ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល
ចេញផ្សាយ ២១ កក្កដា ២០២០
7331
ថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២០ នៅរដ្ឋបាលជលផល ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសហការី បានទទួលជួប និងសំណេះសំណាលជាមួយ ប្រតិភូសមាគមវារីវប្បករនៅកម្ពុជាដែលទើបតែបង្កើតឡើង និងមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃនាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។ នៅក្នុងជំនួបនោះ យើងបានស្តាប់នូវការរីកចម្រើននៃការអភិវឌ្ឍន៍វារីវប្បកម្ម និងបញ្ហាលំបាកនានា ហើយឯកឧត្តមប្រធានរដ្ឋបាលជលផល និងសហការីបានបកស្រាយ និងផ្តល់អនុសាសន៍ដល់សមាគមវារីវប្បករ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការអភិវឌ្ឍន៍វារីវប្បកម្មនៅកម្ពុជា។