សិក្ខាសាលាថ្នាក់ជាតិស្ដីពី “ការចែករំលែកចំណេះដឹង និងបទពិសោធន៍នៃការកំណត់អត្តសញ្ញាណគម្រោងក្នុងតំបន់មេគង្គ”

ចេញ​ផ្សាយ​ ០៣ តុលា ២០២៣ 8109

ខេត្តកំពង់ចាម ចាប់ពីថ្ងៃច័ន្ទ ៣រោច ដល់ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំសិក្ខាសាលាថ្នាក់ជាតិស្ដីពី “ការចែករំលែកចំណេះដឹង និងបទពិសោធន៍នៃការកំណត់អត្តសញ្ញាណគម្រោងក្នុងតំបន់មេគង្គ” នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ដែលដឹកនាំដោយលោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម ដោយមានការអញ្ជើញចូលរួមពីលោក Robby Rosandi តំណាងវិទ្យាស្ថានមេគង្គ អតីតសិក្ខាកាមដែលធ្លាប់ចូលរួមវគ្គបណ្ដុះបណ្ដាលនៅវិទ្យាស្ថានមេគង្គដើម្បីធ្វើជាគ្រូឧទ្ទេសនាម តំណាងក្រសួងចំនួន ០៧ក្រសួង និងមន្ទីរចំនួន ៧មន្ទីរ សរុបប្រមាណ ៣០រូប ស្រីចំនួន ០៩រូប។ សិក្ខាសាលានេះមានគោលបំណង (១)ចែករំលែកអាទិភាពក្នុងវិស័យចំនួន ០៧ រួមមានវិស័យកសិកម្មនិងការអភិវឌ្ឍជនបទ ការអភិវឌ្ឍធនធានមនុស្ស បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ (ICT) វប្បធម៌និងទេសចរណ៍ បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងការប្រឈមទៅនឹងសុខុមាលភាពសង្គម (Non-traditional Security Challenges) ដែលមានក្នុងកម្មវិធីមូលនិធិសហប្រតិបត្តិការមេគង្គ-កូរ៉េ (Mekong-Korea Cooperation Fund) គាំទ្រដល់ការដោះស្រាយក្នុងតំបន់មេគង្គ (២)ផ្ទេរ និងចែករំលែកចំណេះដឹង និងមេរៀនសំខាន់ៗនៃការកំណត់អត្តសញ្ញាណ ការធ្វើផែនការ និងការរៀបចំគម្រោងអភិវឌ្ឍន៍ក្នុងតំបន់ ដែលដោះស្រាយបញ្ហានៃវិស័យអាទិភាពទាំងប្រាំពីរនៅក្នុង តំបន់មេគង្គ និង(៣)ដើម្បីប្រមូលធាតុចូលបន្ថែមទៀតពីធនធានសំខាន់ៗនៃវិស័យអាទិភាពចំនួនប្រាំពីរ ដើម្បីបន្តគម្រោង និងការកំណត់បញ្ហាសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់។ លើសពីនេះទៅទៀតសម្រាប់សិក្ខាកាមចូលរួមបានទទួលនូវអត្ថប្រយោជន៍ដូចជា (១) អាចសរសេរគម្រោង និងផែនការសកម្មភាពស្របតាមលក្ខខណ្ឌរបស់កម្មវិធីមូលនិធិ សហប្រតិបតិ្តការមេគង្គ-កូរ៉េ (Mekong-Korea Cooperation Fund) និង(២)បង្កើនចំណេះដឹងអំពីវិធីសាស្រ្តកំណត់អត្តសញ្ញាណគម្រោងក្នុងតំបន់មេគង្គ និងអាចស្វែងរកដៃគូអភិវឌ្ឍន៍ជួយគាំទ្រ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ០៣ ធ្នូ ២០២៤ 121

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលេីការរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤​ និងទិសដៅអនុវត្តឆ្នាំ២០២៥

នារសៀលថ្ងៃទី០៣ ខែធ្នូ​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាលេីការរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ០៣ ធ្នូ ២០២៤ 130

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ

នៅព្រឹកថ្ងៃទី០៣ ខែធ្នូ​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ យឹម​ សុខុម​ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ...
ចេញ​ផ្សាយ​ ០៣ ធ្នូ ២០២៤ 138

កិច្ចសម្ភាស ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជម្រាបដល់អ្នកសារព័ត៌មានថា "តាមផែនការនៃការអភិវឌ្ឍ នៃកម្មវិធីគោលនយោបាយ អាទិភាពទី៦ ក្នុងវិស័យកសិកម្ម

ក្នុងកិច្ចសម្ភាស ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជម្រាបដល់អ្នកសារព័ត៌មានថា "តាមផែនការនៃការអភិវឌ្ឍ នៃកម្មវិធីគោលនយោបាយ...
ចេញ​ផ្សាយ​ ០៣ ធ្នូ ២០២៤ 227

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំព្រឹត្តិការណ៍ “ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១”

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំព្រឹត្តិការណ៍ “ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៤ នៅផ្សាររាត្រីសាន់សាញ...
ចេញ​ផ្សាយ​ ០៣ ធ្នូ ២០២៤ 138

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង បានអញ្ជើញចូលរួមក្នុងពិធី ប្រគល់-ទទួលកុំព្យូទ័រចំនួន១៧០គ្រឿង ពីរាជរដ្ឋាភិបាលកម្ពុជា

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ត សៀក ឡេង អនុរដ្ឋ​លេខាធិការ និងជាតំណាង​ដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត...
ចេញ​ផ្សាយ​ ០៣ ធ្នូ ២០២៤ 144

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារ​ UNIDO លេីការងាររៀបចំមន្ទីរពិសោធន៍ជាតិកសិកម្ម

នារសៀលថ្ងៃទី០២ ខែធ្នូ​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារ​ UNIDO លេីការងាររៀបចំមន្ទីរពិសោធន៍ជាតិកសិកម្ម...
ចេញ​ផ្សាយ​ ០២ ធ្នូ ២០២៤ 153

បញ្ជីរាយនាម បេក្ខជនប្រឡងជាប់ជាស្ថាពរនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង

បញ្ជីរាយនាម បេក្ខជនប្រឡងជាប់ជាស្ថាពរនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះ...
ចេញ​ផ្សាយ​ ០២ ធ្នូ ២០២៤ 145

បញ្ជីរាយនាម បេក្ខជនប្រឡងជាប់ជាស្ថាពរនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប

បញ្ជីរាយនាម បេក្ខជនប្រឡងជាប់ជាស្ថាពរនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប
ចេញ​ផ្សាយ​ ០២ ធ្នូ ២០២៤ 159

បញ្ជីរាយនាម បេក្ខជនប្រឡងជាប់ជាស្ថាពរនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ

បញ្ជីរាយនាម បេក្ខជនប្រឡងជាប់ជាស្ថាពរនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្...
ចេញ​ផ្សាយ​ ០២ ធ្នូ ២០២៤ 139

បញ្ជីរាយនាម បេក្ខជនប្រឡងជាប់ជាស្ថាពរនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល

បញ្ជីរាយនាម បេក្ខជនប្រឡងជាប់ជាស្ថាពរនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្...
ចេញ​ផ្សាយ​ ០២ ធ្នូ ២០២៤ 148

បញ្ជីរាយនាម បេក្ខជនប្រឡងជាប់ជាស្ថាពរនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ

បញ្ជីរាយនាម បេក្ខជនប្រឡងជាប់ជាស្ថាពរនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្ប...
ចេញ​ផ្សាយ​ ០២ ធ្នូ ២០២៤ 158

បញ្ជីរាយនាម បេក្ខជនប្រឡងជាប់ជាស្ថាពរនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ

បញ្ជីរាយនាម បេក្ខជនប្រឡងជាប់ជាស្ថាពរនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាក...