ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើមុខងាររបស់កម្មវិធី FarmBook

ចេញ​ផ្សាយ​ ២០ មីនា ២០២៥ 1327

នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​​ រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើមុខងាររបស់កម្មវិធី FarmBook ដែលបានអភិវឌ្ឍន៍ឡើងតាមរយៈជំនួយឧបត្ថម្ភ គាំទ្រពីអង្គការ GIZ នៅសាលប្រជុំមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម។ កិច្ចប្រជុំក៏មានការរចូលរួមពីលោកប្រធានមជ្ឈមណ្ឌល លោក លោកស្រីអនុប្រធាន លោក​ លោកស្រីប្រធាន និងអនុប្រធានការិយាល័យ និងក្រុមការងារបច្ចេកទេសនៃអង្គការ GIZ។

បន្ទាប់ពីបានស្តាប់បទបង្ហាញលើមុខងាររបស់កម្មវិធី FarmBook ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំឲ្យក្រុមការងារបច្ចេកទេសយកមុខងារមួយចំនួនមកពិនិត្យ ហើយបើអាចធ្វើការកែសម្រួល ធ្វើយ៉ាងណាបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់ដល់ទាំងមន្ត្រីកសិកម្មឃុំដែលជាអ្នកប្រើប្រាស់ និងមន្ត្រីជំនាញដែលជាអ្នកវិភាគ សំដៅប្រសិទ្ធភាព និងប្រសិទ្ធផលការងារ។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានណែនាំឲ្យក្រុមការងារបច្ចេកទេសសហការជាមួយមន្ត្រីជំនាញនៃមជ្ឈមព័ត៌មាន និងឯកសារកសិកម្ម ដើម្បីអាចឲ្យមន្ត្រីជំនាញរបស់មជ្ឈមណ្ឌលចូលរួមពិនិត្យ និងសិក្សាស្វែងយល់កម្មវិធី Farmbook បានច្បាស់លាស់ធានាដល់ការគ្រប់គ្រងកម្មវិធីនេះប្រកបដោយនិរន្តរភាព៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ មេសា ២០២៥ 264

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ទទួលជួបពិភាក្សាការងារជាមួយ ក្រុមការងារអង្គការ FAO អំពីការត្រៀមរៀបចំ ដំណើរទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មាន ទៅកាន់​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារព័ត៌មាន និងទំនាក់ទំនង​សាធារណៈ បានទទួលជួបពិភាក្សាការងារ...
ចេញ​ផ្សាយ​ ២៣ មេសា ២០២៥ 276

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចខេត្តហៃណាន ប្រទេសចិន

នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយគណៈប្រតិភូធុរកិច្ចខេត្តហៃណាន...
ចេញ​ផ្សាយ​ ២៣ មេសា ២០២៥ 278

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ ទទួលជួបជាមួយលោក លឹម​ ឃុនស្រ៊ុន​ អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន​ អប្សរា​ មេឌា​ សឺវីស​ ឯ.ក ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយលោក លឹម​ ឃុនស្រ៊ុន​ អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន​...
ចេញ​ផ្សាយ​ ២៣ មេសា ២០២៥ 294

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន ដើម្បីពិភាក្សា និងផ្ដល់មតិយោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ

នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា...
ចេញ​ផ្សាយ​ ២៣ មេសា ២០២៥ 305

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និងអនុវត្ដគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CWSIP) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CWSIP បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និងអនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា...
ចេញ​ផ្សាយ​ ២២ មេសា ២០២៥ 392

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ ទទួលជួបពិភាក្សាការងារជាមួយលោក ចាប​ វិបុល​ នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយលោក ចាប​ វិបុល​ នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា​...
ចេញ​ផ្សាយ​ ២២ មេសា ២០២៥ 364

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ អញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យលេីសំណេីសុំអនុញ្ញាតបង្កេីតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មី​ ៣ទីតាំង ស្ថិតនៅតាមខេត្តជាប់តំបន់ឆ្នេរ

នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យលេីសំណេីសុំអនុញ្ញាតបង្កេីតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មី​ចំនួន...
ចេញ​ផ្សាយ​ ២១ មេសា ២០២៥ 489

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យនិងវាយតម្លៃពីការប្រមូលផលដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ

នៅថ្ងៃទី១៩-២០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១១ មេសា ២០២៥ 1850

ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អញ្ជើញចូលរួមប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១...
ចេញ​ផ្សាយ​ ១១ មេសា ២០២៥ 1367

តើបងប្អូនកសិករយល់ឃើញបែបណាខ្លះ ពាក់ព័ន្ធនឹងកត្តាទីផ្សារនៃកសិផល ដែលផលិតក្រោមឆ័ត្រនៃសហគមន៍កសិកម្មទំនើប?

តើបងប្អូនកសិករយល់ឃើញបែបណាខ្លះ ពាក់ព័ន្ធនឹងកត្តាទីផ្សារនៃកសិផល ដែលផលិតក្រោមឆ័ត្រនៃសហគមន៍កសិកម្មទំនើប?
ចេញ​ផ្សាយ​ ០៩ មេសា ២០២៥ 1330

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...