ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃអង្គារ ៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នាយកដ្ឋាននីតិកម្មកសិកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារប្រកាសស្តីពីគោលការណ៍ណែនាំសម្រាប់ស្លាកសញ្ញាព័ត៌មាន និងគំរូស្លាកសញ្ញាព័ត៌មាន នៃថ្នាំកសិកម្ម ក្រោមអធិបតីភាពឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទតំណាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម លោកប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត នៅខេត្តកំពង់ធំ ដែលឧបត្ថមគាំទ្រដោយអង្គការ CAVAC ។