កិច្ចសម្ភាស ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជម្រាបដល់អ្នកសារព័ត៌មានថា "តាមផែនការនៃការអភិវឌ្ឍ នៃកម្មវិធីគោលនយោបាយ អាទិភាពទី៦ ក្នុងវិស័យកសិកម្ម

ចេញ​ផ្សាយ​ ០៣ ធ្នូ ២០២៤ 528

ក្នុងកិច្ចសម្ភាស ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជម្រាបដល់អ្នកសារព័ត៌មានថា "តាមផែនការនៃការអភិវឌ្ឍ នៃកម្មវិធីគោលនយោបាយ អាទិភាពទី៦ ក្នុងវិស័យកសិកម្ម គឺមានផែនការ និងដាក់ពង្រាយមន្ត្រីកសិកម្មឃុំចំនួន ១,៦០០នាក់ នៅគ្រប់ឃុំ សង្កាត់ដែលមានសក្កានុពលកសិកម្មនៅទូទាំងប្រទេស។ ថ្ងៃនេះជាជំហានទី២ ពីព្រោះជំហានទី១ យើងបានពង្រាយចំនួន ២៥០នាក់រួចមកហើយ នៅ ១៧ខេត្ត ហើយចំនួនបន្ទាប់នេះ គឺដាក់ពង្រាយនៅគ្រប់ ២៤ខេត្ត រើសបាន ១,០០០នាក់បន្ថែមទៀត ធ្វើឱ្យចំនួនសរុបឡើងដល់ ១,២៥០នាក់ នៅសល់ ៣៥០នាក់ នឹងគ្រោងរើសនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។" សូមអញ្ជើញស្តាប់ និងទស្សនាបទសម្ភាសរបស់​ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ ជាមួយអ្នកសារព័ត៌មាន ជុំវិញការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងការពង្រាយមន្ត្រីកសិកម្មនៅតាមមូលដ្ឋាន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១១ ធ្នូ ២០២៤ 133

វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានលែងត្រីរាជចំនួន ៤ក្បាល ចូលទៅក្នុងបឹងធម្មជាតិ

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល​ទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាព​ទន្លេ​មេគង្គ បានលែងត្រីរាជមួយចំនួន ៤ក្បាល...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៤ 395

ពិព័រណ៍វារីវប្បកម្មលើកទី១ ដែលរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានប្រព្រឹត្តទៅដោយជោគជ័យ មានអ្នក​ចូលរួម​ទស្សនាប្រមាណ ៥០០០នាក់

ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១នៅផ្សារសាន់សាញបឹងកក់ រាជធានីភ្នំពេញ ដែលប្រារព្ធធ្វើឡើងចំនួន២ថ្ងៃ នៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយជោគជ័យ មានអ្នកចូលរួមទស្សនា​ប្រមាណ...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៤ 416

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា ចុះល្បាតនិងផ្សព្វផ្សាយបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្តចំនួន៣

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំកម្លាំងអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាបប្រចាំស្នាក់ការកំពង់ភ្លុក...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៤ 389

មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ទទួលកូនដំរី «លំផាត់» មកសង្គ្រោះព្យាបាល និងថែរក្សា

ក្រោយទទួលបានការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កូនដំរីមួយក្បាលឈ្មោះ «លំផាត់» ត្រូវបាននាំយកមកសង្គ្រោះព្យាបាល និងថែរក្សានៅឧទ្យានសួនសត្វ...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៤ 403

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

នៅព្រឹកថ្ងៃទី១០ ខែធ្នូ​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកស្រី​...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៤ 389

អបអរសាទរ ខួបលើកទី ៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ (INTERNATIONAL HUMAN RIGHTS DAY )

អបអរសាទរ ខួបលើកទី ៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ (INTERNATIONAL HUMAN RIGHTS DAY ) ១០ ធ្នូ ១៩៤៨ - ១០ ធ្នូ ២០២៤
ចេញ​ផ្សាយ​ ០៩ ធ្នូ ២០២៤ 449

ពលរដ្ឋធ្វើប្រហុកផ្អកសប្បាយរីករាយដោយសារទិន្នផលកើនឡើងនិងតម្លៃសមរម្យជាងឆ្នាំមុន

ពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗសម្រុកមកទិញត្រីធ្វើប្រហុក ផ្អក ដើម្បីរក្សាទុកទទួលទានតាមប្រពៃណីខ្មែរដែលមានតាំងពីយូរយាណាស់មកហើយ។ ដាយនេសាទមួយកន្លែងស្ថិតនៅភូមិប្រាំបីឆោម...
ចេញ​ផ្សាយ​ ០៩ ធ្នូ ២០២៤ 452

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី «ការបង្កើតមជ្ឈ មណ្ឌលអភិវឌ្ឍន៍ ការវេចខ្ចប់កម្ពុជា(CPC)»

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី «ការបង្កើតមជ្ឈ មណ្ឌលអភិវឌ្ឍន៍ ការវេចខ្ចប់កម្ពុជា(CPC)» ត្រូវបាន សម្ពោធដាក់ឱ្យដំណើរការ ដើម្បីបង្កើនភាពប្រកួត ប្រជែង និងនិរន្តរភាព...
ចេញ​ផ្សាយ​ ០៩ ធ្នូ ២០២៤ 504

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អុឹម ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពង់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាមក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៤

នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពង់ឯកឧត្តមរដ្ឋមន្ត្រី ឌិត...
ចេញ​ផ្សាយ​ ០៩ ធ្នូ ២០២៤ 483

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញជួបពិភាក្សាការងារ​ជាមួយក្រុមហ៊ុន Heilongjang Province Maiku Information Technology Co.,Ltd ប្រទេសចិន

នៅថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ បានទទួលជួបពិភាក្សាការងារជាមួយ លោក Li Tao ជា​ប្រធាន​ក្រុមហ៊ុន...
ចេញ​ផ្សាយ​ ០៧ ធ្នូ ២០២៤ 578

ត្រីរាជមួយក្បាល ទម្ងន់១៣២គីឡូក្រាម ដែលចាប់បានដោយអ្នកនេសាទ ទទួលបានការជួយសង្គ្រោះ និងលែងចូលបឹងធម្មជាតិវិញ

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានលែងត្រីរាជមួយក្បាលចូលបឹងធម្មជាតិវិញ។...
ចេញ​ផ្សាយ​ ០៧ ធ្នូ ២០២៤ 292

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញក្នុងនាមតំណាង​ក្រសួងកសិកម្ម ចូលរួមក្នុងពិធីប្រារព្ធខួប២៥ឆ្នាំ នៃការងារអភិរក្សរបស់​អង្គការសមាគមអភិរក្សសត្វព្រៃ (WCS)

នៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានការអនុញ្ញាត ពីឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...