ការជួបជុំមួយត្រូវបានធ្វើឡើងរវាងលោកឧបនាយកមន្ត្រី យឹម ឆៃលី និងជាប្រធាន ក្រុមប្រឹក្សាស្ដារនិងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យនៅសាកល វិទ្យាល័យភូមិន្ទកសិកម្ម។ ជំនួបដែលបានធ្វើឡើងកាលពីថ្ងៃទី ១៤ ខែមករា ក្រៅពីការសំណេះសំ ណាល ក៏មានការផ្សព្វផ្សាយខ្លឹមសារស្ដីអំពីប្រព័ន្ធសំណាញ់សុវិត្ថិភាពសង្គមកម្ពុជា។
លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានថ្លែងនៅក្នុងពិធីនោះថាការជួបជុំគ្នានេះគឺក្នុងគោលបំណង ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយឲ្យដល់មូលដ្ឋាន។ លើកកំពស់ភាពជាម្ចាស់របស់អាជ្ញាធរមូលដ្ឋានក្នុង ការដោះស្រាយនូវហានិភ័យដែលប្រជាជនជួបប្រទះ។ ជំរុញសេវាកម្មឲ្យជិតប្រជាជន ដើម្បីរួមចំណែក កាត់បន្ថយភាពក្រីក្រដោយចិរភាព។
លោករដ្ឋមន្ត្រីបានបន្តទៀតថា បញ្ហាសន្តិសុខស្បៀងបាននឹងកំពុងក្លាយជាក្ដីកង្វល់របស់រាជ រដ្ឋាភិបាលនៃប្រទេសនានានៅលើពិភពលោក ដោយសារវិបត្តិហិរញ្ញវត្ថុពិភពលោក បូកនឹងបញ្ហា គ្រោះធម្មជាតិ បានធ្វើឲ្យប៉ះពាល់ប្រទេសក្រីក្រ ក្នុងនោះមានប្រទេសកម្ពុជាផងដែរ។ ដោយឡែក កម្ពុជាក្រសួងកសិកម្មបានទទួលជោគជ័យលើការងារដាំដុះស្រូវស្រាលដើមរដូវ បានន័យថា ប្រជាជន ទទួលបាននូវអានុសាសន៏របស់សម្តេចនាយករដ្ឋមន្ត្រីដែលសំនូមពរដល់កសិករត្រូវធ្វើនាងសង្ហាឈប់ នាងលាក់ នាងពួនដែលមានន័យថា ឈប់ធ្វើស្រូវធ្ងន់ មកធ្វើស្រូវស្រាល ស្រូវកណ្តាលវិញ។ ពេល នេះកសិករទូទាំងប្រទេសធ្វើការប្រមូលផលស្រូវវស្សាចប់សព្វគ្រប់អស់ហើយ។
មានប្រសាសន៏ក្នុងពេលនេះ លោកឧបនាយករដ្ឋមន្ត្រីបានកោតសរសើរដល់ការខិតខំប្រឹង ប្រែងរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងការងារបង្កបង្កើនផលកន្លងមក ធ្វើឲ្យវិស័យនេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ លោកបានលើកទឹកចិត្តឲ្យជំរុញធ្វើយ៉ាងណាលើកកម្ពស់សិទ្ធិជា ម្ចាស់របស់ប្រជាពលរដ្ឋ។ បង្កើនសេវាកម្មគ្រប់ប្រភេទឲ្យខិតកាន់តែជិតដៃប្រជាពលរដ្ឋ។ សូមឲ្យក្រ សួងខិតខំថែមទៀត ដើម្បីកាត់បន្ថយនូវភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈបង្កើនផលិត ផលកសិកម្មតាមប្រសាសន៏សម្តេចតេជោ គឺបញ្ឈប់សង្គ្រាម និងបញ្ឈប់ភាពក្រីក្រ។ នាំគ្នាកែប្រែការ ងារកសិកម្មតាមបែបទម្លាប់ទៅជាកសិកម្មតាមបែបបច្ចេសស៊ីជម្រៅ។ ធ្វើបែបនេះ គឺដើម្បបង្កើន ផលិតផល មិនមែនសម្រាប់តែផ្គត់ផ្គង់ក្នុងគ្រួសារតែប៉ុណ្ណោះទេ ថែមទាំងដើម្បីធ្វើការនាំចេញ។
ក្នុងនាមលោកជាប្រធានក្រុមប្រឹក្សាស្ដារនិង អភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទលោកបាន អំពាវនាវដល់ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ក្រសួងក្រោមអោវាទ (ក្រសួងកសិកម្ម ក្រសួងធនធានទឹក ក្រសួងអភិវឌ្ឍន៏ជនបទក្រសួងសាធារណការ និងក្រសួងសុខាភិបាល) រយមគ្នាដោះស្រាយជីវភាព ចំពោះកងទ័ពដែលបានធ្វើមាតុភូមិនិវត្តន៏ តាមរយៈការដោះស្រាយដីសម្រាប់បង្កបង្កើនផល រួមទាំង បច្ចេកទេសផង៕