ចេញពីក្រុងស្ទឹងសែន ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកពិនិត្យស្ថានីយដាំឈើក្រញូង ដែលជាអតីតកន្លែងព្រះរាជពិធីរុក្ខទិវាឆ្នាំ២០១៥
ចេញផ្សាយ ២៨ ឧសភា ២០១៩
3364
ចេញពីក្រុងស្ទឹងសែន ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកពិនិត្យស្ថានីយដាំឈើក្រញូង ដែលជាអតីតកន្លែងព្រះរាជពិធីរុក្ខទិវាឆ្នាំ២០១៥ នៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ដែលមានផ្ទៃដី ២០៧ហត គ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ ក្នុងនោះដាំឈើក្រញូងបាន ១០ហត។
មានមតិសំណេះសំណាលជាមួយមន្រ្តីជំនាញប្រចាំការក្នុងស្ថានីយអំពីសុខទុក្ខ បញ្ហាជីវភាព និងសកម្មភាពប្រចាំថ្ងៃទាក់ទងការមើលថែរក្សា ការពារឈើដែលបានដាំ ប្រយោជន៍ដើម្បីទាញយកផលជាគ្រាប់ពូជ ជាស្ថានីយពិសោធន៍ស្រាវជ្រាវ។ ត្រូវយកចិត្តទុកដាក់មើលថែរក្សាទ្រព្យសម្បត្តិរដ្ឋឲ្យបានគង់វង្ស ជាពិសេសដីចៀសវាងការទន្ទ្រានកាន់កាប់ខុសច្បាប់។