កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឯកឧត្តមរដ្ឋមន្ត្រី អមដំណើរជាមួយឯកឧត្តម ចាន់ យឿង អភិបាលខេត្ត ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមសាកលវិទ្យាអិការ ទីប្រឹក្សាប្រសួង និងថ្នាកដឹកនាំបច្ចេកទេស បានអញ្ជើញចុះសាកសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយវីរៈយុវជនស្ម័គ្រចិត្ត សម្តេច តេជោ ដែលកំពុងចុះវាស់ដីធ្លីជូនប្រជាពល រដ្ឋនៅចំនួន០៥ ក្រុម (១៨ ១៩ ២០ ២១ ២២) មានគ្នាសរុបចំនួន១៣០នាក់ ដែលកំពុងចុះវាស់ដីធ្លីជូន ប្រជា ពលរដ្ឋនៅស្រុកកែវសីម៉ា។ នាឱកាសនោះប្រធានក្រុមការងារបានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូពីសមិទ្ធិផលដែលសម្រេចបានក្នុងរយៈពេលកន្លងមក និងបញ្ហាប្រឈមមួយចំនួនដែលកំពុងជួបប្រទះ។
នាឱកាសនោះឯកឧត្ដមរដ្ឋមន្ដ្រីបានផ្ញើជូនយុវជននូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចទាំង៣ ដែលសម្តេច តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ក្មួយៗនិស្សិតគ្រប់ពេលវេលានិងសូមជូនពរឲ្យជួបតែពុទ្ធិពរទាំង ៤ ប្រការ។ លោកបានសម្តែងនូវការកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ក្មួយដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា ចុះមកបំពេញបេសកកម្មជាប្រវត្តិសាស្ត្រនេះ។ ជម្រាបជូនក្មួយៗនិស្សិតដែលកំពុងបំពេញបេសកកម្មថានេះគឺជាបទពិសោធន៍ដ៏ល្អក្នុងជីវិតជាយុវជនលះបង់គ្រប់បែបយ៉ាងដើម្បីជាតិ មាតុភូមិនិងប្រជាជន។ ការរៀនក្នុងថ្នាក់គឺជាទ្រឹស្តី ប៉ុន្តែការអនុវត្តជាក់ស្តែងគឺជាលទ្ធផលនៃទ្រឹស្តី បេសកកម្មដ៏ធំធេងនេះក៏ពិតតែមានរយៈពេលខ្លីតែជា ឱកាសសម្រាប់ឲ្យក្មួយៗបានស្គាល់ពីភូមិសាស្ត្រជនបទស្រុកយើង បានឃើញជាក់ស្តែងពីការអភិវឌ្ឍន៍ពិតប្រាកដសម័យតេជោសេន បានឃើញជីវភាព ការរស់នៅរបស់ពុកម៉ែ បងប្អូននៅជនបទតើខុសគ្នាយ៉ាងដូចម្តេចបើធៀបជាមួយអ្នកក្រុង រូបភាពដែលក្មួយបានឃើញ អ្វីដែលក្មួយបានឰ ក្មួយអាចយកទៅអភិវឌ្ឍន៍មូលដ្ឋានឲ្យមានការរីកចម្រើននាពេលអនាគត ក្រោយពេលក្មួយៗបញ្ចប់ការសិក្សា។ ជាងនេះទៀតក្មួយៗអាច យកឱកាសនេះសិក្សាពីបញ្ហាសំខាន់ៗដែលអាចយកធ្វើជាប្រធានបទក្នុងការសរសេរសារណាបទបញ្ចប់ការសិក្សានាពេលខាងមុខពីព្រោះជនបទគឺជាប្រភពបញ្ហា ពិសេសលើការងារកសិកម្ម។ លោកបានបញ្ជាក់ប្រាប់ក្មួយៗថាគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការវាសវែងដីធ្លីជូនប្រជាពលរដ្ឋគឺចង់ឲ្យប្រជាពលរដ្ឋមានដីធ្លីជាកម្មសិទ្ធិផ្ទាល់ខ្លួន បានកម្មសិទ្ធិស្របច្បាប់ ជាទ្រព្យសម្បត្តិទុកជាកេរ្តិ៍សម្រាប់កូនចៅជំនាក់ក្រោយ ប្រកបរបរកសិកម្មអាស្រ័យផលលើដីនោះ បង្កើនជីវភាពលើដីនេះ នាំឲ្យសេដ្ឋកិច្ចជនបទមានការរីកចម្រើន កាត់បន្ថយភាពក្រីក្រី និងចំណាកស្រុក។ បទពិសោធន៍បានមកពីការរស់នៅរួមគ្នា ហូបចុក ស្នាក់នៅរួមគ្នា ធ្វើការជាក្រុមបំពេញបំណងតែមួយគឺប្រជាជន ដូចបុរាណពោលថានៅផ្ទះម្តាយទីទៃ ហើយត្រូវប្រកាន់ខ្ជាប់នូវសុភាសិតមួយនិយាយថា ពេលនៅឲ្យគេស្រឡាញ់ ពេលចេញឲ្យគេនឹក ជាពិសេសមិនត្រូវបន្សល់ទុកបញ្ហាឲ្យពួកគាត់ឡើយ។ សមិទ្ធផលទាំងអស់នេះគឺជាជោគជ័យនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោ។ ត្រូវបង្កើនការប្រុងប្រយ័ត្នទាក់ទងនឹងសុខភាព សុវត្ថិភាពគ្រប់ពេលវេលា។ ក្នុងឱកាសនោះលោកបានពាំនាំនូវគ្រឿងឧបភោគបរិភោគមួយចំនួនធំមានដូចជាអង្ករ ផ្លែឈើ ត្រីងៀត មី ទឹកសុទ្ធ ទឹត្រី ទឹកស៊ីអ៊ីវ ម្សៅសាប៊ូ មាន់ សាច់ជ្រូក និងថវិកា ក្នុង ០១ ក្រុម ១ លានរៀល មន្ត្រីសុរិយោដីក្នុង ១ នាក់ ៥ ម៉ីនរៀល។