ឯកឧត្តមច័ន្ទ សារុនត្រូវបានផ្តល់ឋានៈជាសាស្ត្រចារ្យ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 3407

យោង​ព្រះរាជក្រឹត្យ នស/រកត/០៥១២/៤៣០ ចុះ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១២ និង​ឡាយព្រះហស្តលេខា​ដោយ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​ប​រថ​នាថ នរោត្តម សីហមុនី ឯកឧត្តម​ច័ន្ទ សារុន ត្រូវបាន​ផ្តល់​ឋានៈ​ជា​សាស្ត្រាចារ្យ​ជំនា​ន់ទី១ រួម​ជាមួយនិង​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោកគ្រូ អ្នកគ្រូ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម។

ថ្លែង​ក្នុង​ពិធី​ប្រកាស​ឋានៈ​សាស្ត្រាចារ្យ​ជំនា​ន់ទី១ ក្នុង​វិស័យ​កសិកម្ម និង​ពិធី​បើក​បវេសនកាល​របស់​និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ឆ្នាំ​សិក្សា២០១២-២០១៣ កាលពី​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១២ កន្លងទៅ ឯកឧត្តម​ច័ន្ទ សារុន​បាន​សង្កត់ធ្ងន់ថា ឆ្លៀត​ក្នុងឱកាស​ដ៏​ថ្លៃថ្លា​នេះ ខ្ញុំ​សូម​គោរព​ជម្រាបជូន​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​អង្គពិធី​ទាំងមូល​អំពី​ប្រវត្តិខ្លះៗ ពាក់ព័ន្ធ​នឹង​ការបណ្តុះបណ្តាល​ក្នុង​វិស័យ​កសិកម្ម និង​ការបង្កើត​ឲ្យ​មាន​ឋានៈ​សាស្ត្រាចារ្យ​ក្នុង​វិស័យ​កសិកម្ម នៅ​កម្ពុជា​យើង ដូចតទៅៈ  ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បើកទ្វា​អតីត​សាកលវិទ្យាល័យ​ភូមិន្ទ​ក្សេ​ត​វិ​ទ្យ​ទ្បើង​វិញ ក្រោមរូបភាព​ជា វិទ្យាស្ថាន​អប់រំ​កសិកម្ម ដែលមាន​តួនាទី​បណ្តុះបណ្តាល​វគ្គខ្លីៗសម្រាប់​បំពេញតម្រូវការភ្លាមៗនាពេលនោះ ។

ក្រោយមក​នៅ​ឆ្នាំ ១៩៨៤ ដោយសារ​មានការ​ជួយឧបត្ថម្ភ​ពី​អតីត​សហភាពសូវៀត វិទ្យាស្ថាន​នេះ​បាន​ប្តូរ​ឈ្មោះ​ជា វិទ្យាស្ថាន​បច្ចេកទេស​ក​សិ​កម្ម​ចម្ការ​ដូង ហើយ​ចាប់ផ្តើម​បើក​ថ្នាក់​វិស្វករ​កសិកម្ម ដោយបាន​ប្រើប្រាស់​ភាសា​រុស្ស៊ី​ជា​ភាសា​យាន និង ប​ងៀ​ន​ដោយ​សាស្ត្រាចារ្យ​សូ​វៀត។ ខ្ញុំ​ចាំបាន​ថា​ក្នុងកំឡុងពេល​នោះ​រូបខ្ញុំ ផ្ទាល់​គឺជា​គ្រូ​ស្ម័គ្រចិត្ត​តែ​ម្នាក់​គត់​ដែល​សម​ភាគី​សូ​វៀត​អញ្ជើញ​ឲ្យ​ជួយ​បង្រៀន​មុខវិជ្ជា នីតិកម្ម​ព្រៃឈើ ដោយ​ពុំមាន​ប្រាក់ ឧ​ត្ថ​ម្ភ​អ្វី​ឡើយ។

នៅ​ឆ្នាំ ១៩៩០ ជំនួយ​អតីត​សហភាពសូវៀត​ត្រូវបាន​បញ្ចប់ សាស្ត្រាចារ្យ​សូ​វៀត​ក៏​ត្រូវបាន​ជំនួស​ដោយ លោកគ្រូ អ្នកគ្រូ​ជា​វិស្វករ​ទើប​បញ្ចប់​ការសិក្សាថ្មីៗ និង​មន្ត្រី​បច្ចេកទេស​តាម​អង្គភាព​ជំនាញ​ក្រោម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​វិញ ។ យ៉ាងណាមិញ សាលា​ជាតិ​កសិកម្ម ព្រែកលៀប និង​កំពង់ចាម​ក៏បាន​ឈ្មុសឈ្មុល​រៀបចំ​ដំណើរការ​របស់ខ្លួន​ឡើងវិញ​ចាប់តាំងពី​ពេល​នោះមក​ដែរ។ ក្នុងដំណាក់កាល​នេះ ថ្វីត្បិតតែ​ជួបប្រទះ​នូវ​ការលំបាក​ខ្លាំង​ក្នុងការ​គ្រប់គ្រង ដឹកនាំ និង​បណ្តុះបណ្តាល​និស្សិត​ក៏ដោយ ក៏​យើងទាំងអស់គ្នា​បាន​ខិតខំ​ប្រឹងប្រែង​ជំនះ​នូវ​រាល់​ឧបសគ្គ​ទាំង​នោះបាន​ដោយ​ជោគជ័យ រហូតដល់​បច្ចុប្បន្ននេះ​ មានការ​អភិវឌ្ឍន៍​មកជា​គ្រឹះស្ថានសាធារណៈរដ្ឋបាល​ដោយបាន​ខិតខំ​កែប្រែ​កម្មវិធីសិក្សា​ស្របតាម​ទីផ្សា​ការងារ​ជាក់ស្តែង បំពាក់​ហេដ្ឋារចនាសម្ព័ន្ធ​សិក្សា ពង្រឹងសមត្ថភាព​ធន​ធាន​គ្រូបង្រៀន​ពី​កម្រិត​បរិញ្ញាប័ត្រ​ដល់ក​ម្រិ​ត​បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និង​ក្រោយ​បណ្ឌិត​ថែមទៀត​ផង។ មកដល់ពេលនេះ​មាន​លោកគ្រូ អ្នកគ្រូ​មួយចំនួន​មានបទពិសោធន៍​បង្រៀន​រហូតដល់​ជាង ២០ ឆ្នាំ​មកហើយ។

ក្នុង​គោលបំណង​ជំរុញ​លើកកម្ពស់​បន្ថែម​ដល់​សមត្ថភាព និង​គុណភាព​អប់រំ​របស់​លោកគ្រូ អ្នកគ្រូ សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ខិតខំ​រៀបចំ​បង្កើត​ឲ្យ​មាន​ឋានៈ​សាស្ត្រាចារ្យ​ជាតិ​ក្នុង​វិស័យ​កសិកម្ម ដែល​ខ្ញុំ​សូម​អនុញ្ញាត​ជម្រាបជូន​ឯកឧត្តម​គណៈអធិបតី តាម​ដំណាក់កាលនីមួយៗ ដូចខាងក្រោមៈ

I- ឆ្នាំ១៩៩៧ ក្រុម​ដឹកនាំ​ការងារ​ជាតិ​សម្រាប់​ឧ​ត្ត​មសិ​ក្សា​មួយ​បានរៀបចំ​សេចក្តីព្រាង​ឋានៈ​សាស្ត្រាចារ្យ ជា​ទម្រង់​ព្រះរាជក្រឹត្យ​បង្កើត​ក្របខ័ណ្ឌ​គ្រូ​ឧ​ត្ត​មសិ​ក្សា​មាន​ឋានន្តរសក្តិ ៥ថ្នាក់​គឺ៖ សាស្ត្រាចារ្យ​ផុត​លេខ(មាន​ពីរ​ថ្នាក់ៈ ថ្នាក់​ទី ២ និង​ថ្នាក់​ទី១) សាស្ត្រាចារ្យ​មាន​បួន​ថ្នាក់ សាស្ត្រាចារ្យ​រង​មាន​បី​ថ្នាក់ សាស្ត្រាចារ្យ​ជំនួយ​មាន​បី​ថ្នាក់ និង​គ្រូ​ឧទ្ទេសនាម​មាន​បួន​ថ្នាក់ ។

II- ឆ្នាំ២០០៦ ក្រសួង​អប់រំ យុវជន និង​កី​ទ្បា​បានរៀបចំ​សេចក្តីព្រាង​មួយទៀត ជា​ទម្រង់​អនុក្រឹត្យ​ស្តីពី​គោលការណ៍​តែងតាំង​ឋានន្តរស័ក្តិ​សាស្ត្រាចារ្យ​ជាតិ​មាន ៣ កម្រិត គឺ ៖ ព្រឹទ្ធ​សាស្ត្រាចារ្យ ព្រឹទ្ធ​សាស្ត្រាចារ្យ​រង        និង​សាស្ត្រាចារ្យ​ជំនួយ។

III- ឆ្នាំ ២០០៦ ដដែល សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម បានរៀបចំ​សេចក្តីព្រាង​ជា​ទម្រង់​ប្រកាស សម្រាប់​ប្រើប្រាស់​តែ​សាស្ត្រាចារ្យ​នៅក្នុង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កសិកម្ម ស្ថិតក្រោម​អាណាព្យាបាល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន ៣ កម្រិត គឺ៖ សាស្ត្រាចារ្យ​បណ្ឌិត ឬ សាស្ត្រាចារ្យ សាស្ត្រាចារ្យ​រង និង​សាស្ត្រាចារ្យ​ជំនួយ។ ក៏ប៉ុន្តែ​សេចក្តីព្រាង​ទាំងអស់​ខាងលើនេះ​ពុំទាន់​បាន​ឯកភាព និង​ទទួលស្គាល់​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ទេ ។

IV- ជា​ចុងក្រោយ នា​ឆ្នាំ ២០១០ សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​សហការ​ជាមួយ​សាលា​ជាតិ​កសិកម្ម​ទាំងពីរ​ក្រោម​ការតម្រង់ទិស​របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានរៀបចំ​ធ្វើ​សេចក្តីព្រាង​អនុក្រឹត្យ​ផ្តល់​ឋានៈ​សាស្ត្រាចារ្យ​នេះ​ជាថ្មី​ម្តងទៀត ហើយ​ត្រូវបាន​រាជរដ្ឋាភិបាល​អនុម័ត​យល់ព្រម​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​តាម​អនុក្រឹត្យ​លេខ ២៧៤ អនក្រ.បក ចុះ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១១ ស្តីពី​ការផ្តល់​ឋានៈ​សាស្ត្រាចារ្យ​ក្នុង​វិស័យ​កសិកម្ម ក្នុងនោះ ឋានៈ​សាស្ត្រាចារ្យ​មាន ៣ កម្រិត គឺ សាស្ត្រាចារ្យ​ជំនួយ សាស្ត្រាចារ្យ​រង និង​សាស្ត្រាចារ្យ។

ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ដែរថា ក្រោយពី​ចេញ​អនុក្រឹត្យ​លេខ ២៧៤ អនក្រ.បក មក រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដ៏​ឆ្នើម​បាន​លើកទឹកចិត្ត​ផ្តល់​ឋានៈ​ជូន​លោកគ្រូ អ្នកគ្រូ ទៅជា​សាស្ត្រាចារ្យ​ក្នុង​វិស័យ​កសិកម្ម​ចំនួន១៧រូប តាមរយៈ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៥១២/៤៣០ ចុះ​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១២ និង​ជា​សាស្ត្រាចារ្យ​រង ចំនួន ២១រូប តាមរយៈ​អនុក្រឹត្យ​លេខ ៥៤៤.អនក្រ.ត​ត ចុះ​ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០១២  ដល់​សាស្ត្រាចារ្យ​ដែល​កំពុង​បង្រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម សាលា​ជាតិ​កសិកម្ម​ព្រែកលៀប និង សាលា​ជាតិ​កសិកម្ម​កំពង់ចាម។

នាឱកាស​នោះដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យ៉ឹ​ម ឆៃលី បាន​សម្តែង​នូវ​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសាស្ត្រាចារ្យ​ទាំង​អស់នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែល​បាន​ខិតខំ​ប្រឹងប្រែង​សម្រេចបាន​នូវ​សមិទ្ធផលធំៗជា​បន្តបន្ទាប់​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ជារួម និង​ដោយឡែក​ការកសាង​ធនធានមនុស្ស​ដ៏​សម្បូរបែប​សម្រាប់​វិស័យ​ដ៏​មាន​សក្តានុពល​នេះ ហើយក៏​ជាការ​ឆ្លើយតប​យ៉ាង​ប្រសើរ​បំផុត​ទៅនឹង​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​លើកឡើងថា យើង​មាន​ភារកិច្ច​ចម្បង​ចាំបាច់ គឺ​ការធ្វើ​ឲ្យ​សម្រេច​គោលដៅ​នៃ​ការអប់រំ​សម្រាប់​ទាំងអស់គ្នា។ យ៉ាងណាមិញ ការអភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​មាន​ការរីក ចម្រើន​បាន លុះត្រាតែ​យើង​ខិតខំ​អភិវឌ្ឍ​ធនធានមនុស្ស​ឲ្យ​មានចំណេះដឹង ចំណេះធ្វើ កាយសម្បទា​មាំមួន ប្រកបដោយ សីលធម៌​ល្អ ចរិយា​សម្បត្តិ​ល្អ គុណធម៌​ថ្លៃថ្លា និង​ចេះ​រួមរស់​ដោយ​សន្តិភាព ហើយ​ដើម្បី​ទទួលបាន​ធនធានមនុស្ស​បែបនេះ យើង​ត្រូវតែ​ខិតខំ​ផ្តល់​សេវា​អប់រំ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប គ្រប់​វ័យ តាម​គ្រប់​រូបភាព និង​ប្រកបដោយ​គុណភាព។ ជារួម រាជ រដ្ឋាភិបាល​យល់​យ៉ាងច្បាស់​ថា ការងារ​អភិវឌ្ឍ​សមត្ថភាព​ធនធានមនុស្ស គឺជា​កត្តា​ស្នូល​ក្នុងការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចជាតិ និង​បាន​ចាត់ទុកថា​ជា​ការងារ​អាទិភាព​ដូច​មានចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី២នេះ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​បន្តទៀតថា បច្ចុប្បន្ន​ភាពអត់ឃ្លាន​របស់​ប្រជាពលរដ្ឋ បាន​បង្ក​នូវ​ក្តីកង្វល់​យ៉ាង​ធំ ធេង​ដល់​សកលលោក​ជាថ្មី ដែល​ខុសពី​ទស្សនៈ​សហស្សវត្ស​ដែល​បាន​កំណត់ដោយ​អង្គការ សហប្រជាជាតិ​កាលពី​ឆ្នាំ២០០០ គឺ​សំដៅយក​ឆ្នាំ២០១៥ ដើម្បី​កាត់បន្ថយ​អ្នករងគ្រោះ​ដោយ​ការអត់ឃ្លាន​ឲ្យ​បាន​ពាក់កណ្តាល ថែមទៀត។ ប៉ុន្តែ​ឥឡូវនេះ ១/៦ នៃ​មនុស្សលោក​បាន​រង​ទុក្ខ​ដោយ​ខ្វះ​អាហារូបត្ថម្ភ​និង​ខ្វះ​ស្បៀង។ មាន​អ្នកក្រ​ប្រមាណ ៣/៤ នៃ​ពិភពលោក​រស់នៅ​ដោយ សារ​កសិកម្ម។ ប្រសិនបើ​គេច​ង់​មានភ័ព្វ​សំណាង​ដោះស្រាយ​បញ្ហា​ក្រីក្រ​ក្នុង​ពិភពលោក គេ​ត្រូវ​ផ្តោតលើ​វិស័យ​កសិកម្ម។

បច្ចុប្បន្ននេះ ប្រជាកសិករ​នៅក្នុង​ប្រទេស​តតិយលោក​ជា​យូរ​រៀង​រហូតមក តែងតែ​ទទួល​នូវ​ទិន្នផល​មិន​គាប់ប្រសើរ​ឡើយ ហើយ​បាន​ផ្តល់នូវ​ផលប៉ះពាល់​ដល់​អ្នក​ទាំង​នោះ ដែល​មិនអាច​គេចផុត​ឡើយ​ក្នុង​រយៈ​ពល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ។ ជាទូទៅ ការផ្គត់ផ្គង់​ស្បៀង​ដល់​ប្រជាជន​នៅលើ​ពិភពលោក​នេះ គឺជា​បញ្ហាសំខាន់ ហើយ​បើតាម​ការប្រមើលមើល​ដែល​អាច​ជឿជាក់​បាន នាពេល​អនាគត គឺ​ប្រជាជន​នៅលើ​ពិភពលោក​នឹង​កើនឡើង​ទៅដល់២ ឬ ៣ កោដ​នាក់​ថែមទៀត។ និយាយ​ដោយឡែក​ក្នុង​កាលៈទេសៈ​ដែល​កើតមាន​វិបត្តិ​សេដ្ឋកិច្ចពិភពលោក ប្រទេស​កម្ពុជា​យើង​ក៏ត្រូវ​ទទួលរង​នូវ​ផល ប៉ះពាល់​ក្នុង​វិស័យផ្សេងៗផងដែរ ក៏ប៉ុន្តែ​វិស័យ​កសិកម្ម ក៏ដូចជា​វិស័យ​អប់រំ​នៅតែ​ដំណើរ ការ​បានល្អ​ដូច​ធម្មតា​រហូត សម្រេចបាន​នូវ​សមិទ្ធផល​គួរ​ជាទី​មោទនៈ។

ឆ្លងតាម​របាយការណ៍​របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ច័ន្ទ សារុន ក៏បាន​បង្ហាញ​ផងដែរ អំពី​ប្រវត្តិ​នៃ​ការខិតខំ​ប្រឹងប្រែង​ឈ្មុសឈ្មុល​បើក​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កសិកម្ម​ទាំងបី ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​បម្រើ​ឲ្យ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម កម្ពុជា​យើង ក្រោយ​ថ្ងៃ​រំដោះ៧មករា និង​តាំងពី​ដើមដំបូង​ដែល​កម្ពុជា​សុំ​ជំនួយ​សាស្ត្រាចារ្យ​ពី​អតីត​សហភាពសូវៀត រៀន​ជា​ភាសា​រុស្ស៊ី ហើយ​ដែល​មកដល់​បច្ចុប្បន្ននេះ យើង​មាន​សមត្ថភាព​គ្រប់គ្រង​សាកលវិទ្យាល័យ​ដោយ​ខ្លួនឯងបាន​ដោយ​ជោគជ័យ មាន​កម្មវិធីសិក្សា​ត្រឹមត្រូវ មាន​គ្រូបង្រៀន​ខ្លួនឯង​គ្រប់គ្រាន់ មានការ​ទទួលស្គាល់​ពី​ស្ថាប័ន​ជាតិ និង អន្តរជាតិ។ ដោយ​ទ្បែ​ក​សម្រាប់​ថ្ងៃនេះ​ទៀតសោត រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពម៉ឺងម៉ាត់​និង​គតិបណ្ឌិត​ដ៏​ឈ្លាសវៃ​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​យកចិត្តទុកដាក់​ខ្ពស់​បន្ថែមទៀត ដោយបាន​ផ្តល់​កិត្តិយស​ជូន​ឯកឧត្តម លោក លោកស្រី មួយចំនួន​ដែលមាន​សមត្ថភាព​ខ្ពស់ និង​គុណវុឌ្ឍិ​គ្រប់គ្រាន់ នូវ​ឋានៈ​ជា​សាស្ត្រាចារ្យ និង​ជា​សាស្ត្រាចារ្យ​រង​ក្នុង​វិស័យ​កសិកម្ម​ផងដែរ។ នេះ​ជា​ជោគជ័យ​ដ៏​ធំធេង​មួយទៀត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការអប់រំ​កសិកម្ម​នៅ​កម្ពុជា ដែល​ដើរ​ទន្ទឹម​ទៅនឹង​ការប្រែប្រួល​ក្នុង​បរិបទ​នៃ​សាកលភាវូបនីយកម្ម។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​សូម​កោតសរសើរ និង ចូលរួម​អបអរ​សារ​ទរ​យ៉ាង​ស្មោះ ចំពោះ​ជ័យលាភី​ទាំង ៣១ រូប ដែល​រាជរដ្ឋាភិបាល​បានផ្តល់​ជូន​ដល់​ឯកឧត្តម លោក លោកស្រី នូវ​ឋានៈ​ថ្មី​នេះ ក្នុងនោះ មាន​សាស្ត្រាចារ្យ​ចំនួន ១៧ រូប និង សាស្ត្រាចារ្យ​រង ២១ រូប ដែល​កំពុង​បង្រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ២៥ រូប សាលា​ជាតិ​កសិកម្ម​ព្រែកលៀប ៣ រូប និង​សាលា​ជាតិ​កសិកម្ម​កំពង់ចាម ៣ រូប ដោយ​សង្ឃឹមថា ឯកឧត្តម លោក លោកស្រី​ទាំងអស់ ត្រូវ​បន្ត​ការយកចិត្តទុកដាក់​ព​ង្រឹ​ង​សមត្ថភាព​របស់​ខ្លួន​បន្ថែមទៀត ជាពិសេស​ការស្រាវជ្រាវ​បច្ចេកទេស វិទ្យាសាស្ត្រ ការពង្រឹង​ឲ្យ​បាន​កាន់តែខ្លាំង​នូវ​ការងារ​សហប្រតិបត្តិកា​រ​ជាតិ អន្តរជាតិ ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សហគមន៍​អ្នកវិទ្យាសាស្ត្រ​អន្តជាតិ ដើម្បី​ដើរ​ឲ្យ​ទាន់​គេ ជាពិសេស​ក្នុង​សហគមន៍​អាស៊ាន នាពេលខាងមុខឆាប់ៗនេះ ដើម្បី​យកមក​បម្រើ​ឲ្យ​ការអប់រំ​បណ្តុះបណ្តាល​ធនធានមនុស្ស​កសិកម្ម​របស់​យើង​ឲ្យ​ទទួលបាន​ជោគជ័យ។ ពិសេស​ទៅទៀត សាស្ត្រាចារ្យមួយរូបៗ ត្រូវខិតខំ​ពង្រឹងសមត្ថភាព ក៏ដូចជា ជំនាញ​របស់ខ្លួន​ឲ្យ​បាន​កាន់តែ​រឹងមាំ ត្រូវខិតខំ​រៀបចំ​បង្កើត​ឲ្យ​មាន​មធ្យោបាយ​សម្ភារៈ​មន្ទីរពិសោធន៍ សម្រាប់​បង្រៀន​ដល់​និស្សិត​លើ​ជំនាញ​របស់ខ្លួន​ផងដែរ ព្រមទាំង​រួមចំណែក​ធ្វើការ​ផ្សព្វផ្សាយ ក៏ដូចជា​ផ្ទេរ​នូវ​បញ្ញាញាណ​របស់ខ្លួន​ឲ្យ​បាន​ទូលំទូលាយ​ដល់​អ្នកជំនាន់ក្រោយ ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​និង​ជនបទ​ឲ្យ​មានការ​រីកចម្រើន​ដូច​អា​រិ​យ​ប្រទេស​នានា​លើ​សាកលលោក។

ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​ជម្រាបជូន​ឯកឧត្តម លោក លោកស្រី​ទាំងអស់​ថា តាម​អនុក្រឹត្យ​លេខ ២៧៤ អនក្រ. បក ចុះ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១១ ស្តីពី​ការផ្តល់​ឋានៈ​សាស្ត្រាចារ្យ​ក្នុង​វិស័យ​កសិកម្ម យើង​មាន​នីតិវិធី​ច្បាស់លាស់​ណាស់​ក្នុងការ​ជ្រើសរើស​សាស្ត្រាចារ្យ ក្នុងនោះ យើង​មាន ក្រុមប្រឹក្សា​ជាតិ​ត្រួតពិនិត្យ​ការផ្តល់​ឋានៈ​សាស្ត្រាចារ្យ​ក្នុង​វិស័យ​កសិកម្ម ដែល​សរសេរ​កាត់​ថា កត​សក ជា​អ្នកពិនិត្យ និង​សម្រេច​លើ​កិច្ចការ​នេះ។ ក្រុម​ប្រឹក្សាជាតិ កត​សក នឹង​ប្រជុំ​យ៉ាងតិច ២ ដង​ក្នុង​មួយឆ្នាំ ដើម្បី​ពិនិត្យ​និង​អនុម័ត​យល់ព្រម​លើ​លទ្ធផល​នៃ​ការវាយតម្លៃ​របស់​គណៈ​មេ​ប្រយោគ​ដែល​បញ្ជូន​មកពី​សាកល​វិទ្យាល័យ។ ដូចនេះ សាកលវិទ្យាល័យ​ត្រូវ​ស្នើសុំ​បង្កើត​គណៈមេប្រយោគ​រប​ស់​ខ្លួន​ទៅ កត​សក ដើម្បី​ធ្វើការ​ប្រ​ទ្ប​ង​ជ្រើសរើស​សាស្ត្រាចារ្យ​ប្រចាំឆ្នាំនីមួយៗ ។ ដូច្នេះ ចំពោះ​លោកគ្រូ អ្នកគ្រូ​ដែល​កំពុង​បង្រៀន​នៅក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម សាលា​ជាតិ​កសិកម្ម​ព្រែកលៀប និង​សាលា​ជាតិ​កសិកម្ម​កំពង់ចាម ដែល​មិនទាន់​បានទទួល​ឋានៈ​សាស្ត្រាចារ្យ​នាពេលនេះ ហើយ​អស់លោក លោកស្រី​ដែលមាន​គុណវុឌ្ឍិ​គ្រប់គ្រាន់ សូម​ត្រៀម​រៀបចំខ្លួន​ដើម្បី​ដាក់ពាក្យ​សុំ​ប្រ​ទ្ប​ង​យក​ឋានៈ​ជា​សាស្ត្រាចារ្យ សាស្ត្រាចារ្យ​រង ឬ​សាស្ត្រាចារ្យ​ជំនួយ ជា​បន្តបន្ទាប់​ទៀត​ប្រកបដោយ​ក្តីសង្ឃឹម។

ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​ជម្រាបជូន​អង្គពិធី​ថា ក្នុងការ​រៀបចំ​បែងចែក​ដីធ្លី​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា មាន​និស្សិត​ជាង ១០០០ នាក់​មកពី​សាកលវិទ្យាល័យ​នានា បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​សកម្ម ភាព​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ តាម​គោលនយោបាយ​ចាស់ សកម្មភាព​ថ្មី​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងនោះ​តាម​របាយការណ៍ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន អម្បាញ់មិញ​បង្ហាញថា​មាន​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំនួន ៤២៩នាក់ និង និស្សិត​សាលា​ជាតិ​កសិកម្ម​ព្រែកលៀប ចំនួន ២២៨ នាក់​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ភារកិច្ច​នេះ​ផងដែរ។ ជាមួយនេះ ខ្ញុំ​ក៏​មិន​បំភ្លេច​និង​មើលរំលង​ផងដែរ​នូវ​ការចូលរួម​ដ៏​សស្រាក់សស្រាំ​និង​រស់​រវើក​នៅក្នុង​ការ​ងារ​សង្គម​របស់ក្មួយៗជា​សិស្ស-និស្សិត ក្រុមយុវជន​កាយ​រិ​ទ្ធ និង​ក្រុមយុវជន​កាកបាទក្រហម​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ។ ខ្ញុំ​សូម​កោតសរសើរ និង វាយតម្លៃ​ខ្ពស់​ចំពោះ​គោលជំហរ​ស្ម័គ្រចិត្ត ស្មារតី​តស៊ូ លះបង់ ដ៏​ថ្លៃថ្លា​របស់ក្មួយៗនិស្សិត​ទាំងអស់ ហើយក៏​ជា​គំរូ​ដ៏​ល្អ​ប្រពៃ​ដល់​និស្សិតដទៃៗទៀតផង​ដែរ ។

ពិតណាស់ថា ការ​ប្រារព្ធ​ពិធី​ដ៏​មហោឡារិក​នា​ថ្ងៃនេះ គឺជា​សក្ខីភាព​ថ្មី​មួយទៀត​ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​អំពី​ភាព​រីកចម្រើន​ក្នុងការ​អភិវឌ្ឍន៍​និង​ពង្រឹងសមត្ថភាព​មន្ត្រីរាជកា​រ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​រាជរដ្ឋាភិបាល​មាន​មោទនភាព​ជាទីបំផុត​និង​បានផ្តល់​ឋានៈ​សាស្ត្រាចារ្យ​ជូន​ដើម្បី​ជាការ​លើកទឹកចិត្ត ហើយក៏​ជា​គំរូ​ដ៏​ល្អ​សម្រាប់​ផ្តល់ ឱកាស​ដល់​យុវ​សាស្ត្រាចារ្យ​ដទៃទៀត​ខិតខំ​ប្រឹងប្រែង​តាម​លំ​អាន​នៃ​រៀមច្បង​របស់ខ្លួន។ ជារួមក្មួយៗយុវជន យុវនារី នា សម័យ​តេ​ជោ​សែន តោង​គិតថា ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅតែ​ជា​កត្តា​កំណត់​សម្រាប់​ការកសាង​និង អភិវឌ្ឍ ប្រទេសជាតិ ពីព្រោះថា     "ប្រទេស​ដែល​សម្បូរ​ដោយ​ធនធានធម្មជាតិ​មិន​ប្រាកដថា ជា​ប្រទេស​អ្នកមាន​នោះទេ ប្រសិនបើ​ខ្វះ​ធនធានមនុស្ស​ប្រកបដោយ គុណភាព ហើយ​ប្រទេស​ដែល​ខ្វះ​ធនធានធម្មជាតិ ក៏​មិន​ប្រាកដថា ជា​ប្រទេស​ក្រីក្រ​នោះដែរ ប្រសិនបើ​មាន​ធនធានមនុស្ស​ល្អ​ប្រកបដោយ​សមត្ថភាព​ខ្ពស់ "

ម្យ៉ាងទៀត ថ្ងៃនេះ​ក៏​ជា​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១២-២០១៣ របស់​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ផងដែរ ដែល​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​ឧ​ប​នាយ​រដ្ឋមន្ត្រី​បាន​ចូលរួម​សម្តែង​នូវ​សេចក្តី​សប្បាយរីករាយ និង​អបអរសាទរ​ចំពោះក្មួយៗ និស្សិត​ទាំងអស់ ដែល​បាន​ប្រ​ទ្ប​ង​ជាប់ និង​បាន​ទ្បើង​ថ្នាក់​មួយ​ថ្នាក់​ទៀត ដោយបាន​រំលឹកក្មួយៗនិស្សិត​ចាំ​ទុក​ថា ការសិក្សា​រៀនសូត្រ គឺជា​ការវិនិយោគ​មួយ​យ៉ាង​ធំ​របស់​ជីវិត​យើង​សម្រាប់​អនាគត ។ ឪពុកម្តាយ បងប្អូន ញាតិមិត្ត និង​សាមី​ខ្លួនឯង​ផ្ទាល់​បាន​ចំណាយធនធាន​យ៉ាងច្រើន​សម្រាប់​ការសិក្សា ដូចនេះក្មួយៗត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​រៀនសូត្រ ទាំង​ទ្រឹស្តី និង​ការអនុវត្តន៍ ជាក់ស្តែង និង​ត្រូវ​លត់​ដំ​ខ្លួន​ឲ្យ​ក្លាយជា​ពលរដ្ឋ​មួយ​ដ៏​ល្អ ជា​បញ្ញាជន​មួយ​ដ៏​ប្រសើរ​សម្រាប់​ជាតិ​មាតុភូមិ ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ វិច្ឆិកា ២០២៤ 122

អបអរសាទរ ខួបទី១៩ ល្ខោន​ស្រមោល​ស្បែក​ធំរបស់កម្ពុជា ត្រូវបានចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌អរូបីនៃមនុស្សជាតិ ២៥ វិច្ឆិកា ២០០៥ - ២៥ វិច្ឆិកា ២០២៤

អបអរសាទរ ខួបទី១៩ ល្ខោន​ស្រមោល​ស្បែក​ធំរបស់កម្ពុជា ត្រូវបានចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌អរូបីនៃមនុស្សជាតិ ២៥ វិច្ឆិកា ២០០៥ - ២៥ វិច្ឆិកា ២០២៤
ចេញ​ផ្សាយ​ ២៤ វិច្ឆិកា ២០២៤ 160

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ...
ចេញ​ផ្សាយ​ ២៣ វិច្ឆិកា ២០២៤ 184

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវិញ្ញាសា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ

នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៤ 291

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 366

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី ស៊ី អាយ អេស (ខេមបូឌា)ឯ.ក

នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 326

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ ទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki)...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 314

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 323

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​ និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច​ ចត្តាឡីស័ក​ និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ​ពីកម្ពុជាទៅចិន

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 310

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៤ 359

អបអរសាទរ ២៥ឆ្នាំ ភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា! Celebrating 25 years of Siamese crocodile conservation in Cambodia!

ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលនៅថ្នាក់ក្រោមជាតិនិង សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 507

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 521

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក