សិក្ខាសាលាស្តីពីការងារគ្រប់គ្រងខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល ក្រោមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចេញ​ផ្សាយ​ ១៦ កុម្ភៈ ២០១៨ 3790

នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រារព្ធសិក្ខាសាលាស្តីពីការងារគ្រប់គ្រងខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល ក្រោមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត និងការកែសម្រួលប្រកាសលេខ២២០ ប្រក.កសក.ប ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់មន្ទីរកសិកម្មរាជធានី ខេត្ត ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម លោកជំទាវតំណាងឯកឧត្តមអភិបាល នៃ គណៈអភិបាលរាជធានីខេត្ត ឯកឧត្តម លោក លោកស្រី តំណាងអង្គភាពជំនាញ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីខេត្ត។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថាសិក្ខាសាលានេះគឺជាឱកាសមួយសម្រាប់យើងទាំងអស់គ្នាដើម្បីពិនិត្យ វិភាគ វាយតម្លៃឲ្យបានស៊ីជម្រៅ និងបង្ហាញឱ្យឃើញពីការពិតនៃ ការខិតខំរបស់យើងក្នុងដំណើរការកំណែទម្រង់ សម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ពិសេស ការផ្ទេរខណ្ឌរដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផលឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ដើម្បីទទួលបានជោគជ័យក្នុង ប្រព័ន្ធ ចង្វាក់ ផលិតកម្មកសិកម្ម ព្រមទាំងការថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព ដោយផ្អែកលើ បទពិសោធន៍ដែលសម្រេចបានកន្លងមក ក៏ដូចជាមេរៀនល្អៗ បញ្ហាប្រឈម និងកាលានុវត្តភាព ដើម្បីដាក់ចេញនូវវិធានការឲ្យបានសមស្រប ទៅតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។ យោងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងវេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ និងអនុលោមតាមស្មារតីនៃសេចក្តីជូនដំណឹងលេខ ៩៦៨សជណ.កសក ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្រ្តីបានចែងថា៖ ត្រូវដាក់បញ្ចូលខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផលឱ្យស្ថិតនៅក្រោមការគ្រប់គ្រង និងទទួលខុស ត្រូវរបស់មន្ទីរកសិកម្ម ហើយត្រូវប្តូរឈ្មោះទៅជាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលក្នុងនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវអនុវត្តកិច្ចការនេះជាបន្ទាន់ដោយមិនចាំបាច់រង់ចាំការធ្វើវិសោធនកម្ម.ច្បាប់ស្តីពីព្រៃឈើ និងច្បាប់ពីជលផល និងច្បាប់ពីតំបន់ការពារធម្មជាតិនោះទេ។ ជាការឆ្លើយតប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាសចំនួនពីរគឺ៖ (១) ប្រកាសលេខ៦១៩ ប្រក.កសក ចុះថ្ងៃទី២៧. ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការប្តូរឈ្មោះមន្ទីរកសិកម្មរាជធានី ខេត្ត និងការដាក់បញ្ចូលខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផលឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្មរាជធានី ខេត្ត និងប្រកាសលេខ៦៥២ ប្រក.កសក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្តីពីការផ្ទេរធនធាន និងក្របខណ្ឌមន្ត្រីរាជការស៊ីវិលនៃខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តរួចហើយដែរ។ ដូច្នេះ ដើម្បីអនុវត្តនូវប្រកាសទាំងពីរខាងលើ ឲ្យមានប្រសិទ្ធភាពនិងទទួលបានជោគជ័យក្នុងការផ្ទេរភារកិច្ចខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលព្រៃឈើ និងជលផលឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ក្នុងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រីបានលើកនូវអនុសាសន៍ មួយចំនួនជូនអង្គពិធីទាំងមូលដើម្បីជាមូលដ្ឋានក្នុងការពិគ្រោះយោបល់ដូចតទៅ ៖ ទី១. សមាជិក សមាជិកា នៃអង្គសិក្ខាសាលាទាំងអស់ ត្រូវចូលរួមផ្តល់យោបល់ និងរិះរកចំណុចគន្លឹះ សំខាន់ៗ ដែលជាធាតុចូលសម្រាប់បង្កើតជាយន្តការដឹកនាំ និងគ្រប់គ្រងខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល ដែលស្ថិតនៅក្រោមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ធ្វើយ៉ាងណាឲ្យមានដំណើរការទៅរលូន និងមានប្រសិទ្ធភាពខ្ពស់។ ទី២. នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ នាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស និងនាយកដ្ឋានផែនការ និងស្ថិតិ ត្រូវសហការជាមួយរដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល ក្នុងការរៀបចំផ្ទេរបន្តនូវធនធានហិរញ្ញវត្ថុផ្សេងៗទៀត ក្រៅពីបន្ទុកបុគ្គលិក ឲ្យទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ទៅតាមលំដាប់អាទិភាពជាក់ស្តែង ដើម្បីមន្ទីរមានលទ្ធភាពដំណើរការនិងការអនុវត្តការគ្រប់គ្រងធនធានព្រៃឈើ និងធនធានជលផលប្រកបដោយជោគជ័យ និងនិរន្តរភាពតាមភារកិច្ចរបស់ខ្លួន។ ទី៣. ក្រសួងបានធ្វើលិខិតអន្តរាគមន៍ទៅ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តីរួចហើយអំពីការធ្វើត្រាថ្មីជូនមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តទាំងអស់ដើម្បីប្រើប្រាស់ជាផ្លូវការ។ ដូច្នេះត្រារបស់មន្ទីរដែលត្រូវប្រើប្រាស់គឺមានតែមួយគត់ មានន័យថា ពុំអនុញ្ញាតជាដាច់ខាត នូវការប្រើប្រាស់ត្រា របស់ខណ្ឌ និងផ្នែក នៃខណ្ឌរដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល ដែលមានកន្លងមកដូចមានចែងក្នុងប្រការ៣ នៃប្រកាសលេខ ៦៥២ប្រក.កសក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦។ ទី៤. អនុលោមតាមស្មារតីនៃអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសារាចរណែនាំស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ដែលបាន ដាក់ ចេញដោយរាជរដ្ឋាភិបាល នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត នាយខណ្ឌរដ្ឋបាលព្រៃឈើ និងនាយខណ្ឌរដ្ឋបាលជលផល ត្រូវធ្វើការរួមគ្នានិងសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងការដឹកនាំ និងគ្រប់គ្រងឲ្យមានដំណើរការរលូន និងទទួលបានជោគជ័យ ។ ទី៥. ត្រូវអនុវត្តតាមស្មារតីនៃអនុក្រឹត្យលេខ ៤៩៧ អនក្រ.បក ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្តីពីការធ្វើប្រតិភូកម្មអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់ភារកិច្ចមន្រ្តីរាជការស៊ីវិលដែលបំពេញការងារនៅថ្នាក់ក្រោមជាតិ ដើម្បីជាប្រទីបឆ្លុះបញ្ចាំងមើលឱ្យ បាន ស៊ីជម្រៅ ថាតើនៅមានភារកិច្ច ឬ កាតព្វ-កិច្ចអ្វីខ្លះទៀតដើម្បីធ្វើការកែលម្អជាបណ្តើរៗតាមលំដាប់អាទិភាព ក្នុងដំណាក់កាលអន្តរកាលនេះ។ ជាមួយនេះ យើងទាំងអស់គ្នាត្រូវប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការផ្ទេរមុខងារនិងធនធានទៅរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបង្ខិតការធ្វើសេចក្តីសម្រេចចិត្ត និងយន្តការផ្តល់សេវាសាធារណៈឱ្យកៀកជិតប្រជាពលរដ្ឋដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពដោយផ្អែកលើសក្តានុពល និងស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាននីមួយៗ។ ទី៦. គ្រប់អង្គភាពទាំងអស់និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ត្រូវជំរុញការអនុវត្តផែនការថវិកាតាមកម្មវិធីរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយអនុលោមតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង និងកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។ ត្រូវបំពេញភារកិច្ចប្រកបដោយយក ចិត្តទុកដាក់ និងការ ទទួលខុសត្រូវខ្ពស់លើការប្រមូលចំណូលបង់ចូលថវិកាជាតិ និងមានលក្ខណៈទន់ភ្លន់ក្នុងការស្វះស្វែងរកប្រភពថវិកាពីដៃ-គូនានា យកមកអភិវឌ្ឍក្នុងវិស័យកសិកម្ម ដើម្បីជួយទ្រទ្រង់ដល់ការប្រើប្រាស់ថវិកាជាតិដែលនៅមានកម្រិតនៅឡើយ។ ទី៧. អំពាវនាវ និងក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ត្រូវបំពេញនូវ ភារកិច្ច និងកាតកិច្ចរបស់ខ្លួនឲ្យបានម៉ត់ចត់ក្នុងដំណាក់កាលអន្តរកាលនេះប្រកបដោយស្មារតីទទួលខុសត្រូវ និងតាមអនុសាសន៍ ទាំងឡាយខាងលើនេះ។ ជាពិសេស ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនរួម ទាំងការគិតគូរអំពីបញ្ហា ប្រឈមទាំងឡាយដែលប្រជាកសិករជួបប្រទះនិងចូលរួមដោះស្រាយឲ្យបានល្អប្រសើរក្រោមកិច្ចសហការនិងការជួយតម្រង់ទិសដៅពីរដ្ឋបាលរាជធានី ខេត្តទាំងអស់។

ឆ្លៀតឱកាសដែលមានការអញ្ជើញចូលរួមអង្គសិក្ខាសាលា ពីសំណាក់ឯកឧត្តម លោកជំទាវនៃគណៈអភិបាលរាជធានី ខេត្ត ឯកឧត្តមរដ្ឋមន្ត្រីបានលើកពីការព្រួយ បារម្មណ៍ ចំពោះការប្រមូលផលស្រូវរដូវវស្សានាពេលខាងមុខនេះ ជាមួយការកត់សម្គាល់នូវបញ្ហាតម្លៃស្រូវធ្លាក់ចុះនាពេលថ្មីៗនេះ ដែលខុសពីឆ្នាំមុនៗ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូន ជាពិសេសនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ ដែលបញ្ហានេះបណ្តាលមកពីកត្តាផ្សេងៗដូចជា៖

(១).បញ្ហាការនាំចេញអង្កររបស់កម្ពុជាធ្លាក់ចុះដូចជាប្រទេសជិតខាងដែរ

(២).ការប្រើប្រាស់ពូជស្រូវប្រកប ដោយគុណភាពពុំទាន់បានឆ្លើយតបទៅនឹងតម្រូវការទីផ្សារ

(៣).បញ្ហាតម្លៃអង្ករជាសកលនៅលើទីផ្សារ អន្តរជាតិបច្ចុប្បន្នធ្លាក់ចុះ ដែលជាកត្តានាំឱ្យមានការលំបាកប្រកួតប្រជែងទីផ្សារ

(៤).រោងម៉ាស៊ីនកិនស្រូវខ្លះគ្មានថវិកាគ្រប់គ្រាន់ក្នុងការទិញស្រូវស្តុក ខ្វះឡសម្ងួត

(៥).ការធ្លាក់ភ្លៀងច្រើនចំពេលដែលកសិករកំពុងប្រមូលផល

(៦).ក្រុមឈ្មួញកណ្តាលឆ្លៀតឱកាសអុកឡុកទីផ្សារស្រូវដោយទិញស្រូវពីកសិករក្នុងតម្លៃទាបជាដើម។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរដល់គណៈអភិបាលរាជធានីខេត្តដូចខាងក្រោម៖ ១-ជួយដល់កសិកររំដោះទឹកចេញពីស្រែមុនការប្រមូលផល ព្រមទាំងចលនាមហាជនជួយច្រូតកាត់ប្រជាកសិករ ។ ២-ការពិនិត្យមើលលទ្ធភាពផ្តល់ក្រណាត់ សំពត់កៅស៊ូក្រាលហាលស្រូវជូនកសិករនៅពេលមុខ នៅពេលឡសម្ងួតស្រូវរបស់រោងម៉ាស៊ីនស្រូវមិនអាចឆ្លើយតប ទៅនឹងបរិមាណស្រូវដែលត្រូវប្រមូលផលយ៉ាងគំហុកនាបំណាច់ឆ្នាំខាងមុខនេះ ។ ៣-តាមដាននិងវាយតម្លៃពីការនាំចេញស្រូវតាមច្រកសំខាន់ៗពីកម្ពុជា ។ ៤-ចុះពិនិត្យនិងវាយតម្លៃជាបន្ទាន់ពីលទ្ធភាពឡសម្ងួតតាមបណ្តារោងម៉ាស៊ីនស្រូវ និងនៅតាមសហគមន៍ និងបរិមាណស្រូវដែលត្រូវប្រមូលនាពេលខាងមុខ ។ ៥-ជំរុញគណៈកម្មការសម្របសម្រួលជាមួយសហព័ន្ធស្រូវ អង្ករតាមបណ្តារាជធានី ខេត្ត ក្នុងការរៀបចំវិធាននានាដើម្បីឆ្លើយតបទៅនឹង បញ្ហាប្រឈម ក្នុងពេល ប្រមូលផលស្រូវរដូវវស្សាខាងមុខនេះ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៤ 198

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 255

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី ស៊ី អាយ អេស (ខេមបូឌា)ឯ.ក

នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 236

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ ទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki)...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 228

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 267

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​ និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច​ ចត្តាឡីស័ក​ និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ​ពីកម្ពុជាទៅចិន

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 262

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៤ 294

អបអរសាទរ ២៥ឆ្នាំ ភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា! Celebrating 25 years of Siamese crocodile conservation in Cambodia!

ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលនៅថ្នាក់ក្រោមជាតិនិង សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 444

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 469

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 477

សត្វផ្សោតមួយក្បាល ប្រទះឃើញស្លាប់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារវ័យចាស់

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាបាត់បង់សត្វផ្សោត ១ក្បាល ដែលត្រូវប្រទះឃើញស្លាប់នៅក្នុងភូមិសាស្រ្តភូមិព្រែកបាក់២ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 492

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា​ (FAO)

នារសៀលថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 494

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អមដំណើរ សម្តេច មហាមន្ត្រី គុយ សុផល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចុះត្រួតពិនិត្យប្រទីបរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អមដំណើរ សម្តេច មហាមន្ត្រី គុយ សុផល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចុះត្រួតពិនិត្យប្រទីបរបស់ក្រសួងកសិកម្ម...