ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤
ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យទីតាំងដីរបស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ស្ថិតនៅ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។
ការអញ្ជើញចុះពិនិត្យទីតាំងដីនោះ ធ្វើឡើងក្នុងគោលបំណង ស្វែងយល់ពី សក្ដានុពល ទីតាំងភូមិសាស្ត្រ បញ្ហាប្រឈម និងគម្រោងអភិវឌ្ឍន៍ Botanic Garden ដើម្បីជួយស្វែងរកឱកាសទាក់ទាញអ្នកវិនិយោគទុនមកជួយអភិវឌ្ឍន៍បន្ថែម។
គួរបញ្ជាក់ថា ទីតាំងដីរបស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបនោះ មានទំហំសរុប១៨ហិកតា មានដំណាំស្វាយកែវរមៀតសរុប៤១០ដើម ដាំដុះក្នុងទំហំផ្ទៃដី៧ហិកតា ព្រមទាំងមានរោងសំណាញ់ចិញ្ចឹមខ្យង កង្កែប រោងសំណាញ់បង្កាត់ពូជរុក្ខជាតិ លម្អ ដាំចកអាសូឡា និងដាំបន្លែលើទឹកជាដើម៕