ការអនុវត្តន៍បច្ចេកទេសដំណាំស្រូវ ដែលនាំយកមក ពីខេត្តអាងយ៉ាងប្រទេសវៀតណាម។ កំពង់ឆ្នាំងត្រូវបាននាំយក មកអនុវត្តជាក់សែ្តងនៅឃុំគោកបន្ទាយ ស្រុករលាប្អៀរហើយលោករដ្ឋមន្ត្រីក្រសួងកសិកម្ម ច័ន្ទ សារុន និងសហការី បានអញ្ជើញទៅពិនិត្យជាក់សែ្តងនៅទីនោះ កាលពីថៃ្ងទី១ ខែកុម្ភៈ កន្លងទៅនេះ។
មន្ត្រីក្រសួងកសិកម្មបានប្រាប់រស្មីកម្ពុជាកាលពីថៃ្ងទី៣ ខែកុម្ភៈ នេះថាលោករដ្ឋមន្ត្រីទៅទីនោះដើម្បីពិនិត្យមើលលទ្ធផលនៃការធ្វើស្រែបង្ហាញដល់កសិករ។ការធ្វើស្រែបង្ហាញនេះ គឺជា ការអនុវត្តន៍នូវអនុសាសន៍ របស់លោករដ្ឋមន្ត្រី។ ការធ្វើស្រែ បង្ហាញនេះដែរ គឺជាការសហការរវាងមន្ទីរកសិកម្មខេត្តអាងយ៉ាងប្រទេសវៀតណាម។
មន្ត្រីរូបនោះបានបន្តទៀតថា ក្រោយពេលបានពិនិត្យ ស្ថានភាពជារួមឃើញថា ស្រូវបង្ហាញនេះ មានការដុះលូតលាស់ល្អ ប៉ុនែ្តទន្ទឹមនឹងនោះលោករដ្ឋមន្ត្រីបានឲយោបល់ទៅមន្ត្រីជំនាញនៃមន្ឬីរកសិកម្មថាយើងគប្បីពិនិត្យ តាមដានការអនុវត្តន៍ បច្ចេកទេសរបស់មន្ត្រីជំនាញ ដើម្បីរៀនសូត្រតាមដូចជាការប្រើប្រាស់ពូជ ជី ទឹក ការរៀបចំដឺ និងការថែទាំ ហើយក៏ត្រូវគិតថា បច្ចេកទេសខ្លះប្រទេសយើងមិនអាចយកមកអនុវត្តបាន ឧទាហរណ៍ ការប្រើអ័រម៉ូនជួយជំរុញការលូតលាស់របស់ស្រូវ ដែលក្រសួងកសិកម្មកំពុងតែមានវិធានការកាត់បន្ថយ។
មន្ត្រីរូបនោះបានបន្តទៀតថានៅថៃ្ងដដែលនោះដែរ លោករដ្ឋមន្ត្រីរួមដំណើរជាមួយអភិបាលរងខេត្តលោក ចេញ ញ៉ាន់ បានបន្តដំណើរទៅកាន់ឃុំកំពង់អុស ស្រុកជលគិរី ដើម្បីពិនិត្យស្រូវ ប.វ.ស និងប្រកាសជាផ្លូវការសហគមន៍អភិវឌ្ឍន៍ពន្លឺចន្ទ្រា និងសំណេះសំណាលជាមួយសមាជិកចំនួន១០០គ្រួសារ។ ប្រធានសហគមន៍បានឲដឹងថា សហគមន៍ដែលបង្កើតឡើងនេះ មានគោលបំណងលើកកម្ពស់កម្រិតជីវភាពសមាជិកាបានល្អប្រសើររតាមរយៈបង្កើតមុខរបរកសិកម្មមានធើ្វស្រែ បនែ្ល នេសាទ កែឆែ្នផលនេសាទ ចិញ្ចឹមសត្វ និងសន្សំប្រាក់។
នៅទីនោះ លោករដ្ឋមន្ត្រីបានរំលឹកដល់ សមាជិកសហគមន៍ឲជំរុញនាំគ្នាដាំព្រៃលិចទឹកឡើងវិញ។ ជាមួយនេះមិនត្រូវពឹងផែ្អកលើមុខរបរតែមួយទេ តែត្រូវនាំគ្នាធ្វើស្រូវ បនែ្ល សរីរាង្គ ដែលមិនប្រើជីគីមី និងថ្នាំសំលាប់សត្វល្អិត។
ធ្វើការកែឆៃ្នផលិតផលនេសាទដូចជាត្រីឆ្អើរ ប្រហុក ផ្អក ត្រីងៀត ដែលជារបៀបប្រពៃណី។សហគមន៍គួរពិនិត្យលទ្ធភាពធើ្វទឹកត្រី ដែលជាមុខរបរដ៏ល្អប្រសើរមួយផងដែរ។ សហគមន៍ត្រូវ សាមគ្គីផៃ្ទក្នុងនិងសហការគ្នាឲបានល្អ។ ចូរយកការឈឺចាប់នៃភាពក្រីក្ររបស់យើងថៃ្ងនេះ ធ្វើជាបទពិសោធន៍សំរាប់ការអភិវឌ្ឃន៍សហគមន៍របស់យើងទៅថៃ្ងអនាគត។
លោករដ្ឋមន្ត្រីក៏បានលោកជាយោបល់ថាតើសហគមន៍អាចមានគំនិតថា ចង់ធ្វើឲមូលដ្ឋានរបស់ខ្លួនជាតំបន់កសិ-ទេសចរណ៍ ដោយផែ្អកលើកត្តាសំខាន់ៗទាំង៣គឺព្រៃលិចទឹក ស្រូវ បនែ្លសរីរាង្គ និងការកែឆៃ្នផលិតផលនេសាទ ជាលក្ខណៈប្រពៃណី។
នាឪកាសនោះលោករដ្ឋមន្ត្រីបានឲមន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃថា តើក្រសួងអាចជួយអ្វីខ្លះដល់សហគមន៍ គឺការចិញ្ចឹមត្រី ការដាំព្រៃលិចទឹក ការកែឆៃ្នផលត្រីឲមានអនាម័យ និងរួមគ្នាជាក្រុមផលិតដើម្បីនាំចេញមកទីផ្សារធំៗក្នុងស្រុក។
ក្នុងឪកាសនោះលោករដ្ឋមន្ត្រីបានផ្ដល់កូនសណ្ដាន់ចំនួន ១០០ដើម ឬសី១០០ដើម ឧបករណ៍ព្រោះស្រូវ២គ្រឿងដល់សហគមន៍ផងដែរ៕