ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុនជួបពិភាក្សាជាមួយលោកឧកញ៉ា លឹម ប៊ុន ហេង (តំណាងក្រុមការងារទី៩ផ្នែកស្រូវអង្ករ) និងលោកឧកញ៉ា គឹម សាវុធ តំណាងសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 2698

នៅ​រសៀល​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ ចុង​សប្តាហ៍​កន្លងមកនេះ ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានទទួល​ជួប​សវនាការ​ជាមួយ​លោក​ឧកញ៉ា លឹម ប៊ុន ហេង (តំណាង​ក្រុមការងារ​ទី៩ផ្នែក​ស្រូវ​អង្ករ) និង​លោក​ឧកញ៉ា គឹម សាវុធ តំណាង​សហព័ន្ធ​អ្នក​នាំចេញ​អង្ករ​កម្ពុជា ព្រមទាំង​សហការី នៅ​ទីស្តីការក្រសួង។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​អំពី​ទិដ្ឋភាព​រួម​នៃ​ការអនុវត្ត​គោលនយោបាយ​ស្តីពី​ការជំរុញ​ផលិតកម្ម​ស្រូវ​និង​ការនាំចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល ពិសេស​ភាព​រីកចម្រើន​ជាក់ស្តែង​នៃ​ការនាំចេញ​អង្ករ ការងារ​បង្ករ​បង្កើន​ផល​ស្រូវ​ដែល​ក្នុងឆ្នាំនេះ​ពិតមែនតែ​យើង​ទទួលរង​គ្រោះធម្មជាតិ​ដោយ​ទឹកជំនន់​ទឹកភ្លៀង​ក៏ដោយ ក៏​យើង​នៅសល់​ស្រូវ​ក្រៅពី​ការហូបចុក​ជាង៤លាន​តោន​រួចទៅហើយ​ដែល​ត្រូវ​ផលិត​ចេញ​ជា​ទំនិញ​សម្រាប់​នាំចេញ។ ក្រៅពីនេះ​ក៏​នៅមាន​កត្តាផ្សេងៗទៀត​ដែល​ត្រូវ​គិតគូរ​ដូចជា​កត្តា​ពូជ ដោយ​ផ្អែក​ទៅតាម​និន្នាការ​នៃ​តម្រូវការ​ទីផ្សារ​ក្រៅប្រទេស ពិសេស​ពូជ​សុទ្ធ​ល្អ​ដែលមាន​តម្លៃ​ទីផ្សារ​ខ្ពស់។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ២០១៣នេះ តួលេខ​នៃ​ការនាំចេញ​ជា​ផ្លូវការ​តាម​ច្រកចេញ-ចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំ​អង្ករ គឺមាន៣៧៨.៨៥៦តោន​ដែល​ឆ្នាំ២០១២មានតែ២០៥.៧១៧តោន​ប៉ុណ្ណោះ(មាន​កំណើន៨៤,១%)។ ក្នុង​បរិមាណ​អង្ករ​នាំចេញ​នោះ​យើង​សង្កេតឃើញថា មានការ​កើនឡើង​នូវ​ប្រភេទ​អង្ករ​ផ្កាម្លិះ​និង​នាង​ម្លិះ​គួរកត់សម្គាល់ ជារួម​យើង​ក៏មាន​និន្នាការ​ចង់​ជំរុញ​ការនាំចេញ​អង្ករ​សែន​ក្រអូប​ឱ្យបាន​ច្រើន​ដែរ​ដែល​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា (CARDI) ត្រូវ​សហការគ្នា​ស្រាវជ្រាវ បន្ថែមទៀត​អំពី​ការ​បង្កាត់​ពូជ​ថ្មី​នេះ​ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ទីផ្សារ។

លោក​ឧកញ៉ា គឹម សាវុធ ក៏ដូចជា​លោក​ឧកញ៉ា លឹម ប៊ុនហេង ក្នុងនាម​តំណាង​វិស័យ​ឯកជន​ក្នុង​វិស័យ​ស្រូវ​អង្ករ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ចសវនាការ​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី​នា​ថ្ងៃនេះ ដោយបាន​បង្ហាញ​អំពី​មោទនភាព​អំពី​ការជំរុញ​គោលនយោបាយ​ស្តីពី​ការជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល និង​បាន​ជម្រាបជូន​ផងដែរ​អំពី​ការសម្របសម្រួល ការនាំចេញ​អង្ករ​តាមរយៈ​ច្រកចេញ-ចូល​តែមួយ​ដែល​ដំណើរការ​បានល្អ​និង​ទាន់ពេលវេលា ក៏ដូចជា​ជ័យលាភី​លើ​គុណភាព​អង្ករ​ដែល​កម្ពុជា​បានទទួល​ក្នុង​រយៈពេល២ឆ្នាំជាប់ៗគ្នា​កន្លងមកនេះ។ លោក​បាន​បញ្ជាក់ថា​ពូជស្រូវ​សែន​ក្រអូប​ជា​ពូជ​មិន​ប្រកាន់​រដូវ​ទទួលបាន​ទិន្នផល​ខ្ពស់​និង​លក់បាន​តម្លៃ​ខ្ពស់។ លោក​ឧកញ៉ា​ក៏បាន​លើក​ផងដែរ​អំពី​តម្រូវការ​នៃ​ពូជស្រូវ​សែន​ក្រអូប​សម្រាប់​ទីផ្សារ ពិសេស​ភារកិច្ច​របស់​វិទ្យាស្ថាន CARDIក្នុងការ​សហការ​បង្កា​ត់​ពូជ​ថ្មី​នេះ​និង​ការបញ្ជ្រាប​បច្ចេកទេស​ដ​ល់​កសិករ​ក្នុងការ​បង្កើន​ទិន្នផល​ស្រូវ​ឲ្យ​បាន​សមស្រប​ទាំង​បរិមាណ និង​គុណភាព​ក៏ដូចជា​បញ្ហា​ដែល​នៅ​សេសសល់​ខ្លះទៀត​ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ។ សូម​ជម្រាបជូន​ផងដែរ​ថា ក្នុងជំនួប​នោះ​ក៏មាន​តំណាង​សហគមន៍​កសិកម្ម​មក​ពី​ខេត្តផ្សេងៗចូលរួម​ផងដែរ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ឆន្ទៈ​ក្នុង​ការចូលរួម​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​ដែល​វិស័យ​ឯកជន​ជួបប្រទះ​បាតុភាព​អសកម្ម​ក៏ដូចជា​សំណូមពរ​ទាំងឡាយ​ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឱ្យបាន​ទាន់ពេលវេលា ហើយ​សង្ឃឹមថា​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​របស់​វិស័យ​ឯកជន​នឹង​រៀបចំ​លើក​ជា​បញ្ហា​រួម​ដែល​ជួបប្រទះ​ដើម្បី​ផ្លាស់ប្តូរ​យោបល់​គ្នា​ទៅវិញទៅមក សំដៅ​ដោះស្រាយ​រាល់​បញ្ហា​ទាំងនោះ​ប្រកបដោយ​សុខដុម​នីយកម្ម។ ទោះជា​យ៉ាងណា អង្គភាព​ជំនាញ​ក៏ត្រូវ​គិតគូរ​អំពី​ការបន្ត​រៀបចំ​លិខិតបទដ្ឋាន​ក្រោម​ច្បាប់​ស្តីពី​ពូជ​ដំណាំ​ឱ្យបាន​សមស្រប​តាម​ស្ថានភាព​នៃ​ការ​វិវឌ្ឍន៍​ទីផ្សារ​ស្រូវ​អង្ករ​នៅ​កម្ពុជា​និង​ក្នុង​បរិបទ​នៃ​សាកលភាវូបនីយកម្ម។ កិច្ចសវនាការ​នេះ​បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​សិ្ន​ទ្ធ​ស្នាល​និង​សហប្រតិបត្តិការ​ខ្ពស់។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៤ 169

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 225

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី ស៊ី អាយ អេស (ខេមបូឌា)ឯ.ក

នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 200

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ ទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki)...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 193

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 240

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​ និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច​ ចត្តាឡីស័ក​ និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ​ពីកម្ពុជាទៅចិន

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 238

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៤ 280

អបអរសាទរ ២៥ឆ្នាំ ភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា! Celebrating 25 years of Siamese crocodile conservation in Cambodia!

ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលនៅថ្នាក់ក្រោមជាតិនិង សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 433

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 457

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 464

សត្វផ្សោតមួយក្បាល ប្រទះឃើញស្លាប់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារវ័យចាស់

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាបាត់បង់សត្វផ្សោត ១ក្បាល ដែលត្រូវប្រទះឃើញស្លាប់នៅក្នុងភូមិសាស្រ្តភូមិព្រែកបាក់២ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 478

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា​ (FAO)

នារសៀលថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 480

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អមដំណើរ សម្តេច មហាមន្ត្រី គុយ សុផល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចុះត្រួតពិនិត្យប្រទីបរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អមដំណើរ សម្តេច មហាមន្ត្រី គុយ សុផល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចុះត្រួតពិនិត្យប្រទីបរបស់ក្រសួងកសិកម្ម...