នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីទទួលវត្ថុបូរាណខ្មែរនៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រីដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងអង្គពិធីនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអបអរសាទរយ៉ាងកក់ក្តៅបំផុត កោតសរសើរនិងថ្លែងអំណរគុណអស់ពីដួងចិត្ត ព្រមទាំងបានសង្កត់ធ្ងន់អំពីការខិតខំប្រឹងប្រែងទាមទាររូបបដិមា ដែលបាត់បង់ក្នុងសម័យសង្រ្គាមដោយការជួញដូរនៃជនទុច្ចរិត និងលទ្ធផលជាផ្លែផ្កាដែលទទួលបានជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំ មន្ត្រីនិងអង្គភាពពាក់ព័ន្ធ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ។
បន្ថែមពីនេះ សម្តេចមានប្រសាសន៍ទៀតថា កិច្ចសហប្រតិបត្តិការយ៉ាងល្អនៃមិត្តបរទេស និងប្រទេសពាក់ព័ន្ធក្នុងការតស៊ូទាមទារយ៉ាងស្វិតស្វាញ ពិសេសសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងការវិលត្រឡប់ជួបជុំឡើងវិញនៃព្រលឹងដូនតាខ្មែរ។ ខ្មែររួបរួម ខ្មែររុងរឿង ខ្មែរបែកបាក់ ខ្មែរបាត់បង់។ ល្គឹកណាប្រទេសខ្មែរមានសន្តិភាព ទើបបរទេសគេសហការប្រគល់វត្ថុបូរាណឱ្យមកកម្ពុជាវិញ៕