ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចូលរួមពិព័រណ៍អន្តរជាតិលើកទី៥ ខ្សែក្រវាត់ និងផ្លូវ និងសន្និសីទឆ្នាំ២០២៦ អាស៊ាន-ចិន (ហឺណាន) ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍស្បៀងអាហារ និងកសិកម្ម នៅសាធារណរដ្ឋប្រជាមានិតចិន

ចេញ​ផ្សាយ​ ១ វិច្ឆិកា ២០២៦ 544

ចាប់ពីថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយលោក រ៉ានី វីរៈ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមពិព័រណ៍អន្តរជាតិលើកទី៥ ខ្សែក្រវាត់ និងផ្លូវ និងសន្និសីទឆ្នាំ២០២៦ អាស៊ាន-ចិន (ហឺណាន) ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍស្បៀងអាហារ និងកសិកម្ម នៅទីក្រុងជឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនៃសន្និសីទក្រោមមូលបទ «សន្តិសុខស្បៀង និងការអភិវឌ្ឍរួមគ្នានៃកសិកម្មទំនើប» ឯកឧត្តមបានចែករំលែកទស្សនៈអំពីសារៈសំខាន់នៃការពង្រឹងសន្តិសុខស្បៀង ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ព្រមទាំងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងអាស៊ាន និងចិន។
ដោយឡែក សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញអនុវត្តយន្តការ «ច្រករបៀងមច្ឆា និងអង្ករ» ដោយប្រើប្រាស់សក្ដានុពល និងភាពខ្លាំងរបស់ប្រទេសទាំងពីរឱ្យបំពេញបន្ថែមគ្នាទៅវិញទៅមក តាមរយៈការផ្ទេរបច្ចេកវិទ្យាកសិកម្មទំនើប ការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់ និងការកែច្នៃកសិផល ព្រមទាំងការពង្រីកពាណិជ្ជកម្មកសិកម្ម។
ជាមួយគ្នានេះ ឯកឧត្តមក៏បានអញ្ជើញទទួលជួបប្រតិភូមន្ទីរកសិកម្ម និងកិច្ចការជនបទខេត្តហឺណាន ដើម្បីពិភាក្សាអំពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ស្របតាមគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រដែលបានលើកឡើងក្នុងសន្និសីទ។ ជំនួបនេះបានបង្ហាញពីការបន្តពង្រឹងចំណងមិត្តភាព និងភាពជាដៃគូកម្ពុជា-ចិន ក្នុងការជំរុញការអភិវឌ្ឍកសិកម្ម និងផលប្រយោជន៍ទៅវិញទៅមក៕

Other News
ចេញ​ផ្សាយ​ ២ វិច្ឆិកា ២០២៦ 341

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជួបជាមួយក្រុមហ៊ុន​ អ​ អិម​ អេ​ (ខេមបូឌា)​ ម.ក ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នារសៀលថ្ងៃទី២​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជួបជាមួយក្រុមហ៊ុន​ អ​ អិម​ អេ​ (ខេមបូឌា)​...
ចេញ​ផ្សាយ​ ២ វិច្ឆិកា ២០២៦ 368

កិច្ចប្រជុំការងារចុះបញ្ជីដីរដ្ឋក្នុងខេត្តស្ទឹងត្រែង

នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាខេត្តស្ទឹងត្រែង​ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង​...
ចេញ​ផ្សាយ​ ២ វិច្ឆិកា ២០២៦ 387

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពីកម្មវិធី SAMBO TREI ជាមួយអង្គការ​ស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា(FAO)

នាព្រឹកថ្ងៃទី២​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពីកម្មវិធី...
ចេញ​ផ្សាយ​ ១ វិច្ឆិកា ២០២៦ 545

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចូលរួមពិព័រណ៍អន្តរជាតិលើកទី៥ ខ្សែក្រវាត់ និងផ្លូវ និងសន្និសីទឆ្នាំ២០២៦ អាស៊ាន-ចិន (ហឺណាន) ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍស្បៀងអាហារ និងកសិកម្ម នៅសាធារណរដ្ឋប្រជាមានិតចិន

ចាប់ពីថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយលោក រ៉ានី វីរៈ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ...
ចេញ​ផ្សាយ​ ១ វិច្ឆិកា ២០២៦ 567

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បាននាំយកស្រូវពូជជូនកសិករ ៦,០២៦គ្រួសារ

នៅថ្ងៃទី៣០ និងទី៣១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តបន្ទាយមានជ័យ បាននាំយកស្រូវពូជជូនកសិករ ៦,០២៦គ្រួសារ នៅខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ១ វិច្ឆិកា ២០២៦ 557

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ដឹកនាំគណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) នៅប្រទេសសិង្ហបុរី

នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារជាមួយគណៈប្រតិភូ...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 690

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ បន្តសម្របសម្រួលផ្គូផ្គងរវាងសហគមន៍កសិកម្ម​ និងវិស័យឯកជន នៅខេត្តត្បូងឃ្មុំ

នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ បន្តសម្របសម្រួលផ្គូផ្គងរវាងសហគមន៍កសិកម្ម​ចំនួន​៧ ជាមួយក្រុមហ៊ុនប្រមូលទិញ​ ដើម្បីអនុវត្តតាមស្តង់ដាបច្ចេកទេស...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 642

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ បន្តជួបសំណេះសំណាល និងផ្តល់ជូនស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០២៦​ ក្នុងស្មារតីខ្មែរជួយខ្មែរ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 670

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញបន្តជួបសំណេះសំណាល និងប្រគល់ស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 676

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់​ ដាវីដ​ អញ្ជើញបន្តដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម​និង​ព្រៃ​ឈើ​អាស៊ាន​បូក​បី​លើក​ទី​២៦ នៅប្រទេសសឹង្ហបុរី

នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់ ដាវីដ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានអញ្ជើញបន្តដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ានបូកបី...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 756

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោង EMPOWER ដើម្បីលើកកម្ពស់ជីវភាព កាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់របស់កសិករនៅខេត្តសៀមរាប

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 725

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាឆ្លុះបញ្ចាំងពីការជំរុញផលិតកម្ម​ ដំណាំកសិផលប្រកបដោយនិរន្តរភាព និងការលើកកម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី២៧-២៨ និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី...