ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យវាយតម្លៃលើស្ថានភាពបំផ្លិចបំផ្លាញរបស់ដង្កូវហ្វូងលើដំណាំកសិករ នៅខេត្តព្រះវិហារ

ចេញ​ផ្សាយ​ ១ កក្កដា ២០២៤ 2374

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោកប្រធាននាយកដ្ឋានដំណាំឧស្សាហកម្ម និងមន្រ្តីជំនាញបច្ចេកទេសរបស់ក្រសួង មន្រ្តីកសិកម្មស្រុកត្បែងមានជ័យ និងស្រុកគូលេន អាជ្ញាធរមូលដ្ឋាន និងមន្ត្រីកសិកម្មឃុំ-សង្កាត់ បានចុះពិនិត្យវាយតម្លៃលើស្ថានភាពនៃការបំផ្លិចបំផ្លាញរបស់ដង្កូវហ្វូងលើដំណាំស្រូវ និងដំណាំដំឡូងមី របស់ប្រជាកសិករ។

ចាប់តាំងពីដើម ខែមិថុនាមក ដង្កូវហ្វូងបានបំផ្លិចបំផ្លាញដំណាំនៅក្នុងខេត្ត សរុបចំនួន ៤៥៩២ហិកតា ក្នុងនោះស្រូវ មានចំនួន ១ ២២១ ហិកតា ស្មើនឹង ២,១ % ធៀបនឹងផ្ទៃដីដាំដុះរួច និងដំឡូងមី ៣ ៣៧១  ហិកតា ស្មើនឹង ៧,៦% ធៀបនឹងផ្ទៃដីដាំដុះ។ មន្ទីរកសិកម្មខេត្តបានចាត់វិធានការចាំបាច់នានា ដូចជាវិធានការមេកានិច ជីវសាស្ត្រ  និងគីមី ដើម្បីទប់ស្កាត់ និងកម្ចាត់ដង្កូវហ្វូងនេះ។

ជាមួយគ្នានោះមន្ទីរកសិកម្មខេត្ត ក៏បានរៀបចំវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយ ចំនួន១០វគ្គ ស្ដីពីវិធានការគ្រប់គ្រង និងកម្ចាត់សមាសភាពចង្រៃ ដោយមានការចូលរួមពីអាជ្ញាធរស្រុក ឃុំ ភូមិ  និងមន្ត្រីកសិកម្មឃុំ-សង្កាត់ផងដែរ។ ក្រៅពីនោះទៀត មន្ទីរកសិកម្មខេត្តបានចែកជូនដល់អាជ្ញាធរមូលដ្ឋាន កសិករ និងអ្នកពាក់ព័ន្ធ នូវឯកសារបច្ចេកទេស ខិតប័ណ្ណ សៀវភៅគោលការណែនាំ ស្តីអំពីវិធីសាស្ត្រប្រើប្រាស់ថ្នាំកសិកម្ម ផ្ទាំងរូបភាពបច្ចេកទេសគ្រប់គ្រងសមាសភាពចង្រៃលើដំណាំ និងឯកសារបច្ចេកទេសកសិកម្មមួយចំនួនទៀត។

តាមរយៈការចុះអន្តរាគមន៍ និងការខិតខំប្រឹងប្រែងរបស់ប្រជាកសិករជាម្ចាស់ស្រែចម្ការ ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងៗទៀត និងដោយសារមានភ្លៀងធ្លាក់ជាប្រចាំប៉ុន្មានថ្ងៃជាប់ៗគ្នាផងនោះ បានធ្វើឲ្យវត្តមានដង្កូវហ្វូងនៅក្នុងស្រុកទាំង៧ក្នុងខេត្តព្រះវិហារ មានការថមថយ និងស្ទើរបាត់ទាំងស្រុង។ តាមការវាយតម្លៃ ស្រូវមានការដុះលូតលាស់ឡើងវិញបាន ១០០% រីឯដំឡូងមី បានដុះលូតលាស់ចេញត្រួយថ្មីប្រមាណ៩០%។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក្រុមការងារបច្ចេកទេសបានរកឃើញដុកឌឿជាច្រើននៅតាមពំនូកដី និងភ្លឺខ្ពស់ៗ។ ក្នុងលក្ខខណ្ឌសមប្រកបណាមួយ (កូនរដូវប្រាំង) ដុកឌឿទាំងនេះ នឹងអាចញាស់ជាមេអំបៅ ហើយអាចបង្កជាការផ្ទុះឡើងដង្កូវហ្វូងជាលើកទី២ទៀត។

នាឱកាសចុះត្រួតពិនិត្យនោះ ឯកឧត្តម ឡឹក សុធារ បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្រ្តីកសិកម្មឃុំ សូមបន្តតាមដានវត្តមានមេអំបៅ និងដង្កូវហ្វូងនេះ និងបន្តរាយការណ៍ ដើម្បីស្វែងរកអន្តរាគមន៍បន្ទាន់។ លើសពីនេះទៀត ឯកឧត្តមបានណែនាំឱ្យមន្ទីរកសិកម្មខេត្ត រៀបចំជាផែនទីស្ដីពីការបំផ្លាញដំណាំពីដង្កូវហ្វូង ក្នុងកម្រិតឃុំ និងបន្តតាមដានការលូតលាស់ និងទិន្នផលរបស់ដំណាំដែលរងការបំផ្លិចបំផ្លាញផងដែរ (ជាពិសេសដំឡូងមី)៕

Other News
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 675

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 800

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 763

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 724

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 950

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 949

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 879

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 917

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 890

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 899

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 916

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...