាតិជាញឹកញាប់ សន្តិសុខទឹកដើរតួនាទីរឹតតែសំខាន់ថែមទៀត ក្នុងការរួមចំណែកធានាដល់សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទាំងនៅកម្ពុជា និងទូទាំងពិភពលោក។ ជាក់ស្តែង កម្ពុជាធ្លាប់បានរងគ្រោះដោយសារគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងការវាយប្រហារដោយសមាសធាតុចង្រៃនាពេលកន្លងមក ដែលទាមទារឱ្យកម្ពុជាយកចិត្តទុកដាក់កាន់តែខ្លាំងក្លាថែមទៀតដល់សន្តិសុខទឹក និងការអនុវត្តកសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយនិរន្តរភាព និងភាតរៈបរិស្ថាន។ លេីសពីនេះ​ ឯកឧត្តមរដ្ឋលេខាធិការ​ បានលេីកឡេីងពីកម្មវិធីគោលនយោបាយ អាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ការលើកស្ទួយផលិតកម្មកសិកម្ម ការរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល, ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបាននិងកំពុងជំរុញអនុវត្ត។


ជាងនេះទៀត ក្រសួងបានដាក់ចេញនូវគោលនយោបាយ «មានហូប, មានប្រើ, មានបាន និងមានរហូត» ដើម្បីបង្កើនល្បឿនអភិវឌ្ឍវិស័យកសិកម្ម សំដៅធានាសន្តិសុខស្បៀង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករ។
តាងនាមក្រសួងធនធានទឹក​ និងឧតុនិយម ឯកឧត្តមរដ្ឋលេខាធិការ​ប្រចាំការ ឈា​ ប៊ុនរិទ្ធ​ បានសម្តែងក្តីសោមនស្សរីករាយ​ និងថ្លែងអំណរគុណដល់ក្រសួងស្ថាប័ន​ ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសិក្ខាសាលានាថ្ងៃនេះ​ ដែលគម្រោងនេះពិតជាផ្តល់សារៈសំខាន់រួមចំណែកក្នុងការស្តារឡេីងវិញ​ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹក​សម្រាប់បម្រេីដល់ការងារកសិកម្ម​ កិច្ចគាំពារបរិស្ថាន ឧស្សាហកម្ម​​ ទេសចរណ៍​ និងការប្រេីប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ​ ដែលជាមូលដ្ឋានគ្រឹះសម្រាប់រួមចំណែកអភិវឌ្ឍប្រទេសក្នុងពេលបច្ចុប្បន្ន​ និងនាពេលអនាគត។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ​ប្រចាំការ​ បានបង្ហាញគោលជំហរក្នុងការធានាសន្តិសុខទឹក​ បន្តគ្រប់គ្រងតាមដានការងារឧតុនិយម​ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងស្ថាប័ននានា​ ដៃគូពាក់ព័ន្ធ​ សំដៅចូលរួមចំណែកឱ្យកម្ពុជាទទួលបានលទ្ធផលល្អ​ ទទួលបានភោគផលសេដ្ឋកិច្ច​ ស្របនឹងគោលនយោបាយជាតិ​ កម្ពុជាឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ​ ២០៥០។


សូមរំឮកជូនថា​ គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា​ (CaWSIP) មានរយៈពេល​៦ឆ្នាំពោលគឺចាប់ពីឆ្នាំ២០២៥​ ដល់ឆ្នាំ​ ២០៣០ ដោយអនុវត្តនៅខេត្តចំនួន៤​ គឺខេត្តកំពង់ធំ​ ខេត្តក្រចេះ​ ខេត្តព្រះវិហារ​ និងខេត្តមណ្ឌលគីរី ក្រោមហិរញ្ញប្បទាន​ពីធនាគារពិភពលោក​៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១១ មេសា ២០២៥ 710

ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អញ្ជើញចូលរួមប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១...
ចេញ​ផ្សាយ​ ១១ មេសា ២០២៥ 557

តើបងប្អូនកសិករយល់ឃើញបែបណាខ្លះ ពាក់ព័ន្ធនឹងកត្តាទីផ្សារនៃកសិផល ដែលផលិតក្រោមឆ័ត្រនៃសហគមន៍កសិកម្មទំនើប?

តើបងប្អូនកសិករយល់ឃើញបែបណាខ្លះ ពាក់ព័ន្ធនឹងកត្តាទីផ្សារនៃកសិផល ដែលផលិតក្រោមឆ័ត្រនៃសហគមន៍កសិកម្មទំនើប?
ចេញ​ផ្សាយ​ ០៩ មេសា ២០២៥ 540

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ០៩ មេសា ២០២៥ 533

ឯកឧត្ដមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំក្រុមការងារ ប្រជុំ​ពិភាក្សា​អំពីការពង្រីក ពង្រឹងកិច្ចសហការអភិវឌ្ឍន៍ វារីវប្បកម្មនៅ​ខេត្ដព្រៃវែង ឱ្យកាន់​តែប្រសើរឡើង

ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងជាប្រធានគណៈកម្មការចំពោះកិច្ចអភិវឌ្ឍន៍​វិស័យវារីវប្បកម្ម​កម្ពុជា បានដឹកនាំក្រុមការងារ...
ចេញ​ផ្សាយ​ ០៩ មេសា ២០២៥ 547

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាស្ដីពី «ការប៉ាន់ស្មានទិន្នផលប្រចាំឆ្នាំ២០២៥ និងថ្លៃដើមផលិតកម្ម​ស្វាយចន្ទី»

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាស្ដីពី «ការប៉ាន់ស្មានទិន្នផលប្រចាំឆ្នាំ២០២៥ និងថ្លៃដើមផលិតកម្ម​ស្វាយចន្ទី» ====================== នៅថ្ងៃទី៨...
ចេញ​ផ្សាយ​ ០៩ មេសា ២០២៥ 639

បងប្អូនកសិករអ្នកដាំបន្លែ ដែលជាសមាជិកនៃសហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់»

បងប្អូនកសិករអ្នកដាំបន្លែ ដែលជាសមាជិកនៃសហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់»នៅខេត្តតាកែវ សប្បាយចិត្តនឹងទទួលបានការបែងចែកប្រាក់ចំណេញភាគលាភប្រចាំខែ...
ចេញ​ផ្សាយ​ ០៨ មេសា ២០២៥ 962

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម ឈ)​ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅរសៀលថ្ងៃទី០៨​ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ...
ចេញ​ផ្សាយ​ ០៨ មេសា ២០២៥ 502

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ មន្រ្តីជលផល និងមន្រ្តីស្ថាប័នពាក់ព័ន្ធ កងកម្លាំងចម្រុះដែលកំពុងបំពេញការនៅខេត្តចំនួនពីរ

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយថ្នាក់ដឹកនាំអធិការរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប...
ចេញ​ផ្សាយ​ ០៨ មេសា ២០២៥ 678

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៥ នៃស្រុកវ៉ារិន ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ០៨ មេសា ២០២៥ 485

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្មផ្នែកឯកជន អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (ក្រុម ក) នៃវេទិការាជរដ្ឋាភិបាល​-ផ្នែកឯកជន​

នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្មផ្នែកឯកជន...
ចេញ​ផ្សាយ​ ០៨ មេសា ២០២៥ 566

ពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបេីកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា...