ចេញពីកម្មវិធីចែកកូនត្រីអណ្តែង នៅជាប់កន្លែងកម្មវិធី ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមតំណាងរាស្រ្ត និងសហការីបានអញ្ជើញមកពិនិត្យស្រះចិញ្ចឹមត្រីឆ្តោរបស់បង សុខ ភាព ជាលក្ខណគ្រួសារ
រួចបន្តដំណើរមកក្នុងភូមិ ឃុំដដែល ដើម្បីពិនិត្យមើលការចិញ្ចឹមត្រីឆ្តោរបស់លោក លឹម ម៉េង ចិញ្ចឹមត្រីឆ្តោ ត្រីពោ ឆ្ពិន កាហែ ព្រួល ត្រីរៀល។ល។ ជាលក្ខណ:គ្រសារតាំងពីឆ្នាំ២០១៧ លើផ្ទៃដី១២ហ.ត ក្នុងស្រះចិញ្ចឹមធំៗចំនួន ៣ ហើយក្នុង១ឆ្នាំអាចរកចំណូលបានជាង ៣ម៉ឺនដុល្លារដោយឡែកឆ្នាំទី១ និងទី២ ដោយសារខ្វះបទពិសោធន៍ និងដើមទុន ធ្វើឲ្យការចិញ្ចឹមត្រីរបស់គាត់គ្មានចំណូល។ បច្ចុប្បន្ន ដោយសារចំណូលខ្ពស់កសិកររូបនេះទិញដីពង្រីកបន្ថែម ហើយថានឹងពង្រីកផលិតកម្មចិញ្ចឹមឲ្យបានច្រើនស្របតាមសេចក្តីត្រូវការរបស់ទីផ្សារ។ បច្ចុប្បន្ន តម្លៃត្រីគ្រប់ប្រភេទមានការធ្លាក់ចុះបន្តិច ប៉ុន្តែអាចទទួលយកបាន រឿងដែលសំខាន់គឺទុនវិនិយោគដែលខ្ចីពីធនាគារ ឬមីក្រូ ហិរញ្ញវត្ថុឯកជនមានការប្រាក់ខ្ពស់ពេក នេះបើតាមម្ចាស់កសិដ្ឋានបានលើក ឡើង។ ពួកគាត់ទាំងពីរនាក់ សង្ឃឹម និងជឿជាក់អនាគតដ៏ខ្លី បន្ទាប់ពីស្ថានភាពជំងឺឆ្លងត្រឡប់ទៅរកស្ថានភាពប្រក្រតី ទាំងទីផ្សារ និងតម្លៃនឹងបានល្អប្រសើរជាបន្តបន្ទាប់ឡើងវិញ។
ពិនិត្យឃើញទិដ្ឋភាព និងសកម្មភាពចិញ្ចឹមត្រីទាំងពីរកន្លែងរួចមក ឯកឧត្ដមរដ្ឋមន្រ្តី បានកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកាន់យករបរចិញ្ចឹមត្រីដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងខេត្ត ដើម្បីកាត់បន្ថយការនាំចូល។ បើទោះជាតម្រូវការទីផ្សារ និងតម្លៃមានការធ្លាក់ចុះបន្តិចក្តី ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យពួកគាត់បន្តរក្សាមុខរបរនេះ រង់ ចាំស្ថានភាពល្អប្រសើរឡើងវិញ ពីព្រោះនេះគឺជាអាជីពយ៉ាងរឹងមាំ និងជាប្រភពចំណូលក្នុងគ្រួសារ យើងមានបទពិសោធន៍ និងចុះទុនវិនិយោគជាច្រើន ដូច្នេះត្រូវអត់ធ្មត់ តស៊ូរង់ចាំឱកាស ល្អវិញ។ ឆ្លៀតយកឱកាសនេះ លោកបានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត ជំរុញបន្ថែមការងារបច្ចេកទេស ផលិតចំណី បង្កាត់ពូជ និងទីផ្សារ។ នៅក្នុងស្ថានភាពល្អប្រសើរគួរជួយរៀបចំផែនការផលិតកម្ម និងអនុវត្តបច្ចេកទេសបានត្រឹមត្រូវដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ និងគួរពង្រីកផលិតកម្មលើផ្ទៃដីដែលមានស្រាប់។ មន្ទីរគួរ រៀបចំគោលនយោបាយពង្រីកផលិតកម្មបន្លែ និងចិញ្ចឹមត្រីដើម្បីប្រែក្លាយខេត្តកណ្តាលជាប្រភព ផ្គត់ផ្គង់ស្បៀង (បន្លែ និងត្រី) ដោយនិរន្តរភាពសម្រាប់រាជធានីភ្នំពេញនាពេលអនាគត។