ការធ្វើផែនការរជ្ជទេយ្យបុរេប្រទាន និងការធ្វើផែនការលទ្ធកម្ម សម្រាប់អនុវត្តថវិកាកម្មវិធី ឆ្នាំ២០២០
ចេញផ្សាយ ០២ ធ្នូ ២០១៩
21083
នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ បានរៀបចំបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ ការធ្វើផែនការរជ្ជទេយ្យបុរេប្រទាន និងការធ្វើផែនការលទ្ធកម្ម សម្រាប់អនុវត្តថវិកាកម្មវិធី ឆ្នាំ២០២០ “ ជូនដល់អង្គភាពក្រោមឳវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រដ្ឋបាលកណ្តាល) ក្រោមអធិបតីភាព ឯកឧត្តម យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ នៃនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ ដោយមានសមាសភាពអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការតំណាងគ្រប់អង្គភាពពាក់ព័ន្ធ សរុបសិក្ខាកាមចូលរួមចំនួនប្រមាណ ១៤០នាក់។