ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចូលរួមក្នុងពិធីសម្ភោធរោងចក្រកែច្នៃកៅស៊ូ របស់ក្រុមហ៊ុនទ្រីភាព អឹមផត អិចផត ឯ.ក ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ចេញ​ផ្សាយ​ ២៨ មករា ២០២៥ 342

នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធរោងចក្រកែច្នៃកៅស៊ូ និងបើកមុខចៀរជ័រកៅស៊ូថ្មី របស់ក្រុមហ៊ុនទ្រីភាព អឹមផត អិចផត ឯ.ក ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ នៅក្នុងឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី មានកិត្តិយសយ៉ាងក្រៃលែងដែលបានចូលរួម “ដាក់សម្ពោធរោងចក្រកែច្នៃជ័រកៅស៊ូ និងបើកមុខចៀរជ័រកៅស៊ូថ្មី” នៅក្រុមហ៊ុនទ្រីភាព អិមផត អិចផត ឯ.ក ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលជាច្រើនដែលក្រុមហ៊ុនទ្រី ភាព អឹមផត អិចផត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែងសម្រេចបាន និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសផ្នែកដំណាំកៅស៊ូ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរ ឯកឧត្តម គីម រិទ្ធី និងរដ្ឋបាលខេត្តព្រះវិហារ ចំពោះសមិទ្ធផលថ្មីៗសេដ្ឋកិច្ច និងសង្គមជាច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសវិស័យកសិកម្ម និងសូមថ្លែងអំណរគុណចំពោះកិច្ចសហការ និងការជួយជ្រោមជ្រែងរបស់រដ្ឋបាលខេត្តចំពោះ ក្រុមហ៊ុនទ្រី ភាព អឹមផត អិចផត តាំងពីដំណាក់កាលចាប់ផ្តើម រហូតដល់មានដំណើរការល្អប្រសើរនាពេលនេះ។

នៅចំពោះមុខអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា  វិស័យកសិកម្មនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ពាក់ព័ន្ធនឹងការងារស្រាវជ្រាវដំណាំកៅស៊ូ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងលម្អិតថាក្រសួងបានបង្កើតក្លូនកៅស៊ូថ្មីចំនួន០២ គឺ CRRI 12 និង CRRI 19 ដែលផ្ដល់ទិន្នផលខ្ពស់ សមស្របនឹងក្សេត្របរិស្ថានកម្ពុជា និងត្រូវពង្រីកការដាំដុះឱ្យកាន់តែទូលំលាយនាពេលខាងមុខ។

បើតាម ឯកឧត្តមរដ្ឋមន្រ្តី បច្ចុប្បន្ននេះកម្ពុជាមានរោងចក្រ និងសិប្បកម្មកែច្នៃជ័រ និងឈើកៅស៊ូចំនួន ១៧៩កន្លែង កើនឡើងចំនួន៦កន្លែងធៀបឆ្នាំ២០២៣ ក្នុងនោះរោងចក្រកែច្នៃជ័រកៅស៊ូក្រែប ៥៦កន្លែង រោងចក្រកែច្នៃទឹកជ័រខាប់ ១កន្លែង សិប្បកម្មកែច្នៃកៅស៊ូសន្លឹក ១០១កន្លែង និងរោងចក្រកែច្នៃឈើកៅស៊ូ ២១កន្លែង ជាពិសេសប្រភេទដំណាំកៅស៊ូនេះ បានផ្តល់ការងារចំនួន ១៤ម៉ឺនកន្លែង និងជួយគាំទ្រសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋចំនួន ៤២ម៉ឺននាក់។

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាក្នុងឆ្នាំ២០២៤ ចំណូលសរុបពីការនាំចេញផលិតផលកៅស៊ូមានចំនួន ៦៧១,៧លានដុល្លារ កើនឡើងជាង១៥០លានដុល្លារ ធៀបឆ្នាំ២០២៣ ខណៈដែលរោងចក្រផលិតសំបកកង់យានយន្តទាំង៣ក្នុងស្រុក បានជួយប្រមូលទិញជ័រកៅស៊ូក្នុងស្រុកចំនួន ៥៨ ០០០តោន គិតជាទឹកប្រាក់ប្រមាណចំនួន ៩៦,៤លានដុល្លារ កើនឡើងជាង ៥០លានដុល្លារ ធៀបឆ្នាំ២០២៣។

ជាទីបញ្ចប់​ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថាវិស័យឯកជន គឺជាដៃគូមិនអាចខ្វះបាន និងជាកម្លាំងចលករដ៏សំខាន់ដែលរួមចំណែកដល់ការអភិវឌ្ឍក្នុងវិស័យកសិកម្ម។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាក្រសួងកសិកម្ម ទទួលស្វាគមន៍ និងលើកទឹកចិត្តឱ្យមានការវិនិយោគពីវិស័យឯកជនកាន់តែច្រើនថែមទៀត ដែលនឹងជួយបង្កើតការងារ លើកកម្ពស់ប្រាក់ចំណូលប្រជាពលរដ្ឋ ជំរុញការនាំចេញ និងលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 154

អាជីវករលក់ជី-ថ្នាំកសិកម្ម នៅខេត្ត​ពោធិ៍សាត់ គាំទ្រ​គោល​នយោ​បាយ​អាទិភាពរបស់រាជរដ្ឋាភិបាលក្នុង​ការ​បង្កើត​សហគមន៍កសិកម្មទំនើប និងអំពាវនាវ​ឱ្យ​កសិករ​​ចូលរួម ដើម្បីជួយកាត់បន្ថយថ្លៃដើមផលិត

អាជីវករលក់ជី-ថ្នាំកសិកម្ម នៅខេត្ត​ពោធិ៍សាត់ គាំទ្រ​គោល​នយោ​បាយ​អាទិភាពរបស់រាជរដ្ឋាភិបាលក្នុង​ការ​បង្កើត​សហគមន៍កសិកម្មទំនើប និងអំពាវនាវ​ឱ្យ​កសិករ​​ចូលរួម ...
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 160

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសង្គ្រោះស្រូវរដូវប្រាំងនៅខេត្តព្រៃវែង

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសង្គ្រោះស្រូវរដូវប្រាំងជូនប្រជាកសិករនៅក្នុងខេត្តព្រៃវែង។ ឯកឧត្តមរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 173

រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ជាដៃគូកសិករបង្កបង្កើនផល

រោងម៉ាស៊ីនកិនស្រូវមួយចំនួននៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ជាដៃគូទទួលទិញស្រូវពីកសិករ ដោយជួយជំរុញការដាំដុះរបស់ប្រជាកសិករ និងបង្កើតការងារដល់ប្រជាពលរដ្ឋន...
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 172

កសិករស្រុកពួក ខេត្តសៀមរាប កាន់តែងាយស្រួលដោយមានមន្រ្តីកសិកម្មឃុំជួយណែនាំបច្ចេកទេស

កសិកររស់នៅភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប មានសេចក្តីរីករាយដែលមានមន្រ្តីកសិកម្មឃុំចុះជួយ និងពន្យល់ពីបច្ចេកទេសជ្រើសរើសពូជស្រូវក្នុងស្រុកសម្រាប់បង្កបង្កើនផល...
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 209

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុន សហគមន៍ និងកសិករផលិតមៀនប៉ៃលិន ក្នុងខេត្តចំនួនពីរ

នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុនឯកជន...
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 209

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារ បន្តចុះតាមដាន និងត្រួត​ពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ ក្នុងខេត្តក្រចេះ

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការ និងដោយមានការចូលរួមពីតំណាងអគ្គនាយក​ដ្ឋាន​សុខភាព​សត្វ...
ចេញ​ផ្សាយ​ ២៩ មករា ២០២៥ 273

លោកជំទាវអនុរដ្ឋលេខាធិការ ងិន សូនាថ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពប្រមូលផលស្រូវប្រាំង និងពិនិត្យស្រូវដែលកំពុងប្រឈមនឹងការខ្វះខាតទឹករបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តសៀមរាប

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៩ មករា ២០២៥ 284

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅខេត្តបាត់ដំបង

នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប...
ចេញ​ផ្សាយ​ ២៩ មករា ២០២៥ 278

ឯកឧត្តមអនុរដ្ឋលេខាធិការ ស្រី វុឌ្ឍី អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ​ស្ថានភាពគ្រោះរាំងស្ងួតលើដំណាំស្រូវ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ​ក្រុមការងារ​ជំនាញ​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ...
ចេញ​ផ្សាយ​ ២៩ មករា ២០២៥ 280

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំតម្រង់ទិសនិងជំរុញការអនុវត្តកសិកម្មសរីរាង្គ ខេត្តព្រះវិហារ

នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក៏បានបន្តដឹកនាំមន្រ្តីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ២៩ មករា ២០២៥ 293

ម្ចាស់រោងម៉ាស៊ីនកិនស្រូវថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលទម្លាក់កញ្ចប់ថវិកាទិញស្រូវប្រជាកសិករ

ម្ចាស់រោងម៉ាស៊ីនកិនស្រូវមួយកន្លែងស្ថិតនៅឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម...
ចេញ​ផ្សាយ​ ២៩ មករា ២០២៥ 293

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារ ចុះតាមដាន និងត្រួតពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ថ្នាក់ដឹកនាំនិងការិយាល័យជំនាញ...