នាព្រឹក ថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម បានចូលរួមជាសហប្រធានក្នុងកិច្ចប្រជុំ គណៈកម្មាធិការស្នូល ជាមួយអង្គការ Grow Asia/ភាពជាដៃគូកម្ពុជាសម្រាប់កសិកម្មប្រកបដោយចីរភាព(CPSA) ដោយមានការចូលរួមពីនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍនានា ។ កិច្ចប្រជុំនេះគឺជាការប្រជុំលើកទី១ នៃក្រុមការងារបច្ចេកទេសដែលបានបង្កើតកន្លងមកក្នុងគោលបំណង (១)បង្កើតទំនាក់ទំនងនៃតួអង្គសំខាន់ៗនៅក្នុងខ្សែចង្វាក់តម្លៃផលិតផលកសិកម្ម ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា និង(២)ដើម្បីទទួលបានធាតុចូលថ្មីបន្ថែមក្នុងការរៀបចំផែនការយុទ្ធសាស្រ្ដឱ្យកាន់តែមានប្រសិទ្ធិភាពលើការពង្រឹងប្រព័ន្ធសុវត្ថិភាពចំណីអាហារក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ឆ្នាំ២០២០-២០២២។