ព័ត៌មានផ្សេងៗទៀត
ចេញពីចំការបន្លែនៅក្រុងសេរី សោភ័ណ្ឌ បានបន្តដំណើរចុះពិនិត្យស្ថានភាពការលិចលង់ដំណាំស្រូវដោយទឹកជំនន់កន្លងមក នៅភូមិក្រមុល ឃុំរហាត់ទឹក ស្រុកមង្គលបុរី។ តាមរបាយការណ៍របស់មន្ទីរឲ្យដឹងថាមានផ្ទៃដីចំនួនជាង ៤ពាន់ហតត្រូវបានខូចខាតដែលប៉ះពាល់ដល់ទៅជាង ២៥០០គ្រួសារទូទាំងខេត្ត ដោយឡែកឃុំរហាត់ទឹកផ្ទៃដីខូចខាត ១៥៩៨ហត។ ដំណោះស្រាយបញ្ហាចំពោះមុខ លោកសុំឲ្យអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរ ចុះពិនិត្យនិងវាយតម្លៃពីត្រូវការស្រូវពូជពិតប្រាកដ រួចធ្វើការ ដោះស្រាយជូនតាមការចាំបាច់ ធ្វើយ៉ាងណាឲ្យបានទាន់ ពេលសាប ឬព្រោះស្រូវប្រដេញទឹក ក្នុងនោះអគ្គនាយកដ្ឋានកសិកម្មគ្រោងចែកស្រូវពូជចំនួន ២៥០តោន ដោយក្នុង១គ្រួសារទទួលបាន ១០០គីឡូ។