ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមអភិបាលរងខេត្ត និងសហការី បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមឃ្មុំ នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន

ចេញ​ផ្សាយ​ ៣១ សីហា ២០២០ 4332

កម្មវិធីទី៥៖

ជាកម្មវិធីចុងក្រោយសម្រាប់ថ្ងៃទី១ នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី លោកជំទាវ និងសហការីមកកាន់ខេត្តប៉ៃលិន និងខេត្តសៀមរាប។ នៅវេលាម៉ោង ១៤:៣០ រសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមអភិបាលរងខេត្ត និងសហការី បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមឃ្មុំ នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន។ បណ្ឌិត គួយ ធាវី (អតីតសាស្រ្តាចារ្យនៅរាជបណ្ឌិតសភា លេខទំនាក់ទំនង ០១៧ ៨៨៣០៤១) បានរៀបរាប់អំពីលក្ខណ:ជីវសាស្រ្តរបស់ឃ្មុំ និងផលិតកម្មទឹកឃ្មុំ។ ខេត្តប៉ៃលិន ជាខេត្តមានសក្តានុពលខ្ពស់ក្នុងការផលិតទឹកឃ្មុំដោយសារ ខេត្តនេះមានចំការតាង៉ែន និងដំឡូងមីច្រើន ដែលជាប្រភពផ្តល់លំអងផ្កាសម្រាប់ឃ្មុំក្រេបយកជាតិស្ករ។ ក្នុងចំការតាង៉ែន ១ហត អាចដាក់ធុងឃ្មុំបាន ហើយក្នុងធុង អាចដាក់បង្គងផ្លិតបាន ១០ ក្នុងខែតាង៉ែនចេញផ្លា ផ្លិតឃ្មុំ ១អាចផ្តល់ទឹកឃ្មុំ ១លីត្រ ហើយបច្ចុប្បន្នទឹកឃ្មុំ ១លីត្រតម្លៃ ១០ដុល្លារ។ អនាគតលោកបណ្ឌិតចង់ឲ្យខេត្តប៉ៃលិនជាខេត្តផលិតទឹកឃ្មុំធំជាងគេនៅកម្ពុជា ដោយសារសក្តានុពលនៃដំណាំតាង៉ែន និងដំឡូងមី ជាពិសេសទុនវិនិយោគទាប និងទទួលចំណូលខុស។ លោកបណ្ឌិតបានអំពាវនាវឲ្យម្ចាស់ចំការគួរចិញ្ចឹមឃ្មុំដើម្បីទាញយកប្រយោជន៍   ពីទឹកឃ្មុំ និងបង្កើនផលិតកម្មតាង៉ែនផងដែរដោយសារឃ្មុំជាភ្នាក់ងារបង្កាត់ពូជ។ លោកក៏បានលើកឡើងពីបញ្ហាផងដែរថា ដោយសារការផ្គត់ផ្គង់ទឹកឲ្យដំណាំតាង៉ែន និងឈើហូបផ្លែផ្សេងៗពុំមាននិរន្តរភាព ធ្វើឲ្យរុក្ខជាតិចេញផ្កាទៅតាមរដូវ នេះជាបញ្ហាដល់ការផលិតទឹកឃ្មុំនៅរដូវប្រាំងហួតហែង។

បន្ទាប់ពីបានជ្រាបខ្លះៗអំពីលក្ខណជីវសាស្រ្តរបស់សត្វឃ្មុំ និងផលិតកម្មទឹកឃ្មុំ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់នូវចំណេះដឹង និងលទ្ធផលស្រាវជ្រាវកន្លងមករបស់ក្រុម ការងារដែលឈានទៅសម្រេចទទួលបានជោគជ័យនាថ្ងៃនេះ។ ដោយយល់ពីសារប្រយោជន៍របស់ទឹកឃ្មុំ និងតួនាទីរបស់មេឃ្មុំក្នុងការជួយក្នុងវិស័យបង្កាត់ពូជដំណាំ ឯកឧត្តមរដ្ឋមន្ត្រីបានជូនមតិថាគួរខិតខំពង្រីកផលិតកម្មនេះឲ្យបានកាន់តែច្រើនផែមទៀត និងគួរសិក្សាអំពីផលិតផលប្រចាំតំបន់ (GI) សម្រាប់ខេត្តប៉ៃលិនដើម្បីឲ្យអតិថិជនទទួលស្គាល់ផលិតផលនេះកាន់តែច្រើន រួមទាំងការវេចខ្ចប់ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រនូវគំនិតចង់ចងក្រងសហគមន៍ផលិតទឹកឃ្មុំប៉ៃលិន ដើម្បីបង្កើនបរិមាណផលិត ផ្សព្វផ្សាយ និងមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាន។

Other News
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 523

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 615

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 611

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 638

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 639

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 666

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 634

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 634

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 674

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 665

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 670

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 648

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...